Tuesday, December 24, 2013

ការសិក្សា​ជា​ច្រើន​ទៅលើ​ភាពខុសគ្នា​នៃ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​តាម​ការ​មក​រដូវ​បានអោយដឹងថា ស្ត្រី​មាន​ការស្រមើស្រមៃ​ខាង​ផ្លូវភេទ​ច្រើន​ជាង​ធម្មតា​នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​ដំណាក់កាល​ផ្ទុះ​អូ​វ៉ុល​។ ការសិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ឆ្នាំ ២០០៧ រកឃើញថា នៅ​ពេល​សម្ភាសន៍​ជាមួយ​ស្ត្រី​ស្ថិត​ក្នុង​ដំណាក់កាល​ផ្ទុះ​អូ​វ៉ុល ពួក​គេ​ប្រាប់ថា​ចូល​ចិត្ត​មនុស្ស​ប្រុស​ក្នុង​ពេល​នេះ​។ ការសិក្សា​ជា​ច្រើន​ទៀត​ក៏​បាន​អោយដឹង​ដែរ​ថា ស្ត្រី​ម្នាក់​អាច​មាន​ពិសោធន៍​កើន​ឡើង​អំពី​ការស្រមើស្រមៃ​ខាង​ផ្លូវភេទ​ក្នុង​ពេលវេលា​មួយ​ដែល​អាច​បង្ក​កំណើត​ច្រើន​បំផុត​នៃ​វដ្ត​រដូវ​របស់​នាង​។​ ​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​លោក សា​មាន​ថា ដាវ​សុន (Samantha Dawson) បានអោយដឹងថា ការស្រមើស្រមៃ​ខាង​ផ្លូវភេទ និង​ការ​សុបិន្ត​ឃើញ​រួមភេ​ទទាំង​ថ្ងៃ​មិនមែ​ន​អាស្រ័យ​ទៅលើ​ភាព​អាចធ្វើ​បាន​នៃ​ការឆ្លើយតប​របស់​ដៃគូ​រ​រួមភេទ​ដែល​ស្រមៃ​នោះទេ តែ​វា​បែរជា​ក្លាយទៅជា​ការបង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​ច្រើន​ជាង​មនុស្ស​ស្រី​ធម្មតា​ទៅវិញ​។ ដើម្បី​ធ្វើ​ការសិក្សា​នេះ​បាន អ្នកស្រាវជ្រាវ​បាន​ចំណាយ​លុយ​សម្រាប់​ស្ត្រី​នៅ​លីវ​ដែល​ស្រឡាញ់​មនុស្ស​ភេទ​ខុស​គ្នា​អោយ​តាមដាន​ទៅ​លើ​ការ​សុបិន្ត​ឃើញ​រួមភេ​ទទាំង​ថ្ងៃ​ជា​ប្រចាំ​ថ្ងៃ​តាម​អ៊ី​ន​ធើ​ណេត​រយៈពេល​ប្រហែល​មួយ​ខែ​។ តាមរយៈ​ការរាប់​បញ្ច្រាស​ពីរដ្ត​រដូវ​មុនៗ អ្នកស្រាវជ្រាវ​បាន​ទុក​គំលាត​រយៈពេល ១០​ថ្ងៃ​ដើម្បី​អោយ​ស្ត្រី​ម្នាក់ៗ​អាច​ទំនងជា​ស្ថិត​ក្នុង​ដំណាក់កាល​ផ្ទុះ​អូ​វ៉ុល​។ ក្នុង​រយៈពេល ១០​ថ្ងៃនេះ ស្ត្រី​ម្នាក់ៗ​ត្រូវ​ធ្វើ​តេស្ត​ទឹកនោម​ខ្លួនឯង​ដើម្បី​រក​មើល​ថា​ពួកគេ​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​ផ្ទុះ​អូ​វ៉ុល​ឬក៏​អត់​។ ស្ត្រី​មិនអាច​ប្រាប់​បានទេ​ថា ពួកគេ​កំពូងតែធ្វើតេស្ត​ដើម្បី​រក​ដំណាក់កាល​នៃ​ការ​ផ្ទុះ​អូ​វ៉ុល​តាមរយៈ​ការ​ធ្វើ​តេស្ត​នេះ​បានឡើយ​។​ ​ស្ត្រី​ជា​ច្រើន​បាន​ប្រាប់​អោយដឹងថា ពួកគេ​ធ្លាប់​មាន​ការ​ស្រមើ​អំពី​ការ​រួមភេទ ០,៧៧​ដង​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​។ រឿងនេះ​ហាក់បីដូចជា​មាន​ចំណួន​ខ្ពស់​ជាង​អ្វីដែល​បាន​រកឃើញ​កាលពី​ការ​សិក្សា​ដែល​ធ្វើ​ពី​លើក​មុន​ដែល​ថា​បុរស​មាន​ការ​ស្រមៃ​អំពី​ការ​រួមភេទ​ម្តង​ក្នុង​មួយថ្ងៃ ហើយ​ស្ត្រី​មាន​ម្តង​ក្នុង​មួយ​សប្តាហ៍​។​ ​វា​ត្រូវ​បាន​គេ​រកឃើញ​ទៀតថា ភាព​ញឹកញាប់​នៃ​ការស្រមើស្រមៃ​បាន​កើន​ឡើង​លើ​មនុស្ស​ស្រី​ណា​ដែល​ស្ថិត​ក្នុង​ថ្ងៃ​ទី​បី​ជុំវិញ​ពេល​ផ្ទុះ​បែក​អូ​វ៉ុល​។ ស្ត្រី​ក៏​បាន​ប្រាប់ទៀតថា ការស្រមើស្រមៃ​ធ្វើអោយ​ពួកគេ​មាន​ភាព​ស្រើបស្រាល​ច្រើនជាង​ពេល​ពួកគេ​មិន​ស្ថិត​ក្នុង​ពេលវេលា​ដែល​មិន​អាច​បង្ក​កំណើត​បាន​។​ ​តាម​ការសិក្សា​ជា​ច្រើន​បាន​បន្តថា បុរស​តែង​មាន​ការស្រមើស្រមៃ​ច្បាស់លាស់​ជាង​មនុស្ស​ស្រី ដែល​វា​ជា​ហេតុនាំអោយ​នាង​យកចិត្តទុកដាក់​កាន់តែ​ច្រើន​ទៅលើ​អារម្មណ៍​ចំពោះ​មនុស្ស​ប្រុស​ជាង​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​រួច ឬ​បណ្តោយ​ខ្លួន​ទៅ​តាម​ការ​ស្រមៃ​នៃ​ការ​រួមភេទ​នោះ​តែម្តង​។​ ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ទំនងជា​ចាប់អារម្មណ៍​លើ​មនុស្ស​ប្រុស​ច្រើន​ក្នុង​ពេលវេលា​ដែល​ពួកគេ​អាច​បង្ក​កំណើត​បាន​ច្រើន​បំផុត​។ កាលណា​ដែល​នៅតែ​មាន​ការស្រមើស្រមៃ​ក្នុង​ចិត្ត​ទៀត ស្ត្រី​ប្រហែលជា​មាន​អត្ត​ចរិក​ជា​មនុស្ស​ប្រុស​ប្រមាណ ៩៥​ភាគរយ​កំពុងតែ​រត់​ចុះ​ឡើង​ក្នុង​ចិត្ត​របស់​នាង​ហើយ​។​ ​ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Archives of Sexual Behaviour៕

 ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,