បន្ទាប់ពីមានការលើកពេលក្នុងការរៀបចំព្រឹត្តិការណ៍ MobiCamp ដែលដំបូងគ្រោងធ្វើនៅឆ្នាំ ២០១៣ តែពេលនេះ កាលបរិច្ឆេទចេញច្បាស់ហើយគឺវេទិកាដែលនឹងជជែកពិភាក្សាជុំវិញប្រធានបទ “និន្នាការអាជីវកម្ម និងការអភិវឌ្ឍន៍នៃសេវាកម្មបន្ថែមលើទូរសព្ទ” នេះនឹងធ្វើឡើងជាលើកដំបូងនៅរាជធានីភ្នំពេញនៅថ្ងៃ ១៨ មករាឆ្នាំ ២០១៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ក្រោមឈ្មោះថា MobileCamp Asia Phnom Penh 2014 ដែលជាផ្នែកមួយនៃ MobiCamp Asia ព្រឹត្តិការណ៍នេះ នឹងមានការជួបជុំពីអ្នកចូលចិត្តបច្ចេកវិទ្យាទូរសព្ទ, អ្នកស្រាវជ្រាវ, អ្នកអភិវឌ្ឍន៍កម្មវិធី, អ្នកអាជីព, សហគ្រិនក្នុងវិស័យទូរសព្ទ ដែលពួកគេនឹងចូលខ្លួនទៅចែករំលែកចំណេះដឹង, ទស្សនៈទាន និងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាទូរសព្ទថ្មីៗដល់អ្នកចូលរួម។
MobileCamp Asia Phnom Penh 2014 ក៏ជាកម្មវិធីពិព័រណ៍កម្មវិធីទូរសព្ទលើកដំបូងនៅកម្ពុជា ដោយផ្ដោតទៅលើការតាំងបង្ហាញកម្មវិធីទូរសព្ទ ដែលជាស្នាដៃបុគ្គល (និស្សិត និងអ្នកអាជីព) សេវាកម្មរបស់ក្រុមហ៊ុន និងសង្គមស៊ីវិលនានា។ ក្រៅពីការតាំងពិព័រណ៍ នៅមានកម្មវិធីជជែកពិភាក្សាទាក់ទងនឹងប្រធានបទ “និន្នាការអាជីវកម្ម និងការអភិវឌ្ឍន៍នៃសេវាកម្មបន្ថែមលើទូរសព្ទ” និងប្រធានបទផ្សេងៗទៀតដូចជា“និន្នាការអាជីវកម្មលើបច្ចេកវិទ្យាទូរសព្ទ mCommerce”, “និន្នាការ អភិវឌ្ឍន៍លើប្រព័ន្ធប្រតិបត្តិការ iOS”, “និន្នាការអភិវឌ្ឍន៍លើប្រព័ន្ធប្រតិបត្តិការ Android”, “និន្នាការអភិវឌ្ឍន៍លើប្រព័ន្ធប្រតិបត្តិការ Window Phone” ជាដើម។
សម្រាប់ប្រិយមិត្ត សិស្សនិស្សិត, អ្នកអាជីព Startup, ក្រុមហ៊ុននិងអង្គការសង្គមស៊ីវិលនានា ដែលបានផលិតកម្មវិធី ឬសេវាកម្មទូរសព្ទ ហើយមានបំណងចង់យកមកតាំងបង្ហាញ ក្នុងកម្មវិធី MobileCamp Asia Phnom Penh 2014 ក៏អាចចុះឈ្មោះដើម្បីទទួលបានកន្លែងបង្ហាញ (Booth) ដោយឥតគិតថ្លៃ។
សូមចុះឈ្មោះបំពេញបែបបទ តាម http://goo.gl/PpG0lp ឬទំនាក់ទំនងតាមទូរសព្ទ 093 316 781។
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment