ខ្សែភាពយន្តភាគកូរ៉េរឿង ”និស្ស័យស្នេហ៍អារីរ៉័ង” កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនានាខណៈនេះជាពិសេសតួឯកស្រី កូជូនយ៉ុង ក៏ទទួលបានការនិយមចូលចិត្តពីសំណាក់អ្នកទស្សនាដូចគ្នាដែរ។ មានប្រិយមិត្តជាច្រើនចង់ដឹងថា តើតួឯកស្រីកូជូនយ៉ុងនារីមានទេពកោសល្យផ្នែកធ្វើម្ហូប និងមានជីវិតដ៏សែនរន្ធត់ត្រូវព្រាត់ប្រាស់ឪពុកម្ដាយតាំងពីតូចម្នាក់នេះជាអ្នកណា? ដូច្នេះពេលនេះ អានខ្សែជីវិតពិតរបស់នាងខាងក្រោម។
ជីវិតឯកជន
កូជូនយ៉ុង ដែលមានឈ្មោះពិតថា សុង យូរី (Sung Yuri) មានឈ្មោះលេង ឬឈ្មោះហៅក្រៅថា Shil Shilee / Tokki ជាតារាសម្ដែងកូរ៉េខាងត្បូងនិងជាអតីតសមាជិកក្មេងជាងគេក្រុមចម្រៀងស្រី K-popល្បីឈ្មោះ Fin.K.L.។ ជាកូនស្រីពៅក្នុងគ្រួសារដែលមានកូនពីរនាក់គឺប្រុសមួយស្រីមួយ។ សុងយូរីជាកូនស្រីសាស្ត្រាចារ្យផ្នែកទេវាវិទ្យានៅសកលវិទ្យាល័យ Presbyterian និងសិក្ខាសាលាទេវកថា ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ សុងយូរីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Kyung Hee ក្នុងជំនាញតន្ត្រីសម័យទំនើបកាលពីឆ្នាំ២០០៥។
អាជីពសម្ដែង
តារាស្រីរូបស្រស់នេះបានបង្ហាញខ្លួនក្នុងនាមជាតារាសម្ដែងដំបូងក្នុងរឿងភាគ “Bad Girls” ដែលជារឿងមួយនាំឲ្យនាងបានទទួលពានរង្វាន់ “Best New Actress” ។ បន្ទាប់ពីរឿងនោះមករឿងភាគ “Thousand Years Of Love” ដែលនាងសម្ដែងទាំងជានារីសម័យថ្មី និងជាព្រះនាងសម័យបុរាណក៏ទទួលបានការគាំទ្រខ្លាំងដែរ។ ក្រៅពីអាជីពជាអ្នកសម្ដែង សុង យូរី ក៏ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗជាច្រើនដែរដូចជា “Entertainment Show 2004” និងជាតារាបង្ហាញម៉ូដសម្រាប់ក្រុមហ៊ុន Various ផងដែរ។
បើទោះជាកាលពីឆ្នាំ២០០៥នាង និងសមាជិកបានរួបរួមគ្នាមួយរយៈពេលខ្លីក្នុងវិស័យចម្រៀងដោយចេញ Digital Single ក្ដី តែនៅឆ្នាំ២០០៦នាងក៏វិលមកចាប់អាជីពជាតារាសម្ដែងដដែលដោយក្នុងនោះនាងបានសម្ដែងជាតួឯកស្រីទាំងពីររឿងគឺ ”One Fine Day” ចាប់ដៃគូជាតួឯកប្រុស Gong Yo (ប្ដូរវិញ្ញាណផ្ដើមស្នេហ៍) និង ”Snow Queen”សម្ដែងគូជាមួយ Hyun Bin (សួនស្នេហ៍អាថ៌កំបាំង)។ រឿងទាំងពីរនេះនាងសុទ្ធតែទទួលបានពានរង្វាន់ទាំងអស់។ សុង យូរីក៏ដូចជាសមាជិកក្រុមនាងដែរគឺនាងបានចាកចេញពីផលិតកម្ម DSPent (បច្ចុប្បន្ន Kingkong Entertainment) ហើយបច្ចុប្បន្ននាងជាតារាសម្ដែងប្រចាំផលិតកម្ម SidusHQ។
ជីវប្រវត្តិសង្ខេប
