Microsoft ក្រោយពីប្រកាសជាសាធារណៈ ថា នឹងចោល Windows XP ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៤ ខាងមុខ ឥឡូវនេះតួលេខអ្នកប្រើបានស្រកចុះមកនៅត្រឹមតែ ១៨,៥៣% ទូទាំងពិភពលោក។ Microsoft បានព្យាយាមណែនាំឱ្យអតិថិជនរបស់ខ្លួនរួសរាន់ប្ដូរពី Windows XP ទៅប្រើ Operating System ជំនាន់ថ្មីមាន Windows 7, 8 ឬ 8.1 ព្រោះឆាប់ៗខាងមុខនឹងឈប់ផ្ដល់កញ្ចប់ update ដល់ OS មួយនេះតទៅទៀតហើយ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ StatCounter បានឱ្យដឹងថា Windows XP នៅពេលនេះ មានចំណែកទីផ្សារត្រឹម ១៨%ប៉ុណ្ណោះ។ នេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងចំណែកទីផ្សារអ្នកប្រើប្រាស់កាលពីខែមិថុនាកន្លងទៅមានរហូត ៣៧,១៧%។ ទោះជាយ៉ាងណា ពុំមានអ្វីចម្លែកទេ ព្រោះ Windows ជំនាន់ថ្មី (Windows 8, 8.1) របស់ Microsoft គឺពិតជាមានលក្ខណៈ ពិសេស ទាំងរូបរាងឌីហ្សាញស្រស់ស្អាត និងមានដំណើរការល្អប្រសើរជាង OS មុន ធ្វើឱ្យអតិថិជនចាប់អារម្មណ៍ចង់ឃើញចង់ប្រើជាខ្លាំង។
តាមក្រាបឃើញចំណែកទីផ្សារ Windows 7 ខ្ពស់ជាងគេ ក្ដាប់បានរហូតដល់ ៥១,៣៣% ខណៈ Windows 8 បាន ៧,៥៤ តិចជាង Windows XP នៅឡើយ៕
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment