អ្វីដែលសប្បាយច្រើនជាងភាពស្រណុកសុខស្រួលខាងរាងកាយទៀតនោះ ការរួមភេទពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពស្ត្រីច្រើន។ ជាមួយនឹងសកម្មភាពរួមភេទ បម្រែបម្រួលខាងផ្លូវកាយ និងផ្លូវចិត្តជាច្រើននឹងត្រូវធ្វើឡើងក្នុងរាងកាយ ហើយសកម្មភាពទាំងនេះផ្តល់ផលវិជ្ជាមានទាំងបុរស និងស្ត្រី។ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់កម្មវិធីសុខភាពស្ត្រី (Women’s Health Programme) នៅឯសាកលវិទ្យាល័យMonash នៅអូស្ត្រាលីបានបង្ហាញអោយឃើញថា ស្ត្រីដែលរួមភេទតិចជាងពីរដងក្នុងមួយខែងាយនឹងមានជំងឺណាស់។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ស្ត្រីអាចទទួលបាន៖
បន្ធូរអារម្មណ៍ជាមួយការរួមភេទ៖ នេះគឺជាការពិតដែលមានលក្ខណៈជាក់ស្តែងបំផុត។ មនុស្សមួយចំនួនយល់ស្របថា ការរួមភេទមានឥទ្ធិពលជួយអោយអ្នកបន្ធូរអារម្មណ៍បានច្រើនរហូតដល់ ១០ដងដូចការប្រើថ្នាំសន្តំដែរ។
ការរួមភេទធ្វើអោយស្ត្រីមើលទៅកាន់តែស្អាត៖ មានអ័រម៉ូនពីរប្រភេទដែលបញ្ចេញក្នុងរាងកាយពេលរួមភេទ ដែលជាហេតុធ្វើអោយស្ត្រីកាន់តែស្រស់ស្អាតជាងមុន។ អ័រម៉ូន Oestrogen ក៏មានវត្តមានក្នុងចំណោមអ័រម៉ូនទាំងពីរនោះដែរ។ វាធ្វើអោយស្បែកស្ត្រីកាន់តែរលោង និងសក់កាន់តែភ្លើងថ្លា។ ការមានទំនាក់ទំនងផ្លូវភេទជួយបង្កើនកម្រិតនៃប្រតិកម្មសារធាតុគីមីក្នុងរាងកាយ ប៉ុន្តែវាជាប្រតិកម្មដែលផ្តល់ផលវិជ្ជមានដល់រូបសម្បត្តិរបស់មនុស្សស្រីតែប៉ុណ្ណោះ។ ពេលនោះនឹងមានភាពទាក់ទាញកាន់តែខ្លាំងកាលណាប្រតិកម្មធាតុគីមីនេះកើតឡើងច្រើនក្នុងរាងកាយ។
ការរួមភេទជួយសម្រកទម្ងន់៖ តាមការពិសោធន៍ជាមួយនឹងក្បាច់រួមភេទជាច្រើនអាចក្លាយទៅជាមធ្យោបាយដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់។ ការព្យាយាមអ្វីដែលថ្មីៗ, ក្បាច់ថ្មី និងស្ទីលថ្មីៗសម្រាប់ការរួមភេទប្រហែលគ្រាន់តែជាសកម្មភាពល្បួងអ្នកដើម្បីធ្វើយ៉ាងណាអោយការរួមភេទនោះកាន់តែសកម្មប៉ុណ្ណោះ!
កីឡាសិច៖ ការរួមភេទគឺជាកីឡាមួយប្រភេទដោយគ្រាន់តែអ្នកធ្វើវាអោយមានសុវត្ថិភាពទៅបានហើយ។ ការបណ្តោយអោយរួមភេទតាមចិត្តអាចក្លាយទៅជាកីឡាដ៏ល្អបំផុត ប៉ុន្តែអ្នកត្រូវប្រាកដថាកីឡាដែលអ្នកលេងមួយនេះមានការការពារបានត្រឹមត្រូវហើយ។ គ្រប់សាច់ដុំទាំងអស់ក្នុងរាងកាយត្រូវបានរឹតយ៉ាងតឹងក្នុងពេលរួមភេទ ហើយការរឹតសាច់ដុំនេះគឺជារឿងដ៏ល្អសម្រាប់សុខភាព។
សុខភាពស្បែក និងការរួមភេទ៖ ការរួមភេទធ្វើអោយបែកញើស ហើយវាអាចជួយសម្អាតរន្ធញើស និងធ្វើអោយវាមានភាពស្រស់ស្អាតទៀតផង។ មិនតែប៉ុណ្ណោះ ការរួមភេទដោយគ្មានភាពតក់ក្រហល់មានទំនាក់ទំនងគ្នានឹងការកាត់បន្ថយជំងឺរលាកស្បែក, កន្តួលរមាស់ និងការដាក់សម្ពាធលើស្បែក។
ការរួមភេទជួយព្យាបាលជំងឺបាក់ទឹកចិត្ត៖ អ័រម៉ូន Oestrogen និង Endorphins នឹងត្រូវបញ្ចេញក្នុងរាងកាយក្នុងពេលរួមផេទដើម្បីជួយបំបាត់អាការៈបាក់ទឹកចិត្តភ្លាមៗបាន។ វាមានប្រសិទ្ធភាពណាស់ទោះបីជាមនុស្សម្នាក់នោះមានបញ្ហាបាក់ទឹកចិត្តឥតឈប់ឈរ និងខ្លាំងក្លាក៏ដោយ។
បំបាត់ការឈឺក្បាល៖ ការរួមភេទអាចជួយបន្ធូរសម្ពាធក្នុងសរសៃប្រសាទដែលទៅបញ្ជាខួរក្បាល។ ការដែលមានសម្ពាធក្នុងសរសៃប្រសាទច្រើនតែបណ្តាលមកពីការឈឺក្បាល។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Monash បានអោយដឹងថា អត្ថប្រយោជន៍ចំពោះសុខភាពដែលស្ត្រីអាចទទួលបានពីការរួមភេទគឺអាស្រ័យទៅលើភាពស្រើបស្រាលដល់កំពូលក្នុងពេលរួមភេទ។ មានន័យថា ស្ត្រីគួរតែឈានដល់ចំណុចកំពូលនៃការរួមភេទដ៏ស្រណុកសុខស្រួលមួយដើម្បីអាចទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពភាគច្រើនបាន៕
ប្រភពពីៈhttp://health.com.kh

0 comments:
Post a Comment