Tuesday, December 24, 2013

ក្រោយ​ត្រឡប់​មក​ពី​យុទ្ធនាការ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣ ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា វិញ​កាល​ពី​យប់​ថ្ងៃ​ទី ២៣ ធ្នូ កន្លង​ទៅ ​នៅ​ល្ងាច​ថ្ងៃ​ទី ២៤ ធ្នូ ម្សិលមិញ​លោក​ឧកញ៉ា រ័ត្ន សាខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា បាន​កោះ​ហៅ​កីឡាករ​កីឡា​ការិនី​ដែល​ឈ្នះ​មេដាយ​ឱ្យ​ចូល​ជួប នៅ​គេហដ្ឋាន​របស់​លោក។
តំណាង​កីឡាករ​កីឡា​ការិនី​មួយ​បាន​ស្នើ​សុំ​ឱ្យ​លោក​ឧកញ៉ា បង្កើត​ឱ្យ​មាន​ជា​ក្លិប​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​បន្ថែម ក៏​ដូចជា​បណ្ដោះ​ថ្នាល​ជំនាន់​ក្រោយ ហើយ​​​សន្យា​ថា​នឹង​ខិតខំ​ហ្វឹកហាត់​បន្ថែម​ដើម្បី​ដណ្ដើម​បាន​មេដាយ​នៅ​ប្រកួត​ខាង​មុខ​ទៀត។ លោក ទេព ជីវសុខុម គ្រូ​បង្វឹក​វ៉ូវីណាម​ក្រុម​ជម្រើស​ជាតិ​បាន​លើក​ឡើង​ថា លោក​រីករាយ​ដែល​សិស្ស​ដណ្ដើម​បាន​មេដាយ​ត្រឡប់​មក​ជូន​ជាតិ​មាតុភូមិ​វិញ ហើយ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​​ដឹកនាំ​​បង្កើត​សមត្ថភាព​ដល់​សិស្ស។ លោក​ឧកញ៉ា​ រ័ត្ន សាខន ប្រធាន​សហព័ន្ធ​បាន​ផ្ដាំ​ផ្ញើ​ទៅ​កីឡាករ​កីឡា​ការិនី​ដែល​ឈ្នះ​មេដាយ​​មិន​ត្រូវ​​​អួត​ថា​ខ្លួន​ខ្លាំង ខ្លួន​ពូកែ ភ្លេច​ខ្លួន​នោះ​ទេ​ ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ដើម្បី​ជោគជ័យ​លើក​ក្រោយ​ទៀត ព្រោះ​មុន​នឹង​​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណឹង សហព័ន្ធ​ក៏​ចាប់​ផ្ដើម​កសាង​ខ្លួន​ពី​ដៃ​ទទេ​ដែរ។ ស៊ីហ្គេម​ឆ្នាំ​នេះ​វ៉ូវីណាម​ដណ្ដើម​បាន​មេដាយ​ចំនួន ១០ គ្រឿង​រួម​​មាន​មេដាយ​មាស ២ គ្រឿង ប្រាក់ ១ និង សំរឹទ្ធ ៧ គ្រឿង៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,