ខ្សែបម្រើ Andres Iniesta យល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំទៀតបន្ថែមលើកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ដែលពង្រីកការស្នាក់នៅរបស់កីឡាករនាំលេង (playmaker) វ័យ២៩ឆ្នាំរូបនេះនៅ Nou Camp ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ប្រធានក្លិបជើងឯកលីកកំពូលអេស្ប៉ាញ២២សម័យកាល លោក Sandro Rosell និយាយនៅក្រោយពេលចុះហត្ថលេខាថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំគិតថានេះគឺជាកាដូដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ Barcelona ទាំងអស់ក្នុងឱកាសបុណ្យណូអែលនេះ”។
Iniesta ចូលមកហ្វឹកហាត់ក្នុងថ្នាលយុវជនក្រុម Barca ក្នុងខែកញ្ញាឆ្នាំ១៩៩៦នៅពេលដែលគេមានអាយុ១២ឆ្នាំ។ នៅរដូវកាល២០០០-០១ កីឡាករកម្ពស់១,៧០ម៉ែត្រដែលជាវីរបុរសស៊ុតឱ្យអេស្ប៉ាញផ្ដួលហុល្លង់១-០ក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2010 នេះត្រូវបានគ្រូបង្វឹកដំឡើងពីឈុត U19 មកលេងក្នុងឈុត B របស់ក្រុមអ្នកមានបុណ្យ មុនពេលបង្ហាញខ្លួនក្នុងឈុតធំរបស់ក្រុមជាលើកដំបូងក្នុងខែតុលាឆ្នាំ២០០២។ មកទល់ពេលនេះ ជយលាភីកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបឆ្នាំ២០១២ ចូលលេងឱ្យ Barca បាន៤៧៩ប្រកួត រកគ្រាប់បាល់បាន៤៨គ្រាប់ និងជួយឱ្យក្រុមឈ្នះពានចំនួន២១៕
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment