ក្នុងចំណោមការប្រែប្រួលកាន់តែច្រើនចំពោះស្ត្រីមានផ្ទៃពោះ បានធ្វើអោយស្ត្រីជាច្រើនមានចំណង់ផ្លូវភេទខ្លាំង និងឈានដល់ចំណុចកំពូលដ៏ខ្លាំងក្លាទៀតទោះបីជាក្នុងពេលមានផ្ទៃពោះក្នុងដំណាក់កាលមួយចំនួនក៏ដោយ។
សម្រាប់ស្ត្រីភាគច្រើន ការរួមភេទក្នុងពេលមានផ្ទៃពោះគឺជារឿងមានសុវត្ថិភាពបំផុត។ វេជ្ជបណ្ឌិត អានណេទេ ភឺរេ ឌេលប៊យ (Annette Perez-Delboy, MD) សាស្ត្រាចារ្យរងខាងរោគសញ្ញាជំងឺក្នុងនាយកដ្ឋានសម្ភព និងរោគស្ត្រីនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូឡុំប៊ី នៃទីក្រុងញ៉ូយក និយាយថា បើសិនជាការមានផ្ទៃពោះកំពុងតែមានដំណើរការល្អហើយ ការរួមភេតពិតជាគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់កូនជាដាច់ខាត។ ប៉ុន្តែគ្រូពេទ្យប្រហែលជាប្រាប់អោយអ្នកមិនអោយរួមភេទវិញបើសិនជា៖
អ្នកប្រឈមនឹងរលូត
អ្នកប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែ (មុន៣៧សប្តាហ៍)
សុកបាំងមាត់ស្បូន
កំពុងតែហូរឈាមតាមទ្វារមាស ដែលវាច្រើនតែកើតមានជាញឹកាប់នៅពេលអ្នកមានកូនភ្លោះពីរ ឬបី
មានការបង្ករោគ
បែកទឹកភ្លោះ
មាត់ស្បូនខ្លីដែលធ្វើអោយប្រឈមកាន់តែខ្ពស់នឹងការរលូត ឬសម្រាលមិនគ្រប់ខែ ឬមាត់ស្បូនបើក៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment