Justin Bieberតារាចម្រៀងសម្បូរបញ្ហាប៉ុន្តែក៏ជាទីពេញនិយមសម្រាប់យុវវ័យកាលបានធ្វើឲ្យប្រិយមិត្តគាំទ្ររូបគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេបានបង្ហោះសារក្នុងបណ្ដាញTwitterផ្ទាល់ខ្លួនថាគេចូលនិវត្តន៍ជាផ្លូវការហើយ។
ថ្ងៃទី២៥ខែធ្នូម្សិលមិញនេះម្ចាស់បទ”Baby”បានបង្ហោះសារក្នុងបណ្ដាញTwitterនៅម៉ោងប្រមាណជា១២និង២០នាទីក្នុងប្រទេសកម្ពុជាដើម្បីបញ្ជាក់អះអាងសំដីរបស់គេដែលបានប្រកាសកាលពីសប្ដាហ៍មុនរឿងគេលាឈប់ពីវិស័យសិល្បៈ។
បើមើលតាមការរៀបរាប់ក្នុងសារដែលគេបានបង្ហោះតារារូបនេះហាក់នឿយណាយនឹងជីវិតដែលឡោមព័ទ្ធទៅដោយអ្នកកាសែតដែលតែងតែចុះផ្សាយព័ត៌មានមិនពិតពីរូបគេប៉ុន្តែគេមិនដែលចុះចាញ់ទេហើយគេក៏គ្មានថ្ងៃចាកចេញពីអ្នកគាំទ្រទាំងអស់គ្នាដែរ។
Jusitn Bieberក៏បាននិយាយដែរថា”សូមឲ្យស្រលាញ់គ្នាអភ័យទោសឱ្យគ្នាដូចជាព្រះជាម្ចាស់អត់ទោសឲ្យយើងតាមរយៈថ្ងៃបុណ្យគ្រិស្តស្មាស់ខ្ញុំនឹងទីនេះជារៀងរហូត”។
កាលពីថ្ងៃទី១៩កន្លងទៅតារាវ័យក្មេងរូបនេះបានប្រកាសក្នុងកម្មវិធីផ្សាយផ្ទាល់ក្នុងវិទ្យុមួយនៅឡូសអែនជឺឡែសថាគេនឹងឈប់ច្រៀងចម្រៀងបន្តទៀតហើយក្រោយពីចេញអាល់ប៊ុមថ្មីឈ្មោះ”Journals ”រួច។
ពេញមួយឆ្នាំ២០១៣Justin Bieberរងព័ត៌មានអាស្រូវមិនលោះពេលលើទំព័រមុខសារព័ត៌មានមិនថាទៅចូលរួមកម្មវិធីតន្ត្រីយឺតពេលជុះនោមដាក់ធុងទឹកហាងអាហារសរសេរសារលើមហាកំផែងមិនតែប៉ុណ្ណោះថែមទាំងប៉ះទង្គិចជាមួយអ្នកកាសែតជាច្រើនដងក្នុងអំឡុងពេលប្រគំតន្ត្រីBelieveដែលរឿងនេះគេទទួលរងការរិះគន់ពីអ្នកសារព័ត៌មាននិងអ្នកលេងអ៊ីនធឺណិតជាច្រើនថែមទៀតចំពោះការប្រព្រឹត្តខ្លួននិងអាកប្បកិរិយាមិនសមរម្យ៕
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment