វាជារឿងដ៏អស្ចារ្យ កប៉ាល់ដែលត្រូវគេបោះបង់ជាយូរមកហើយ ឥលូវនេះបានក្លាយជាព្រៃអណ្ដែតទឹកដែលអាចទាក់ទាញអ្នកទស្សនាជាច្រើនមកពីគ្រប់ទីកន្លែងនៃពិភពលោក។ កប៉ាល់ចំណាស់នេះមានឈ្មោះថា SS Ayrfield ស្ថិតនៅឈូងសមុទ្រ Homebush ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី។ កប៉ាល់នេះ មានអាយុកាល ១០២ឆ្នាំហើយ ហើយដោយសារពេលនេះវាមានដើមឈើដុះពាសពេញទើបអ្នកនៅតំបន់នេះហៅវាថា ព្រៃអណ្ដែតទឹក
កប៉ាល់ SS Ayrfield ត្រូវបានគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនធ្យូងថ្ម ពី Newcastle ទៅ Sydney និងដឹកសព្វាវុធសម្រាប់ទាហានអាមេរិកាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក។ នៅឆ្នាំ ១៩៧២ កប៉ាល់នេះត្រូវបាននាំយកមកឈូងសមុទ្រ Sydney វិញដើម្បីជួសជុល ក៏ប៉ុន្តែការជួសជុលបែរជាត្រូវផ្អាក។ ចាប់ពីពេលនោះមក SS Ayrfield និងកប៉ាល់ផ្សេងៗទៀតដែលគេបានប្រើប្រាស់ក្នុងសម័យសង្គ្រាមលោកលើកទី២ ក៏ត្រូវបានគេបោះបង់ចោល។
ភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើដំណើរមកកាន់ឈូងសមុទ្រនេះដើម្បីផ្ដិតយករូបភាព ព្រៃអណ្ដែតទឹកនេះ។ ខាងក្រោមនេះគឺជារូបថតស្អាតៗដែលគេបានថតពីទីនោះ៖
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment