ក្រុម Girl’s Day នឹងក្លាយជាក្រុមចម្រៀងនារីដំបូងដែលធ្វើការត្រលប់មកវិញមុនគេក្នុងឆ្នាំ២០១៤នេះ ជាមួយបទចម្រៀង “Something” ពីអាល់ប៊ុមថ្មីរបស់ពួកគេ “Every Day III”។
បន្ទាប់ពីបទ “Expectation” និង “Female President” របស់ពួកគេបានចេញលក់ និងទទួលបានការគាំទ្រជាច្រើនកាលពីឆ្នាំ២០១៣ ឥលូវនេះពួកគេត្រលប់បង្ហាញខ្លួនសារជាថ្មីជាមួយស្ទីល និងក្បាច់រាំកាន់តែសិចស៊ីជាងមុនទៅទៀត។
អាល់ប៊ុមទី៣នេះ មានបទចម្រៀងចំនួន៤បទ ដែលបទទាំង៤សុទ្ធតែជាស្នាដៃនិពន្ធរបស់ Duble Sidekick។
នៅថ្ងៃទី៣នេះ ពួកគេនឹងឡើងសម្ដែងបទថ្មីក្នុងកម្មវិធី KBS Music Bank។
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment