មនុស្សស្រីភាគច្រើនតែងបារម្ភអំពីការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង ប៉ុន្តែអ្វីជាការពិតនោះគឺថា ការរួមភេទលើកដំបូងមិនមែនតែងតែឈឺរហូតនោះទេ។ មនុស្សស្រីខ្លះពិតជាមានការឈឺចាប់មែន ប៉ុន្តែស្រីភាគច្រើនបែរជានិយាយថា ពួកគេអាចស៊ូទ្រាំបានទៅវិញ។
ការរួមភេទអាចបង្កការឈឺចាប់បានសម្រាប់ពេលវេលាដំបូងរបស់ពួកគេបើសិនជាសន្ទះព្រហ្មចារីយ៍របស់ស្ត្រីនៅមិនទាន់ដាច់រហែក។ សន្ទះព្រហ្មចារីយ៍គឺជាបន្ទះមួយដែលគ្របនៅច្រកចូលរបស់ទ្វារមាសដែលអាចគ្រប់ជិត ឬគ្របតិចតួច។ ក្រោយមកទៀតទោះបីជាយ៉ាងណាក៏ដោយការឈឺចាប់ក៏អាចថយចុះបានហើយ។ ហើយបើសិនជាអ្នកនៅតែឈឺ ឬមិនអាចស៊ូទ្រាំបានទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះ។ វាអាចដោយសារតែប្រតិកម្មអាឡែហ្ស៊ីជាមួយស្រោមអនាម័យ, កង្វះអ័រម៉ូន Estrogen (ស្ត្រីវ័យច្រើន) ឬមានជំងឺ Vulvodynia (ជំងឺលើបរបេរទ្វារមាស)។ ប៉ុន្តែសព្វថ្ងៃនេះគេដឹងថា សន្ទះព្រហ្មចារីយ៍អាចរហែក ឬដាច់ដោចបានតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះសេះ, ហាត់ប្រាណ ឬការលេងកីឡា។ ការរួមភេទជាលើកដំបូងអាចធ្វើអោយហូរឈាមតាមទ្វារមាសបានដែរ ប៉ុន្តែវាគឺជារឿងធម្មតាទេដោយសារតែសន្ទះព្រហ្មចារីយ៍រហែក។
សម្រាប់ស្ត្រីមួយចំនួនប្រហែលជាអាចមានអាការៈឈឺចាប់ខ្លាំងបើសិនជាដៃគូររបស់ពួកគេរួមភេទមានការប៉ះពាល់ដល់មាត់ស្បូន។ ខណៈពេលដែលមានសេចក្តីរាយការណ៍អំពីការឈឺចាប់នោះ វាអាចដោយសារតែការរួមភេទរបស់ពួកគេមិនមានការបរបោសអង្អែលដើម្បីផ្តល់ភាពសម្រើបដល់ដៃគូគ្រប់គ្រាន់ជាមុនសិន។
ទោះបីជាការរួមភេទត្រូវបានគេចាត់ទុកថាធ្វើអោយឈឺក៏ដោយ ប៉ុន្តែក៏មិនត្រូវបាក់ទឹកចិត្ត ឬភ័យខ្លាចការឈឺចាប់ដែរ ព្រោះកត្តានេះវានឹងអាចអោយឈឺចាប់បានទោះបីជាការឈឺចាប់នោះមិនអាចកើតមានទៀតក៏ដោយ។ ចូរចាំថា ការបរបោសអង្អែលមុនពេលរួមភេទអាចមានប្រយោជន៍ក្នុងការកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង។ នេះដោយសារតែ សាច់ដុំក្នុងអាងត្រគៀកអ្នកធូរ ហើយអ្នកអាចមានភាពស្រើបស្រាលដើម្បីបង្កើតការសប្បាយកាន់តែច្រើនទៀតផង។ តាមពិត ដៃគូរបស់អ្នកដើរតួនាទីដ៏សំខាន់មួយក្នុងការបន្ធូរអារម្មណ៍របស់អ្នក ព្រមទាំងជាអ្នកធ្វើអោយមានផាសុខភាពទៀតផង៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment