ការពិតជាច្រើនអំពីការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទរបស់មនុស្សស្រីមិនត្រឹមតែធ្វើអោយទាល់គំនិតសម្រាប់មនុស្សប្រុសតែមួយមុខនោះទេ ប៉ុន្តែចំពោះសហគមន៍វេជ្ជសាស្ត្រវិញក៏មិនអាចឆ្លើយរួចបានដែរ។ ស្ត្រីភាគច្រើនត្រូវការ ប្រហែលជា ២០នាទីនៃការភ្ញោចទៅលើសេរ (Clitoris) ឬ G-spot ទើបអាចឈានដល់ដំណាក់កាលស្រើបស្រាលបាន។ ការជក់បារី, បញ្ហាផ្លូវចិត្ត, រ៉ាំងរដូវ ឬការប្រើប្រាស់ថ្នាំអាចធ្វើអោយករណីនេះពន្យាពេលបាន។ មានស្ត្រីប្រហែល ១០ភាគរយដែលមានបញ្ហាមិនអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទបាន។
ការពិតប្រាំយ៉ាងអំពីការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទរបស់ស្ត្រី
1. ស្ត្រីត្រូវការអោយមានការបង្កើតអារម្មណ៍ជាមួយនឹងសេចក្តីស្នេហា និងតណ្ហា។ នាងអាចបញ្ចូលអារម្មណ៍បានតាមរយៈការនិយាយស្តី, ការស្ទាប់អង្អែល និងស្នាមថើបយ៉ាងជ្រាលជ្រៅដល់នាង។ រឿងនេះកាន់តែធ្វើអោយនាងងាយស្រួលក្នុងការឈានដល់ចំនុចកំពូល។ វាត្រូវបានគេរកឃើញថា ក្នុងពេលឈានដល់ចំនុចកំពូល សកម្មភាពខួរក្បាលត្រូវកាត់បន្ថយក្នុងតំបន់ Hippocampus និង Amygdale ដែលជាមជ្ឈមណ្ឌលសម្រាប់អោយមានការប្រុងប្រយ័ត្ន និងថប់អារម្មណ៍។ ដូច្នេះស្ត្រីត្រូវតែមានការបន្ធូរអារម្មណ៍ និងមិនអោយថប់អារម្មណ៍ទើបអាចឈានដល់ចំនុចកំពូលបាន។
2. ការបរបោសអង្អែលមុនពេលរួមភេទដើរតួនាទីយ៉ាងសំខាន់ក្នុងការងាររួមភេទ។ អ្នកនឹងមានពេលវេលាដ៏យូរមានជាមុនសិនបើសិនជាអ្នកលុបចោលការបរបោសអង្អែលមុនពេលរួមភេទ។ ការប្រើមាត់រួមភេទអាចផ្តល់ភាពកក់ក្តៅដល់ស្ត្រីដោយមិនបាញ់អោយនាងឈានដល់ចំនុចកំពូលបាន។
3. បើសិនជាអ្នកអាចភ្ញោចទៅលើតំបន់រំញោចបំផុតរបស់មនុស្សស្រីបានដូចជា សេរ (Clitoris), G-spot (ក្នុងទ្វារមាសផ្នែកខាងលើ ដែលជាកន្លែងដែអាចបង្កើតបានជាចំនុចកំពូលក្នុងពេលរួមភេទខ្លាំងក្លានៅពេលភ្ញោចវាម្តងៗ) និងមាត់ស្បូនក្នុងពេលតែមួយ ពេលនោះអ្នកនឹងជួយអោយនាងឈានដល់ចំនុចកំពូលបានកាន់តែលឿន។
4. ការពិតប្រាំយ៉ាងអំពីការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទរបស់មនុស្សស្រីក៏មានជាប់ទាក់ទងនឹងទំហំលិង្គរបស់បុរសដែរ ព្រោះកាលណាលិង្គកាន់តែវែង កាន់តែអាចលូកទៅដល់កន្លែងដែលមានរំញោចទាំងអស់របស់អ្នកនាងកាន់តែស្រួល និងឆាប់ដល់ចំនុចកំពូលទៀតផង។
5. ចំណុចកំពូលក្នុងពេលរួមភេទរបស់មនុស្សស្រីក៏មានប្រយោជន៍ផ្សេងៗទៀតដែរដូចជា ការឈឺចាប់ពេលមករដូវ, កាត់បន្ថយភាពឈឺចាប់ និងស្ត្រេសផងដែរ។ រឿងនេះប្រហែលជាកើតឡើងដោយសារតែការកើនឡើងខ្លាំងរបស់អ័រម៉ូនដូចជា អុកស៊ីតូស៊ីន និងដូប៉ាមីន។ ការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទរបស់មនុស្សស្រីក៏អាចបង្កើនឱកាសនៃការបង្កកំណើតបានដែរ។ អុកស៊ីតូស៊ីនដែលជាអ័រម៉ូនបញ្ចេញក្នុងពេលឈានដល់ចំនុចកំពូលធ្វើអោយស្បូនកន្ត្រាក់ដើម្បីអាចរុញមេជីវិតឈ្មោលឆ្ពោះទៅកាន់មេជីវិតញីបាន។
មានការព្យាបាលជាច្រើនប្រភេទដូចជា ការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្ទើរ៉ូន, ការព្យាបាលបែបឥរិយាបថនៃភាពឈ្លាសវ៉ៃ និងការប្រើថ្នាំបំប៉នអាហារូបត្ថម្ភដូចជា ArginMaxto សុទ្ធតែជួយពង្រឹងដល់ការសប្បាយខាងផ្លូវភេទ ដូច្នេះហើយស្ត្រីម្នាក់ពិតជាអាចឈានដល់ចំនុចកំពូលលឿនជាមុនបានដែរ។ បើយោងទោតាមការសិក្សាមួយផ្សេងទៀតបានអោយដឹងថា សមត្ថភាពរបស់ស្ត្រីម្នាក់ក្នុងការឈានដល់ភាពស្រើបស្រាលខាងផ្លូវភេទក៏អាស្រ័យទៅលើហ្សែនរបស់នាងដែរ។ ស្ត្រីខ្លាំងអាចដល់ចំនុចកំពូល ប៉ុន្តែមិនមានអារម្មណ៍ថាសាច់ដុំក្នុងអាងត្រគៀករបស់ពួកគេកន្ត្រាក់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អារម្មណ៍នៃភាពធូរស្រាល និងបទពិសោធន៍នៃការឈានដល់ចំនុចកំពូលពិតជាបង្កើតបាននូវឥទ្ធិពលវិជ្ជមានទាំងផ្លូវកាយ និងផ្លូវចិត្ត៕
ប្រភពពីៈhttp://health.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment