ពងស្វាស់ត្រូវបានបង្កើតឡើង នៅក្នុង ពោះខណៈពេលដែលទារកស្ថិតនៅក្នុង ស្បូនហើយជាធម្មតវានឹងធ្លាក់ចុះចូលទៅក្នុង ស្រោមនៃពងស្វាស(scrotum)នៅ ចុងបញ្ចប់នៃផ្ទៃពោះ។
ពេលខ្លះពងស្វាសមួយ ឬទាំងពីរមិនចុះមកនៅពេលកើត ឬលើសពីប៉ុន្មានខែបន្ទាប់។ នេះភាគច្រើនកើតនៅលើទារកដែលកើតមិនគ្រប់ខែ ។
នេះអាចបណ្ដាលឱ្យមានបញ្ហាព្រោះប្រសិនបើពងស្វាសបន្តនៅក្នុងពោះវាអាច ក្តៅ ពេកសម្រាប់ ការវិវឌ្ឍជាធម្មតានៃមេជីវិតឈ្មោល។
ប្រសិនបើពងស្វាសដែលមិនធ្លាក់នោះ (undescended testes) មិនត្រូវបានចុះ នៅ១ ឬ២ឆ្នាំដំបូងនៃជីវិតវាអាចមានផលប៉ះពាល់ដល់ការមានកូន របស់ក្មេងប្រុសម្នាក់នោះ។
ពងស្វាសដែលមិនធ្លាក់ (undescended testes) អាចមានឱកាសកាន់តែច្រើន ក្នុងការកើតជំងឺមហារីកនៅក្នុងពេលពេញវ័យ ប៉ុន្តែនេះគឺនៅតែកម្រកើត មានណាស់។
ក្មេងប្រុសខ្លះ ពងស្វាសអាចផ្លាស់ទីឡើងលើចេញពី ស្រោមពងស្វាស(scrotum) ចន្លោះរវាងពី៥ទៅ១០ឆ្នាំ ដោយសារកុមារនោះលូតកំពស់ខ្ពស់ឡើង។ពួកគេគួរតែត្រូវបាន ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ព្រោះថាវា អាចត្រូវការ ការព្យាបាល ។
ការច្រឹបយកសាច់ពងស្វាសមកពិនិត្យបានបង្ហាញថាកោសិកាដែលបង្កើតមេជីវិតឈ្មោល គឺមាន ចំនួនធម្មតារហូតដលអាយុ៦ខែ ចំពោះកុមារដែលមានពងទក ប៉ុន្តែវាចាប់ផ្តើម កាត់បន្ថយចំនួនបន្ទាប់ពីអាយុនេះ។
នៅអាយុ ២ឆ្នាំជាងមួយភាគបីនៃកុមារមានពងទកបានបាត់បង់កោសិកាសម្រាប់ បង្កើតមេជីវិតទាំងអស់។ ប៉ុន្តែចំពោះពងស្វាសដែលធម្មតា មានចំនួនមេជីវិតគ្រប់គ្រាន់សម្រាប់ការមានកូនជាធម្មតា៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment