Tuesday, December 24, 2013

បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​មាន​ឥទ្ធិពល​ទៅលើ​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​ព្រមទាំង​ការ​រួមភេទ​ផងដែ​ឬ​។ ស្ត្រី​អាច​មាន​បញ្ហា​ផ្លូវភេទ​ដូចជា កាត់បន្ថយ​ភាព​ទាន់ហន់​នៃ​ការ​រួមភេទ​, ក្រ​មាន​អារម្មណ៍​ស្រើបស្រាល​, មិន​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ​, ឈឺចាប់​ពេល​រួមភេទ​, ទ្វារមាស​ស្ងួត និង​មាន​ជំងឺ​លើ​ទ្វារមាស​។ បញ្ហា​ផ្លូវចិត្ត និង​រាងកាយ​ជាច្រើន​សុទ្ធតែ​នាំអោយ​កើត​មាន​បញ្ហា​ផ្លូវភេទ​ដល់​ស្ត្រី​ទាំងអស់​។​ ​បញ្ហា​ផ្លូវកាយ​ ​ស្ត្រី​ដើរតួនាទី​ជាច្រើន​ប្រភេទ​នៅ​ក្នុង​ឆាកជីវិត​របស់​ពួកគេ​។ រឿង​នេះ​អាច​ធ្វើអោយ​នាង​នឿយហត់ និង​អស់កម្លាំង ដូច្នេះ​ទើប​បណ្តាលអោយ​ចំណង់​ផ្លូវភេទ​នាង​ថយ​ចុះ​បាន​។ ស្ត្រី​ដែល​ជួប​បញ្ហា​ដោយសារ​ការ​រលាក​សន្លាក់​, ជំងឺ​ពុក​ឆ្អឹង​, ជំងឺ​បេះដូង​, សម្ពាធ​ឈាម និង​ជំងឺសរសៃប្រសាទ​ផ្សេងៗ​ទៀត​សុទ្ធតែ​ងាយ​កើត​អោយមាន​ជា​បញ្ហា​ទាក់ទង​នឹង​ផ្លូវភេទ​ណាស់​។ បញ្ហា​ផ្លូវភេទ​ក៏​អាច​កើតឡើង​លើ​ស្ត្រី​ម្នាក់​ដែល​ឈាន​ដល់​ដំណាក់កាល​រ៉ាំ​ង​រដូវ​ដែរ​។ ការ​បម្រែបម្រួល​អ័រម៉ូន​ដូចជា ការផលិត​អ័រម៉ូន Estrogen តិច​ក្នុង​ពេល​នេះ​នឹង​បណ្តាលអោយមាន​បញ្ហា​ផ្លូវភេទ​ទាំង​នេះ​កើតមាន​បាន​។ ពេលខ្លះ ដោយសារតែ​ការ​បន្ត​នូវ​ជីវិត​ផ្លូវភេទ​ដែល​គ្មាន​សកម្មភាព និង​ការ​ចាស់​ទៅ​តាម​អាយុ ទ្វារមាស​នឹង​ទៅជា​ស្តើង និង​មិន​អាច​យឺត​បាន ដូច្នេះហើយ​ទើប​បណ្តាលអោយ​មាន​ការ​ឈឺចាប់​ពេល​រួមភេទ​។ រាល​ការ​មាន​របួស​ទាំងឡាយ​នៅក្នុង​ទ្វារមាស ឬ​ការវះកាត់​ទ្វារមាស​ក៏​សុទ្ធតែ​បង្ការ​ការឈឺចាប់​ខ្លាំងក្លា​ក្នុង​ពេល​រួមភេទ​ដែរ​។​ ​បញ្ហា​ផ្លូវចិត្ត​ ​នៅ​ពេល​ស្ត្រី​ម្នាក់​ស្ត្រេ​ស និង​បាក់​ទឹកចិត្ត វា​នឹង​ប៉ះបាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​គេ​ផងដែរ​។ ការស្ត្រេស​ទាំង​ក្នុង​សង្គម​រស់នៅ និង​រាងកាយ​គឺជា​ហេតុផល​ធ្វើអោយ​ស្ត្រី​មាន​បញ្ហា​ផ្លូវភេទ​។ បើសិន​ជា​ស្ត្រេ​ស និង​ការបាក់​ទឹកចិត្ត​មិនបាន​ព្យាបាល​ទេ វា​អាច​បណ្តាលអោយមាន​បញ្ហា​ផ្លូវ​ចិត្ត​លើ​ស្ត្រី​បាន​។ ក្រៅពីនេះ ដៃគូ​របស់​នាង​ក៏​ចេញ​ឆ្ងាយ​ពី​នាង​ដែរ​ដោយសារ​តែ​អាកប្បកិរិយា​ផ្លូវភេទ​មិន​ធម្មតា​របស់​នាង និង​នាំអោយ​បាត់បង់​ចំណង់​ផ្លូវភេទ​។​ ​បញ្ហា​ផ្សេងៗ​ទៀត​ ​ការ​ផឹកស្រា និង​ជក់បារី​ក៏​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បានដែរ​។ របស់​ទាំងពីរ​នេះ​សុទ្ធតែ​មាន​សារធាតុ​គីមី​ជាច្រើន​ដែល​ទៅ​រំខាន​ដល់​ការផលិត​អ័រម៉ូន Estrogen របស់​ស្ត្រី​បាន​។ Estrogen មាន​នាទី​បង្កើត​លក្ខណៈ​ផ្លូវភេទ​ទី​ពីរ​របស់​ស្ត្រី ដែល​មាន​ឥទ្ធិពល​ទៅលើ​ការផ្ទុះ​អូ​វ៉ុល និង​ការផលិត​មេ​ជីវិត​ញី​របស់​ស្ត្រី​ដែរ​។ ដោយសារ​តែ​ការផលិត​អ័រម៉ូន Estrogen របស់​មនុស្ស​ស្រី​ចុះ​ទាប ទើប​វា​អាច​ធ្វើអោយ​អសមត្ថភាព​ខាង​ផ្លូវ​ភេទ​បាន​។ ថ្នាំ​ដូចជា កូកាអ៊ីន​ធ្វើអោយ​ទ្វារមាស​មនុស្ស​ស្រី​ស្ងួត ដែល​ជា​ហេតុ​នាំអោយមាន​ការឈឺចាប់​ខ្លាំង​ក្នុងពេល​រួមភេទ​។​ ​ព័ត៌មាន​ដែល​និយាយ​ដូច​ខាងលើ​នេះ​គឺជា​មូលហេតុ​មួយចំនួន​នៃ​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី ប៉ុន្តែ​ដោយសារតែ​មាន​ការរីក​ចម្រើន​ខាង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ឥឡូវនេះ បញ្ហា​អស់ទាំង​នេះ​អាច​ព្យាបាល​បាន​៕​ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,