Monday, December 23, 2013

ការ​ទល់លាមក គឺ​មានន័យ​ផ្សេងៗ​ពីគ្នា​ទៅ​នឹង​មនុស្ស​ផ្សេង​គ្នា​ដែរ​។ សម្រាប់​មនុស្ស​ជាច្រើន​វា​គ្រាន់តែ​មាន​ន័យ​ថា ការ​មិនសូវ​បន្ទោ​របង់ ។ សម្រាប់​អ្នក​ដទៃ​ទៀត ទោះជា​យ៉ាងណា​ការ​ទល់លាមក​មានន័យ​ថា លាមក​រឹង និង​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​បន្ទ​របង់ (​រាំងស្ទះ​) ឬ មាន​អារម្មណ៍ ដូច​មិនទាន់​បន្ទោរ​បង់អស់ បន្ទាប់​ពី​ចលនា​មួយ​ពោះវៀន​។​ ​មូលហេតុ​អ្វី​ខ្លះ ដែល​អាច​បណ្តាលឱ្យ​អ្នក​ទល់លាមក​? ​ការ​ទល់លាមក ជាធម្មតា​ត្រូវ​បាន​បង្កឡើង​ដោយសារតែ មាន​ភាពមិនធម្មតា​នៃ​មុខងារ​របស់​ពោះវៀន​ជាជាង​បញ្ហា​រចនាសម្ព័ន្ធ​របស់​ពោះវៀន​។ មូលហេតុ​ទូទៅ​នៃ​ការ​ទល់លាមក អាច​រួមមាន​៖ ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​ ការ​ទទួលទាន​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហា​ ការរំខាន​មួយ​នៃ​របប​អាហារ​ធម្មតា ដូចជា ពេល​ធ្វើដំណើរ​ មាន​សកម្មភាព ឬ ការធ្វើ​លំ​ហាត់ប្រាណ​មិន​គ្រប់គ្រាន់ ការបរិភោគ​បរិមាណ​ដ៏​ច្រើន​នៃ​ផលិតផល​ទឹកដោះគោ​ ការ​មាន​ស្រេ្តស​ ការ​ជម្រុញឱ្យមាន​ចលនា​ពោះវៀន​ដ៏​ខ្លាំ​មួយ ដែល​ពេល​ខ្លះ​វា​អាច​ជា​លទ្ធផល​នៃ​ការឈឺចាប់​ពី​ឬ​ស​ដូង​បាត​ ការប្រើ​ថ្នាំ​បញ្ចុះ​លាមក (​បន្ទន់​លាមក​) ដែល​ប្រើ​យូរៗ​ទៅ ធ្វើឱ្យ​សាច់ដុំ​ពោះវៀន​ចុះខ្សោយ​ មាន​បញ្ហា ខ្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ លក្ខខ័ណ្ឌ​ប្រសាទ ដូច​ជា​ជំងឺ​ផា​គី​សុន (Parkinson) ឬ ជំងឺ​ក្រិន​សរសៃឈាម​ជាដើម​ ការប្រើ​ថ្នាំ ប្រឆាំង​ជាតិ​អាស៊ី​ត ដែល​មាន​ជាតិ​កាល់ស្យូម ឬ​អាលុយមីញ៉ូម​ ការប្រើ​ឱសថ (​ដូច​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំង ជាពិសេស​ដូចជា​គ្រឿងញៀន​, ថ្នាំ​បំបាត់​ទុក្ខព្រួយ ឬ ថ្នាំ​គ្រាប់​ជាតិ​ដែក​) ការតានតឹង​អារម្មណ៍​ មាន​បញ្ហា​ក្នុង​ការបរិភោគ​ មាន​ជំងឺ​រលាក​ពោះវៀន​ មាន​ផ្ទៃពោះ​ មាន​ជំងឺ​មហារីក​ពោះវៀន​ធំ​៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,