Friday, December 20, 2013


ប្រហែល​ជា ៧០ លាន​ឆ្នាំ​មុន ​ដុំ​ថ្ម​មួយ​ដុំ​​ធំបាន​​ធ្លាក់​ពី​លំហ​អាកាស​មក​ចំ​ផែន​ដី។ ថ្ម​នោះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​តាម​ស្វែង​រក ព្រោះ​គេ​ជឿជាក់​ថា​​ ផ្ទាំង​ថ្ម​ដ៏​ធំ​ដែល​ធ្លាក់​មក​នេះ មាន​ថាមពល​ពិសេស​មួយដែល​មិន​អាច​កាត់​ថ្លៃ​បាន។
ក្នុង​នាម​ជា​​ប្រធាន​ក្រុមហ៊ុន Greystoke និង​ជា​អ្នក​ស្រាវ​ជ្រាវ​ខាង​ផ្នែក​ថាមពល​ពិសេស​ផង​នោះ​ លោក Greystoke បាន​សម្រេច​ចិត្ត​នាំ​ប្រពន្ធ និង​កូន​តូច​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​ត្រូវ​បាន​ កំណត់​ទី​តាំង​ថា ជា​កន្លែង​ដែល​ផ្ទាំង​ថ្ម​នោះ​បាន​ធ្លាក់​មក​ចំ។
​ការ​ស្រាវជ្រាវ​​ត្រូវ​បាន​ធ្វើ​ឡើង​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ នៅ​តែ​មិនឃើញ​ផ្ទាំង​ថ្ម​នោះ​សោះ ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​ត្រលប់​ទៅ​ទី​ក្រុង New York វិញ​។ ដោយ​ចៃដន្យ​ពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅ​វិញ លោក​ប្រទះ​ឃើញ​ជ្រលង​​ភ្នំ​ថ្ម​មួយ​នៅ​ក្នុង​ព្រៃ​ដ៏​សែន​ជ្រៅ​នោះ។ ទី​បំផុត​ការ​ស្រាវជ្រាវ​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​រូង​ភ្នំ​ថ្ម​នោះ ប៉ុន្តែ​ក្រោយ​ពី​លោក​ឆ្កឹះ​ដុំ​ថ្ម​នោះ​មួយ​ចំណែក សម្រាប់​តែ​តំបន់​នោះ​ចាប់​ផ្ដើម​រញ្ជួយ​ដី​ភ្លាម​មួយ​រំពេច។
សភាព​ការណ៍​មិន​សូវ​ស្រួល​លោក​ក៏​នាំ​ប្រពន្ធ និង​កូន​តូច J.J រត់​ឡើង​យន្ដហោះ​វិញ​​ទាំង​តក់​ក្រហល់។ ជា​សំណាង​អាក្រក់ ​ដុំ​ថ្ម​ដ៏​តូច​ដែល​លោក​បាន​ឆ្កឹះ​នោះ គឺ​មាន​ថាម​ពល​ម៉ាញេទិច​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ទាញ​ឱ្យ​យន្ដ​ហោះ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រៃ។
មនុស្ស​ក្នុង​យន្ដ​ហោះ​នោះ ស្លាប់​ទាំង​អស់ លើក​តែ​កុមារ៉ា J.J កូន​ប្រុស​បង្កើត​របស់​លោក Greystoke ម្នាក់​គត់​ដែល​នៅ​មាន​ជីវិត។ តែង​តោល​ម្នាក់​ឯង​ក្នុង​ព្រៃ​ដ៏​សែន​ជ្រៅ​ J.J ក៏​ត្រូវ​បាន​សត្វគីងកុង​រើស​យក​ទៅ​ចិញ្ចឹម។ ចំណែក​​ឯ​ក្រុម​ហ៊ុន​របស់​ឪពុក​របស់​គេ ត្រូវ​បាន​អ្នក​ផ្សេង​លួច​យក​កាន់កាប់ ហើយ​ប្រធាន​ក្រុមហ៊ុន​ថ្មី​នោះ ក៏​នៅ​តែ​តាម​រក​ថាមពល​ថ្ម​ដដែល​នេះ​ដូច​ឪពុក​របស់ Tarzan ដូច​គ្នា​ដែរ។
អស់​រយៈ​ពេល​ ២០ J.J បាន​ប្ដូរ​ឈ្មោះ​ខ្លួន​ឯង​ជា Tarzan ហើយ​ព្រៃ​ដ៏​សែន​ធំ​មួយ​នេះ​បាន​ក្លាយ​ជា​ឋានសួគ៌​ដ៏​ស្រស់​បំព្រង​មួយ​សម្រាប់​ជីវិត​គេ។ Tarzan រស់​នៅ​ជាមួយ​សត្វគីងកុង​ស្ទើរ​តែ​លែង​ចេះ​និយាយ​ភាសា​មនុស្ស ប៉ុន្តែ​ជីវិត​ពាក់​កណ្ដាល​មនុស្ស ពាក់​កណ្ដាល​សត្វ​របស់​គេ​ចាប់​ផ្ដើម​ប្រែប្រួល​ក្រោយ​ពេល​ដែល​ Tarzan បាននារី​មួយ​រូប​មាន​ឈ្មោះ​ថា​​ Jane ជា​កូន​ស្រី​អ្នក​អភិរក្ស​ព្រៃ​នេះ។ ដំណើរ​ផ្សេង​ព្រេង​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ធ្លាក់​ខ្លួន​មក​រស់​នៅ​ក្នុង​ព្រៃ ក៏​ចាប់​ផ្ដើម​តាំង​ពី​ពេល​នោះ​ផង​ដែរ។
ចង់​ដឹង​សាច់​រឿង​បន្ទាប់ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា នៅ​រោង​កុន​លំដាប់​អន្តរជាតិ Platinum Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី៥៕
ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,