ឈ្មោះ ៖ Sung Yuri (Seong Yoo Ri)
ឈ្មោះហៅក្រៅ ៖ Shil Shilee / Tokki
អាជីព ៖ តារាសម្ដែង និងតារាចម្រៀង
ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី០៣ មិនា ឆ្នាំ១៩៨១ (អាយុ៣២)
ទីកន្លែងកំណើត ៖ Tubingen, Baden-Wurttemberg, អាល្លឺម៉ង់ខាងលិច
កិច្ចការកម្សាន្ត ៖ ស្ដាប់ចម្រៀង
សមត្ថភាព ៖ អាចលេងឧបករណ៍តន្ត្រីព្យាណូ
សាសនា ៖ គ្រិស្ត
កម្ពស់ ៖ ១ម៉ែត្រ៦៨សង់ទីម៉ែត្រ
ទម្ងន់ ៖ ៤៥គីឡូក្រាម
ឈាម ៖ O
រឿងភាគទូរទស្សន៍
Birth Secret (SBS, 2013)
Feast of the Gods (MBC, 2012)
Romance Town (KBS2, 2011)
Swallow the Sun (SBS, 2009)
Hong Gil Dong (KBS2, 2008)
The Snow Queen (KBS2, 2006)
One Fine Day (MBC, 2006)
Prince’s First Love (MBC, 2004)
Thousand Years of Love (SBS, 2003)
My Platoon Leader (MBC, 2002)
Bad Girls (SBS, 2002)
ភាគយន្តខ្នាតធំ
A Boy’s Sister (២០១២)
Runway Cop(២០១១)
Maybe (២០០៩)
How To Keep My Love (២០០៤) – TV MC
Rabbit and Lizard (2009)
How To Keep My Love (2004)
ពានរង្វាន់ទទួលបាន
ឆ្នាំ២០១២ទទួលបានពានរង្វាន់ Top Excellence Actress ពីខ្សែរឿង”និស្ស័យស្នេហ៍អារីរ៉័ង”(ទូរទស្សន៍MBC)
ឆ្នាំ២០០៨ទទួលបានពានរង្វាន់”គូសម្ដែងឆ្នើម”ជាមួយតារាប្រុស Kang Ji Hwan ពីរឿង
“អ្នកក្លាហានហុងគីលដុង” (ទូរទស្សន៍ KBS)
ឆ្នាំ២០០៨ទទួលបានពានរង្វាន់”តារាប្រជាប្រិយ”ពីរឿង”អ្នកក្លាហានហុងគីលដុង”
ឆ្នាំ២០០៨ទទួលបានពានរង្វាន់ធំលំដាប់ប្រទេស Bakesang Arts Awards លើកទី៤៤ពានរង្វាន់ប្រជាប្រិយ”អ្នកក្លាហានហុងគីលដុង”
ឆ្នាំ២០០៦ទទួលបានពានរង្វាន់ “ប្រជាប្រិយ” ពីរឿង “ព្រះនាងព្រិលទឹកកក” (ទូរទស្សន៍ KBS)
ឆ្នាំ២០០៦ទទួលបានពានរង្វាន់”គូសម្ដែងឆ្នើម”ជាមួយតារាប្រុស Hyun Bin ពីរឿង”ព្រះនាងព្រិលទឹកកក” (ទូរទស្សន៍ KBS)
ឆ្នាំ២០០៣ទទួលបានពានរង្វាន់ “Netizen’s Choice” ពីរឿង “Thousand Years of Love” (ទូរទស្សន៍SBS)
ឆ្នាំ២០០៣ទទួលបានពានរង្វាន់តារាស្រីឆ្នើមពីរឿង”Thousand Years of Love” (ទូរទស្សន៍ SBS)
ឆ្នាំ២០០២ទទួលបានពានរង្វាន់ “New Star Award” ពីរឿង”Bad Girls” (ពីទូរទស្សន៍ SBs)
ឆ្នាំ២០០២ទទួលបានពានរង្វាន់ “Best New MC”ក្នុងកម្មវិធី “MBC Broadcasting & Entertainment Award”
ប្រភពពីៈhttp://news.sabay.com.kh
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment