ការជ្រុះសក់គឺជាបញ្ហាមួយប្រភេទដែលគេជួបប្រទះជាញឹកញាប់លើបុរសច្រើនជាងស្ត្រី ហើយក៏ចាប់ផ្តើមក្នុងពេល ឬក្រោយពេលពេញវ័យផងដែរ។ វាគឺជារឿងធម្មជាតិ, ជំងឺ ឬយន្តការប្រព័ន្ធភាពស៊ាំខុសប្រក្រតីជាដើម។
មនុស្សប្រុសដែលច្រើនតែជួបប្រទះសក់ជ្រុះរហូតដល់ទំពែកក្បាលច្រើនតែបណ្តាលមកពីអតុល្យភាពអ័រម៉ូន។ បញ្ហានេះច្រើនតែជារឿងដំណរពូជតែម្តង។ ទម្លាប់ញ៉ាំអាហារមិនធម្មតា, កង្វះអាហាររូបត្ថម្ភ និងកង្វះជាតិរ៉ែសំខាន់ៗព្រមទាំងវីតាមីនដូចជា Biotin, ស័ង្គសី និងប្រូតេអ៊ីតសុទ្ធតែជាដើមហេតុនាំអោយជ្រុះសក់បានទាំងអស់។ ការខូចខាតរបៀបរំលាយជាតិដែកក៏នាំអោយជ្រុះសក់បានដែរ។ ថ្នាំសម្រាប់ព្យាបាលជំងឺលើសសម្ពាធឈាម, ទឹកនោមផ្អែម, ជំងឺបេះដូង និងកូឡេស្តេរ៉ុល ព្រមទាំងថ្នាំមហារីកសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការជ្រុះសក់ទាំងអស់។ ជំងឺរ៉ាំរ៉ៃ, ការបាក់បែកឆ្អឹង, ការពុលនឹងអ្វីមួយ, ការបង្ករោគដោយពពួកផ្សិត និងស្ត្រេស បណ្តាលអោយឬសសក់ទៅជាខ្សោយ និងជ្រុះសក់បាន។ ក្រៅពីនេះក៏មានទម្លាប់មួយចំនួនតូចដែរ ដែលមនុស្សយើងតែងតែប្រព្រឹតិ្តដោយមិនដឹងខ្លួន ប៉ុន្តែវាបែរជាធ្វើអោយជ្រុះសក់កាន់តែច្រើនទៅវិញ។
ប្រើសាប៊ូកក់សក់ច្រើនពេក
ការប្រើប្រាស់ផលិតផលដែលមានសារធាតុគីមីច្រើនពេក ដូចជាសាប៊ូកក់សក់ និងសាប៊ូអប់សក់អោយទន់ក៏អាចធ្វើអោយសក់នោះជ្រុះបានដែរ។ សាប៊ូកក់សក់ និងសាប៊ូអប់សក់អោយទន់ដែលចម្រាញ់ចេញពីធម្មជាតិអាចជួយសម្អាតសក់បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងធ្វើអោយឬសសក់រឹងមាំថែមទៀតផង។
ម៉ូតសក់ដែលតឹងៗ
ការកាច់ម៉ូតសក់ដែលដាក់សម្ពាធដល់សក់តឹងៗពេកអាចធ្វើអោយសរសៃសក់ទៅជាចុះខ្សោយបាន ដោយសារការទាញរបស់សក់ធ្វើអោយរលាករយៈពេលយូរ។ ហេតុដូច្នេះហើយទើបធ្វើអោយសក់ជ្រុះកាន់តែលឿន។ ដើម្បីអោយសក់មានសុខភាពល្អ ចូរធ្វើយ៉ាងណាលេងម៉ូតសក់ណាដែលផ្តល់ភាពរលង់ដល់សក់អោយបានច្រើនតាមតែអាចធ្វើទៅបាន។
ស្ត្រេស
ការស្ត្រេសខាងផ្លូវកាយ ឬផ្លូវចិត្តអាចធ្វើអោយសក់ជ្រុះបានដោយសារតែមានការរខានដល់វដ្តនៃការបង្កើតសក់ធម្មតា។ វដ្តនៃការបង្កើតសក់ធម្មជាតិមាន ដំណាក់កាលលូតលាស់, ដំណាក់កាលសម្រាក និងដំណាក់កាលជម្រុះ។ ការប៉ះទង្គិចលើរាងកាយ, មានជំងឺ, គ្រោះថ្នាក់ចរាចារណ៍ ឬវះកាត់ដែលប៉ះពាល់ដល់សក់អាចធ្វើអោយអ្វីៗឈានទៅរកដំណាក់កាលជ្រុះសក់មុនពេលកំណត់បាន។
កង្វះជីវជាតិ
ការដែលមានជីវជាតិអាហារគ្រប់គ្រាន់អាចធ្វើអោយជីវិតមានសុខភាពល្អ ដូច្នេះសក់ក៏មានសុខភាពល្អតាមគ្នាដែរ។ របបអាហារដែលមានតុល្យភាពត្រូវតែមានជីវជាតិសំខាន់ៗទាំងអស់ដូចជា កាបូអ៊ីដ្រាត, ប្រូតេអ៊ីន, ជាតិខ្លាញ់ព្រមទាំងវីតាមីន និងជាតិរ៉ែដែលធ្វើអោយកោសិកាខួរក្បាលលូតលាស់ និងពង្រឹងដល់សរីរាង្គផ្សេងៗទៀត ដូច្នេះក៏អាចជួយបង្ការកុំអោយសក់ជ្រុះបានដែរ។
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
កាំរស្មីអុលត្រាវីយូឡេពីព្រះអាទិត្យមានឥទ្ធិពលអាក្រក់ចំពោះសរសៃសក់ដូចគ្នានឹងស្បែកមនុស្សដែរ។ ការដែលទទួលកម្តៅ និងកាំរស្មីច្រើនពេកធ្វើអោយកកជាតិប្រូតេអ៊ីនធម្មតាក្នុងសក់ ដែលជាហេតុនាំអោយសក់បាត់បត់ភាពយឺត និងភាពភ្លឺរលោងបាន។
ដេកមិនបានគ្រប់គ្រាន់
ការដេកបានគ្រប់គ្រាន់គឺជារឿងសំខាន់បំផុតសម្រាប់រាងកាយរបស់មនុស្សបំពេញមុខងារបានល្អ។ ការដេកមិនបានគ្រប់គ្រាន់អាចធ្វើអោយសក់ទៅជារឹង និងខូចខាតបាន ដូច្នេះសក់នោះងាយនឹងជ្រុះខ្លាំងណាស់។
ធ្វើម៉ូតសក់ច្រើនពេក
ការប្រើប្រាស់ម៉ាស៊ីនគាបសក់ និងអ៊ុតសក់ច្រើនពេកអាចធ្វើអោយខូចខាតតាំងពីសរសៃសក់ដល់ឬសក់ ដូច្នេះការជ្រុះសក់នឹងកើតមាន។ គ្រូពេទ្យបានណែនាំថា គួរតែកុំអោយមានការប្រើប្រាស់បែបនេះច្រើនពេក៕
ប្រភពពីៈhttp://health.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment