ជាទូទៅមុននឹងមានទទួលបានធនធានប្រេងឥន្ធនះក្រោមបាតសមុទ្រ ឬ រ៉ែធ្យូងដទៃទៀតដូចពេលបច្ចុប្បន្ន ភពផែនដីត្រូវបម្លែងសារធាតុផ្សេងៗយ៉ាងហោចណាស់ក៏ចំណាយពេល៦៥លានឆ្នាំដែរ។ ក៏ប៉ុន្តែ ពេលនេះ គេមិនចាំបាច់ចំណាយពេលយ៉ាងយូរដល់ថ្នាក់នេះឡើយ ពោលគឺអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍អាមេរិកមួយអាចចម្រាញ់ស្លែទៅជាប្រេងសាំងបានក្នុងរយៈពេលប្រហែលមួយម៉ោងតែប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ជាតិភាគពាយ័ព្យប៉ាស៊ីហ្វិក (PNNL) បានផលិតប្រេងដោយជោគជ័យ ដោយបានយកស្លែសមុទ្រ និងទឹកលាយបញ្ចូលគ្នា ដាក់ចូលទៅក្នុងម៉ាស៊ីនប្រតិកម្ម រួចដុតកម្ដៅដំឡើងសីតុណ្ហភាពដ៏ខ្ពស់បំផុតមួយរហូតដល់ ៣៥០ អង្សា។ ប្រហែលម៉ោងក្រោយមក ទឹកស្លែពណ៌ខៀវនេះបានវិវត្តន៍ទៅសារធាតុរ៉ែពណ៌ខ្មៅដូចប្រេងឆៅនៅក្រោមបាតសមុទ្រ ដែលគេចម្រាញ់ជាប្រេងសាំងសព្វថ្ងៃ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីស្ថាប័ននេះអះអាងថា វិធីសាស្ត្រនេះអាចប្រើប្រាស់ធនធានតិច និងកាត់បន្ថយការចំណាយបានយ៉ាងច្រើន រួមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ ខ្លួនសង្ឃឹមថា នៅពេលឆាប់ៗខាងមុខ គេនឹងទទួលបានប្រេងសាំងផលិតចេញពីស្លែនេះសម្រាប់ផ្គត់ផ្គង់លើទីផ្សារប្រេងអន្តរជាតិ ខណៈដែលក្រុមហ៊ុនផលិតប្រេង Genifuel Corporation កំពុងប្រកាសបើកការវិនិយោគលើគម្រោងនេះ៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:
Post a Comment