Wednesday, December 25, 2013

ការលាង​មុខ​ង​ហាក់បីដូច​ជា​រឿង​មួយ​សាមញ្ញ​ណាស់​មែន​ទេ​? អ្នក​កំពុងតែ​ធ្វើ​រឿងនេះ​អស់​ជិត​មួយ​ជីវិត​ទៅ​ហើយ តែ​វា​នៅតែ​មិន​ស្អាត​ទៀត ដូច្នេះ​តើ​មាន​អ្វី​អាច​ដោះស្រាយបាន​ទៅ​? ​បញ្ហា​នោះ​គឺថា អ្នក​អាច​ធ្វើអោយ​មុខ​របស់​អ្នកមាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ថែមទៀត​បើសិនជា​អ្នក​លាង​មិនបាន​ត្រឹមត្រូវ ព្រមទាំង​ចេញ​ជា​ផលវិបាក​មួយចំនួនទៀត​ដូចជា ស្បែក​ស្ងួត​, រលាក និង​ឆាប់​ជ្រីវជ្រួញ​។ អ្វី​ដែល​ជា​កំហុស​ច្រើន​ជាង​គេ​ដែល​អ្នក​បាន​ធ្វើ​នោះ​គឺ​នៅពេល​កំពុង​តែ​សម្អាត និង​របៀប​ដែល​អ្នក​ផ្លាស់ប្តូរ​របៀប​សម្អាត​។​ ​ជ្រើសរើស​ផលិតផល​ដែល​ត្រឹមត្រូវ​ ​បើ​យោង​ទៅតាម​ប្រភេទ​ស្បែក អ្នក​ត្រូវ​តែ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​តុល្យភាព pH ដើម្បី​ផ្តល់​ភាពល្អ​ឥត​ខ្ចោះ​ដល់​ផ្ទៃមុខ​។ វេជ្ជបណ្ឌិត ហ្គ្រា​វ បាន​ណែនាំ​អោយ​ប្រើ​ផលិតផល​ជា​ប្រភេទ​ជែល ឬ​ហ្វូម​លាង​មុខសម្រា​ប់ប្រើលើ​ស្បែក​ដែល​មាន​ជាតិ​ប្រេក​ច្រើន និង​ក្រែម​ប្រភេទ Creamier សម្រាប់​ស្បែក​ស្ងួត​។ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​សាប៊ូដុំ​ដុះ​ឡើយ ព្រោះ​វា​អាច​ធ្វើអោយ​ស្បែក​ស្ងួត​ខ្លាំង​បាន​។​
​ចូរ​ប្រាកដថា​ដៃ​របស់​អ្នក​លាង​ស្អាត​ហើយ​ ដៃ​ដែល​គគ្រិច​មានន័យថា អ្នក​កំពុងតែ​ព្យាយាម​សម្អាត​ស្បែក​ដើម្បីអោយ​ស្បែក​នោះ​គគ្រិច​ដែរ​ហើយ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​លាង​សម្អាត​ដៃ​របស់​អ្នក​ជាមុ​សិន បន្ទាប់​មក​ចាំ​លាងមុខ​តាម​ក្រោយ​។​ ​លាង​សម្អាត​កន្សែង​ជូត​មុខ​ ​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើប្រាស់​កន្សែង​ជូត​មុខ ចូរ​ប្រាកដថា កន្សែង​នោះ​លាង​ស្អាត​ល្អ​ដែរ​។ ចូរ​ប្រើប្រាស់​កន្សែង​ជូត​មុខ​ដែល​លាង​សម្អាត​រាល់ថ្ងៃ​និង​ប្រើ​របស់​ថ្មី​ជាប់​រហូត​គ្រប់​ពេល​ដែល​អ្នក​យក​មក​ជូត​មុខ​ដែល​លាង​សម្អាត​រួចហើយ​។ ជាមួយ​ដៃ​របស់​អ្នក អ្នកនឹង​នឹង​ដឹង​អំពី​សម្ពាធ​ដែល​អ្នក​នឹង​ប្រើប្រាស់ ប៉ុន្តែ​ជាមួយ​នឹង​កន្សែង​ជូត​មុខ​នេះ​វិញ វា​ប្រហែលជា​មាន​ភាព​គ្រើម​ខ្លាំង​ទៅ​វិញ​។​ ​ធ្វើ​អោយ​កក់ក្តៅ​ ​អ្នក​ប្រហែលជា​ត្រូវ​ការប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​អោយ​ប្រាកដថា​ស្បែក​មាន​សំណើម​គ្រប់គ្រាន់​ហើយ​។ ដើម្បី​អោយ​ទទួលបាន​លទ្ធផល​ល្អ​បំផុត និង​សប្បាយ​ចិត្ត​នោះ ទឹក​ដែល​ប្រើប្រាស់​មិន​ត្រូវ​អោយ​ក្តៅ​ពេក និង​ត្រជាក់​ពេក​ឡើយ មិន​ត្រូវ​ជម្រុះ​កោសិការ​ស្បែក​ចាស់ៗ​ចោល​ច្រើនពេក​ទេ​ ​មាន​មនុស្ស​ជាច្រើន​បាន​ទៅ​លាង​សម្អាត និង​ជម្រុះ​កោសិការ​ស្បែក​ចាស់ៗ​ចោល​យ៉ាងច្រើន ដូច្នេះ​វេជ្ជបណ្ឌិត ហ្គ្រា​វ បាន​ដាក់​បម្រាម​ថា អ្នក​គួរតែ​ធ្វើខ្លួន​អោយ​សុភាព​ចំពោះមុខ​បន្តិច​ទៅ​។ អ្នក​ក៏​គួរតែ​ចៀសវាង​ការប្រើប្រាស់​ផលិតផល​ណាមួយ​ដែល​ផ្តល់​ជា​គ្រោះថ្នាក់ និង​មិន​ត្រូវ​ជម្រុះ​កោសិការ​ស្បែក​ចាស់ៗ​ចោល​ច្រើនពេក​ទេ ព្រោះ​វា​អាច​ធ្វើអោយ​ខូច​ស្បែក​បាន​៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,