Tuesday, December 24, 2013

វា​ត្រូវ​បាន​ធ្វើ​នៅក្នុង​សហរដ្ឋអាមេរិក​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៥០​គឺជា​ការវះកាត់​ប្តូ​សក់​ដែល ទាក់ទង​នឹង​ការយក​បន្ទះ​តូច​នៃ​ស្បែកក្បាល​ដែល​មាន​សក់​ពី​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​ហើយ​យក​វា​មក​បំពេញ​តំបន់​ដែល​មាន​សក់​ស្តើងៗ ឬ​គ្មាន​សក់​។​ការវះកាត់​ប្តូ​រសក់​ច្រើន​បំផុត​ត្រូវ បានធ្វើ​នៅក្នុង​ការិយាល័យ​របស់​លោក​វេជ្ជបណ្ឌិត​ដែល​ស្ថិតនៅក្រោម​ការប្រើ​ថ្នាំស្ពឹក​ដោយ​កន្លែង​។​ដើម្បី​វះកាត់​ប្តូរ​សក់​គ្រូពេទ្យ​ដំបូង​ត្រូវ​សម្អាត​ស្បែក​ក្បាល​បន្ទាប់​មក​ចាក់​ថ្នាំស្ពឹក​ដើម្បី​ធ្វើអោយ​ស្ពឹក​នៅត្រង់​តំបន់​នៃ​ស្បែកក្បាល​ដែល​នឹង​ត្រូវបាន​យកចេញ​។​បន្ទាប់​ពី​ការ​យក​ចេញ​នៃ​បន្ទះ​ស្បែក​ក្បាល​ជាមួយនឹង​កាំបិត​វះកាត់​រួច​គ្រូពេទ្យ​វះកាត់​បាន​យក​វា​ចេញ​ទុក​វា​មួយ​ឡែក​សិន ហើយ​ដេរ​ស្បែក​ក្បាល​បិទ​។ តំបន់​នេះ​ត្រូវបាន​បិតបាំង​ភ្លាមៗ​ដោយ​សក់​ដែល​នៅ​ជុំវិញ​វា​។ បន្ទាប់មកទៀត​គ្រូពេទ្យ​វះកាត់​បាន​បែងចែក​បន្ទះ​ស្បែកក្បាល​ដែល​បាន​យក​ចេញ​ជា​បន្ទះ​ដ៏​តូចៗ​ ចំនួន និង​ប្រភេទ​នៃ​បន្ទះ​ទាំង នោះ​ត្រូវបាន​ប្រើ​អាស្រ័យ​លើ​ប្រភេទ​សក់ គុណភាព​និង​ពណ៌​ក៏ ដូច​ជា​ទំហំ​នៃ​តំបន់​ដែល​ជា​កន្លែង​ដែល​វា​នឹង​ត្រូវ​បាន​ដាំ​។​បន្ទាប់​ពី​បន្ទះ​ស្បែ​ល​ក្បាល​ដែល​ត្រូវបាន​រៀបចំ​រួច​គ្រូពេទ្យ​វះកាត់​លាង​ជំ​រះ​និង​ដាក​ថ្នាំស្ពឹក​នៅ​តំបន់​ដែល​ជា​កន្លែង​ដែល​សក់​នឹង​ត្រូវ​បាន​ដាក់​នេះហើយ​បង្កើត​ជា​រន្ធ​ជាមួយ​ដោយ​កាំបិត​វះកាត់ ឬ ម្ជុល ហើយ​ដាក់​វា​ចូល​រន្ធ​នេះ​។ អាស្រ័យ​លើ​វិសាលភាព​នៃ​នីតិវិធី​នេះ​ការវះកាត់​នេះ​អាច​នឹង​ចំនាយ​ពេលវេលា​ប្រមាណ​ជា​បួន​ទៅ​ប្រាំបី​ម៉ោង​។​ពេលខ្លះ​ការវះកាត់​នេះ​ត្រូវ​ធ្វើ​បន្ថែម​ទៀត​បើ​វា​ត្រូវ​បាន​គេ​ត្រូវការ​ជា​ចាំបាច់​ប្រសិនបើ​អ្នក​បន្ត​បាត់បង់ សក់ ឬ​សម្រេចចិត្តថា​អ្នក​ចង់​បាន​សក់​ក្រាស់​ជាង​នោះ​ទៀត ៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,