សក់បែកចុងគឺជាបញ្ហាមួយដែលអាចប៉ះពាល់លើមនុស្សសក់វែង ឬសក់ខ្លី ហើយការបែកចុងនោះអាចមានប្រវែងរហូតដល់ ២ ទៅ៣សង់ទីម៉ែត្រឯណោះដែលជាហេតុនាំអោយសក់មើលទៅដូចជាខ្លី និងរួញក្រញ៉ាញ់បាន។ ជាទូទៅអ្នកដែលមានបញ្ហាតែងកាត់តម្រឹមសក់ដែលបែកចុះនោះចោល ប៉ុន្តែវានៅតែមានរឿងជាច្រើនដែលអ្នកអាចធ្វើបាននៅផ្ទះដើម្បីបំបាត់បញ្ហាសក់បែកចុងនេះ។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចជួយអ្នកបាន។
ម៉ាសបិទដែលធ្វើពីផ្លែបឺ និងប្រេងអូលីវ
នេះគឺជាម៉ាសបិទសក់ធម្មជាតិ និងមានប្រសិទ្ធភាពបំផុត។ វានឹងជួយអោយអ្នកយកឈ្នះអាការៈសក់បែកចុង និងធ្វើអោយសក់កាន់តែរលោង និងទន់។ ចូរយកផ្លែបឺមួយផ្លែ ជាមួយនឹងប្រេងអូលីវសុទ្ធពីរស្លាបព្រាបាយដើម្បីលាយចូលគ្នាធ្វើម៉ាសបិទសក់។ ចូរយកវាទៅបិទសក់ ជាពិសេសនៅចុងសក់តែម្តង ព្រមទាំងទុកចោលពី ៥ ទៅ៣០នាទី អាស្រ័យទៅតាមភាពធ្ងន់ធ្ងរ។ បន្ទាប់មកចូរលាងវាចេញធម្មតា។ ពេលណោះអ្នកនឹងទទួលបានសក់ដ៏ទន់ និងភ្លឺរលោងដោយមើលមិនឃញសក់បែកចុងឡើយ។
ម៉ាសបិទធ្វើពីស៊ុត
ស៊ុតអាចប្រើប្រាស់សម្រាប់ព្យាបាលសក់បែកចុងបាន។ ចូរយកស៊ុតសលាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ និងប្រេងអូលីវបីស្លាបព្រាបាយ រួចច្របល់ចូលគ្នា។ ចូរលាបវាលើស្បែកក្បាល និងសក់ ព្រមទាំងយកអ្វីគ្របក្បាលផង។ ចូរទុកចោលពី ១០ ទៅ៣០នាទី ចាំលាងចេញជាមួយទឹកសាប៊ូ។
ម៉ាសបិទធ្វើពីស្រាបៀរ
មិនមានមនុស្សច្រើនទេដែលដឹងអំពីឥទ្ធិពលដែលគេមិនធ្លាប់ដឹងរបស់ស្រាបៀរឡើយ។ ស្រាបៀរផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងស្ករ ដែលវាទាំងពីរនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រងការខូចខាត និងសក់បែកចុង ព្រមទាំងអោយសក់ដែលទន់ខ្សោយរឹងមាំឡើយវិញបាន។ ចូរលាងសក់ដូចធម្មតាក្រោយពីលាងជាមួយស្រាបៀរួច។ បញ្ហាតែមួយគត់ចំពោះវិធីសាស្ត្របែបនេះគឺវាមានក្លិនស្រាបៀរតិចតួច ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលសក់ស្ងួត។
ប្រភពពីៈhttp://health.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment