Tuesday, December 24, 2013

ពាន World Cup បាន​និង​កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក មុន​ការ​ប្រកួត​នៅ​ប្រេស៊ីល​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​ឈាន​ចូល​មក​ដល់។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​កន្លង​ទៅ​​ ពាន​រង្វាន់​បាល់ទាត់​ធំ​បំផុត​ក្នុង​លោក​នេះ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា ក្រោយ​ចេញ​ពី​ប្រទេស​បង់ក្លាដេស ប៊ូតាន់ និង​ណេប៉ាល់។ ក្រោយ​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​៣ថ្ងៃ​រួច​មក​ ពាន World Cup នឹង​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នៅ​ថ្ងៃ​នេះ​ហើយ​ ដោយ​ចាប់​ផ្ដើម​ពី​មីយ៉ាន់ម៉ា​មុន​គេ។ បន្ទាប់​ពី​ចេញ​ពី​មីយ៉ាន់ម៉ា ពាន​នេះ​នឹង​ទៅ​ដល់​ប្រទេស​ថៃ ហើយ​បន្ត​ទៅ​វៀតណាម​តែ​ម្ដង ពោល​គឺ​ហោះ​រំលង​ប្រទេស​កម្ពុជា។ ក្រោយ​ចេញ​ពី​វៀតណាម វា​នឹង​បន្ត​ទៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី មុន​ចាកចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍។
យោង​តាម​កាល​វិភាគ​ដែល​បង្ហាញ​តាម​គេហទំព័រ​ FIFA បាន​បង្ហាញ​ទៀត​ដែរ​ថា ពាន World Cup នឹង​នៅ​មីយ៉ាន់ម៉ា​៣ថ្ងៃ ពោល​គឺ​មក​ដល់​ថ្ងៃ​នេះ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧។ នៅ​ថ្ងៃ​ទី​២៨ វា​នឹង​ទៅ​ដល់​ថៃ (២៨ ដល់​៣០ធ្នូ) និង​ទៅ​វៀតណាម​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ២០១៣ បន្ត​ដល់​ថ្ងៃ​ទី​២ ខែ​មករា ២០១៤។ តើ​ហេតុអ្វី​បាន​ជា FIFA បាន​ជា​កម្ពុជា​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​ពាន FIFA ត្រូវ​ឆ្លង​កាត់?
ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,