ចង្កោមរោគសញ្ញាត្រៀមមករដូវ ឬ PMS (Premenstrual Syndrome) គឺជារោគសញ្ញាមិនសប្បាយចិត្តមួយក្រុមដែលទាក់ទងនឹងវដ្តរដូវរបស់មនុស្សស្រី ដែលជាធម្មតាវាតែងកើតមានរយៈពេលពីមួយទៅពីរសប្តាហ៍មុនពេលចាប់ផ្តើមមករដូវ។ រោគសញ្ញារបស់នៃការត្រៀមមករដូវអាចមានលក្ខណៈខុសៗគ្នាពីមនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត ហើយភាពធ្ងន់ធ្ងររបស់វាក៏ខុសៗគ្នាដែរ។ រោគសញ្ញាត្រៀមមករដូវអាចមានទាំងសញ្ញាផ្លូវកាយ និងផ្លូវចិត្ត។
រោគសញ្ញានៃការត្រៀមមករដូវដែលគេជួបប្រភេទជាញឹកញាប់បំផុតមានដូចជា ឈឺពោះ, អារម្មណ៍ប្រែប្រួល, អស់កម្លាំង, ថប់អារម្មណ៍, ឈឺក្បាល, បាក់ទឹកចិត្ត, ហើមពោះ និងទល់លាមក ឬរាគ។ សញ្ញាផ្សេងៗទៀតច្រើនតែមានដូចជា ឈឺសន្លាក់, ដេកមិនបាន, ចំណង់អាហារប្រែប្រួល, ឃ្លានអាហារ, មានសម្ពាធក្នុងខ្លួន, ចេះតែចង់យំ និងតឹង ឬឈឺសុដន់។ ពេលខ្លះ ស្ត្រីដែលមានបញ្ហាត្រៀមមករដូវសម្គាល់ឃើញថាពួកគេមានការពិបាកក្នុងការផ្ចង់អារម្មណ៍ ឬមានបញ្ហាជាមួយនឹងការចងចាំពេលមានរោគសញ្ញា៕
ប្រភពពីៈhttp://health.com.kh
Monday, December 23, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment