Tuesday, December 24, 2013

ស្ថិត​ក្នុង​សាធារណរដ្ឋ ម៉ាល់ឌីវ ដែល​ជា​ប្រទេស​ល្បី​ខាង​សម្រស់​ធម្មជាតិ កោះ Ihuru ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កោះ​ឋានសួគ៌​មួយ​ដែល​សក្ដិសម​បំផុត​សម្រាប់​ការ​សម្រាក​លំហែ។ ឆ្នេរ​ខ្សាច់​សក្បុស​ ទឹក​សមុទ្រ​ខៀវ​ស្រងាត់ រួម​ផ្សំ​ជាមួយ​ការ​រៀប​ចំ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ បាន​ធ្វើ​ឲ្យ​កោះ Ihuru ក្លាយ​ជា​ឋានសួគ៌​ពិត​ៗ​ដែល​កើត​មាន​លើ​ផែនដី​នេះ។ សម្រស់​ថ្ម​ប៉ប្រះ​ទឹក​សក្ដិសម​ឥត​ខ្ចោះ​សម្រាប់​ការ​មុជ​មើល​លេង​កម្សាន្ត (snorkelling and scuba diving) រួម​ទាំង​កីឡា​ផ្សេង​ៗ​លើ​ទឹក​ផង​ដែរ។
ដើម្បី​ទៅ​ដល់​កោះ Ihuru ភ្ញៀវ​ទេសចរ​ត្រូវ​ជិះ​ទូក​ម៉ាស៊ីន​រយៈ​ពេល​ ២០​នាទី ពី​រដ្ឋធានី Malé ប្រទេស​ម៉ាល់ឌីវ។ នៅ​លើ​បរិវេណ​កោះ ក៏​មាន​កូន​វីឡា​ដំបូល​ស្បូវ​ស្អាត​ៗ ចំនួន​៤៥​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ ដោយ​ត្រូវ​ចំណាយ​ពី​ ៤៥០-៦៥០​ដុល្លារ​ក្នុង​មួយ​យប់​សម្រាប់​កូន​វីឡា​មួយ។ ភ្ញៀវ​ទេសចរ​ក៏​អាច​ភ្លក្ស​រស​ជាតិ​អាហារ​ឆ្ងាញ់​ៗ​ប្រចាំ​ប្រទេស​ម៉ាល់ឌីវ និង​តំបន់​អាស៊ី និង​ទទួល​សេវាកម្ម​ម៉ាស្សា និង​ស្ប៉ា​យ៉ាង​ពិសេស​ផង​ដែរ។ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ទៅ​លេង​កោះ Ihuru គឺ​នៅ​រដូវ​ប្រាំង​ ចន្លោះ​ពី​ខែ​ធ្នូ ដល់​ខែ​មេសា ព្រោះ​មាន​អាកាស​ធាតុ​ស្រឡះ​ល្អ ហើយ​ទឹក​ក៏​ថ្លា​ល្អ​ដែរ។ ពី​ចន្លោះ​ខែ​ឧសភា ដល់​ខែ​វិច្ឆិកា មេឃ​អាច​មាន​ពពក​ច្រើន ហើយ​ក៏​អាច​មាន​ភ្លៀង​ច្រើន​ផង​ដែរ។ ឥលូវ​នេះ​សូម​រីករាយ​កម្សាន្ត​អារម្មណ៍​ នឹង​ទស្សនីយភាព​ពិសេស​ៗ​លើ​កោះ Ihuru តែ​ម្ដង​ ថា​តើ​សក្ដិសម​ជា​កោះ​ឋានសួគ៌​ដូច​ដែល​គេ​និយាយ​ដែរ​ឬ​អត់៖
ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,