ការឈឺចាប់ក្នុងពេលរួមភេទអាចពេលខ្លះក្លាយរឿងដែលឈឺចាប់បំផុត និងពិបាកនឹងទទួលយកណាស់។ ជីវិតផ្លូវភេទធម្មតាផ្សំឡើងដោយទម្លាប់ដ៏មានសុខភាពល្អមួយ។ ការរួមភេទច្រើនតែត្រូវបានគេយល់ថាជួយបំបាត់ស្ត្រេស និងសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ទោះបីជាយ៉ាងណាក៏ដោយ ទស្សនៈអស់ទាំងនេះអាចលែងក្លាយទៅជារឿងសំខាន់ទៀតបើសិនជារឿងអស់ទាំងនោះមាននិន្នាការធ្វើអោយគ្មានផាសុខភាព និងឈឺចាប់ខ្លាំងទៅវិញ។ ទោះបីជាមានមូលហេតុជាច្រើនដែលអាចបញ្ជាក់ថាវាគឺជាហេតុនាំអោយឈឺចាប់ក្នុងពេលរួមភេទក៏ដោយ ក៏ការរួមភេទដ៏អស្ចារ្យនៅតែទាក់ទងនឹងផ្លូវចិត្តដដែលទេ។ យកល្អគួរតែបន្ធូរអារម្មណ៍ និងយល់ថាគ្មានអ្វីជាបញ្ហាឡើយ។ ការបន្ធូរអារម្មណ៍តាមផ្លូវចិត្តក៏ជួយដោះស្រាយបញ្ហានៃការឈឺចាប់ក្នុងពេលរួមភេទបានយ៉ាងល្អជាងមុនដែរ។
ការឈឺចាប់ពេលរួមភេទអាចក្លាយទៅជាបញ្ហាស្តីបន្ទោសដាក់គ្នាបាន។ ដូច្នេះហើយ យកល្អគួរតែស្វែងរកមូលហេតុ និងព្យាបាលវាអោយបានលឿនបំផុតដើម្បីអាចរំដោះភាពសប្បាយរីករាយនៃជីវិតផ្លូវភេទរបស់អ្នកវិញ។ មូលហេតុដែលនាំអោយឈឺចាប់ក្នុងពេលរួមភេទមួយចំនួនមានដូចជា៖
- ការឈឺចាប់ច្រើនតែជារោគសញ្ញានៃការបង្ករោគក្នុងទ្វារមាស។ នៅពេលលិង្គត្រដុះប៉ះនឹងទ្វារមាសក្នុងពេលរួមភេទ រោគសញ្ញាបង្ករោគក្នុងទ្វារមាសដូចជា ក្រហាយ និងឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរ ដែលជាហេតុនាំអោយគ្មានផាសុខភាពឡើយ។ ជំងឺឬសក្នុងប្រដាប់ផេទដែលនាំអោយមានដំបៅក៏អាចជាមូលហេតុដំបូងនាំអោយឈឺចាប់ក្នុងពេលសូកបញ្ចូលលិង្គដែរ។
- ការរលាកទ្វារមាសអាចជាហេតុផលមួយផ្សេងទៀតនាំអោយឈឺចាប់ដល់ការរួមភេទ។ ផលិតផលជាច្រើនដែលប្រើជាធម្មតាសម្រាប់ភ្ញោចដល់ផ្លូវភេទពិតជាអាចនាំអោយរលាកក្នុងទ្វារមាសបាន។ ផលិតផលមួយចំនួនដូចជា ស្ព្រាយបាញ់ទ្វារមាស, ផលិតផលបំបាត់ក្លិន, ជែល និងជែលសុទ្ធតែជាដើមហេតុទាំងអស់។ ស្ត្រីមួយចំនួនប្រហែលជាមានការរលាកដោយការប្រើស្រោមអនាម័យផងដែរ។
- មូលហេតុផ្សេងមួយទៀតអាចទាក់ទងនឹងភាពតឹងរបស់ទ្វារមាស។ ហេតុផលដែលធ្វើអោយទ្វារមាសតឹងក្នុងពេលរួមភេទនោះដំបូងឡើយមានជាប់ទាក់ទងនឹងកត្តាផ្លូវចិត្តច្រើនជាង។ ពេលខ្លះនៅពេលចិត្តរបស់មនុស្សយើងរឹងពេកក្នុងពេលរួមភេទ ទ្វារមាសនៅតែតឹងដដែលទោះបីជាមានការភ្ញោចគ្រប់គ្រាន់ហើយក៏ដោយ។ រឿងនេះនឹងនាំអោយមានការសូកបញ្ចូលលិង្គយ៉ាងកម្រោល ព្រមទាំងបង្កការឈឺចាប់ខ្លាំងក្លាទៀតផង។ ភាពស្ងួតរបស់ទ្វារមាសក៏អាចកើតមានដោយសារតែជំងឺធ្ងន់ធ្ងរមួយប្រភេទឈ្មោះថា Vaginismus ដែលសាច់ដុំរឹងជាប់ក្នុងពេលរួមភេទ។
- ទ្វារមាសស្ងួត ឬកង្វះទឹករំអិលក្នុងទ្វារមាសក៏ជាហេតុផលមួយនាំអោយឈឺចាប់ក្នុងពេលរួមភេទបានដែរ។ ការកង្វះទឹករំអិលក្នុងទ្វារមាសអាចកើតមានបានបើសិនជាការសូកបញ្ចូលលិង្គនោះធ្វើឡើងលឿនពេកដោយគ្មានការភ្ញោចបានគ្រប់គ្រាន់។ ការស្ងួតក៏អាចកើតមានឡើងបានដែរបើសិនជាស្រោមអនាម័យដែលកំពុងតែប្រើនោះគ្មានជាតិរំអិលពីទ្វារមាស។ ទ្វារមាសស្ងួតគឺជាហេតុផលមួយដែលកើតមានជាញឹកញាប់សម្រាប់ស្ត្រីដែលរ៉ាំងរដូវ ឬទើបសម្រាលកូនរួច។
ដូច្នេះហើយ ហេតុផលដែលនាំអោយឈឺចាប់ក្នុងពេលរួមភេទអាចមានច្រើនយ៉ាង ប៉ុន្តែហេតុផលទាំងនោះភាគច្រើនអាចព្យាបាលបាន ឬយ៉ាងហោចណាស់ក៏អាចគ្រប់គ្រងវាបានដែរ។ ចូរស្វែងរកការព្យាបាលអោយបានត្រឹមត្រូវជាមួយនឹងការអប់រំផ្នែកសុខភាពចំពើការរួមភេទដែលឈឺចាប់នេះ៕
ប្រភពពីៈhttp://health.com.kh

0 comments:
Post a Comment