ប្រភពពីៈhttp://health.com.kh សង្វារគឺជាជាបញ្ហាដែលកើតមានជាញឹកញាប់ចំពោះមនុស្សស្រី ជាពិសេសក្រោយពីមានផ្ទៃពោះរួច។ មានមូលហេតុជាច្រើនដែលធ្វើអោយកើតសង្វារក្រោយពីមានផ្ទៃពោះរួចដូចជា ការបម្រែបម្រួលអ័រម៉ូន, ស្រកជាតិខ្លាញ់ក្នុងក្បាលពោះក្រោយពីសម្រាលកូនរួច, ស្បែកលែងមានភាពយឺតជាដើម។ អ្នកនឹងឃើញស្នាមឆ្នូតៗនៅជុំវិញតំបន់ដែលមានជាតិខ្លាញ់ច្រើនដូចជា តំបន់ក្រពះ, តំបន់ពោះខាងក្រោម និងភ្លៅ។
អ្វីដែលអាចធ្វើបានគួរតែធ្វើយ៉ាងណាអោយស្បែកមានសំនើម ហើយកាលណាអ្នកធ្វើអោយស្បែកកាន់តែមានសំណើម និងទន់ វានឹងមិនសូវមានសង្វារទេ ដូច្នេះមានអ្វីទៀតទៅដែលជួយបំបាត់សង្វារទៀត? ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែសាកល្បង។
ព្យាបាលដោយប្រេង
ការម៉ាស្សានៅតំបន់ពោះ, ភ្លៅ និងទ្រូងទៀងទាត់ជាមួយនឹងប្រេងនឹងជួយអោយស្បែករលោង ហើយអ្នកនឹងអាចមើលឃើញប្រសិទ្ធភាពវាហើយ។ ប្រេងដែលពេញនិយមប្រើប្រាស់ច្រើនជាងគេមានដូចខាងក្រោមនេះ៖
ប្រេងអូលីវ
ប្រេងវីតាមីន E
ប្រេងម៉ាស្សាសំខាន់ៗ
ជែលប្រទៀលកន្ទុយក្រពើ
ថ្នាំបូរាណដ៏ពេញនិយមនេះត្រូវបានគេស្គាល់ថាជួយកាត់បន្ថយសង្វារ។ ចូរលាបជែលប្រទៀលកន្ទុយក្រពើនៅលើស្នាមសង្វារ ហើយវានឹងជួយអោយស្បែកស្អាត និងរលោង បើសិនជាលាបរួចជាប្រចាំ។
ស៊ុតស
ប្រភពប្រូតេអ៊ីនដ៏ច្រើនដែឡមានក្នុងស៊ុតសត្រូវបានគេចាត់ទុកថាជាឱសថព្យាបាលដោយខ្លួនឯងដ៏មានប្រសិទ្ធភាពសម្រាប់បំបាត់សង្វារ។ ប្រូតេអ៊ីនរបស់ស៊ុតសក៏ជួយអោយស្បែកថ្មីដុះឡើងវិញដែរ។
ទឹក
ចូរធ្វើអោយរាងកាយមានជាតិទឹកគ្រប់គ្រាន់ផងតាមរយៈការទទួលទានទឹកពី ១០ ទៅ១២កែវជារៀងរាល់ថ្ងៃ។ ការធ្វើអោយស្បែកមានជាតិទឹកគ្រប់គ្រាន់ធ្វើអោយស្បែកស្អាតល្អហើយក្នុងនោះក៏បំបាត់សង្វារដែរ។
ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាគឺជាអាស៊ីត។ វាអាចធ្វើអោយសង្វាថយចុះ ឬឆាប់ជាបាន។ ចូរត្រដុសទឹកក្រូចឆ្មានៅលើកន្លែងដែលមានសង្វារ បន្ទាប់មកចាំលាងសម្អាតជាមួយទឹកត្រជាក់ ហើយកាលណាប្រើប្រាស់បានរាល់ថ្ងៃ អ្នកនឹងឃើញលទ្ធផលហើយ៕
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment