សារព័ត៌មានអន្តរជាតិមិនតិចទេ ដែលចេញផ្សាយថា HP ទំនងជាងាកមកផលិតកម្មSmartphone របស់ខ្លួនវិញបន្ទាប់ពីផ្អាកមួយរយៈធំតាំងពីឆ្នាំ ២០១០មក។ ជាក់ស្ដែងgmsarena បានរាយការណ៍ទៀតថា ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់សហរដ្ឋអាមេរិក Hewlett-Packard អាចនឹងផលិតSmartphone កូនកាត់Tablet ដំណើរការដោយAndroid ដែលមានអេក្រង់ចន្លោះពី ៦ ទៅ ៧ អ៊ីញ។ Phablet នេះស្ថិតក្នុងតម្លៃប្រកួតប្រជែង អាចចន្លោះពី២០០ ទៅ ២៥០ដុល្លារអាមេរិក។
ពាក្យចចាមអារ៉ាមជុំវិញ ការកែនកងទ័ពថ្មី ត្រៀមខ្លួនប្រយុទ្ធដណ្ដើមចំណែកទីផ្សារSmartphone អន្តរជាតិដែលកំពុងស្ថិតក្រោមនឹមត្រួតត្រារបស់Apple និងSamsung បន្ទាប់ពីបរិមាណទាំងកុំព្យូទ័រលើតុ និងយួរដៃ ធ្លាក់ចុះយ៉ាងគំហុក តាមរយៈការជ្រៀតជ្រែករបស់Tablet ជាពិសេស iPad របស់Apple។
gmsarena ដដែលបានចង្អុលពីទិសដៅទីផ្សាររបស់Phablet ដែលកំពុងតែស្ថិតក្នុងគម្រោងយ៉ាងស្រពិចស្រពិលមិនទាន់មានការស្រាយបញ្ជាក់ណាមួយពីHP ខ្លួនឯងថា Smartphone អេក្រង់ធំចន្លោះពី ៦ ទៅ ៧អ៊ីញនេះ ក្រុមហ៊ុនគ្រោងបុកទីផ្សារប្រទេសដែលមានប្រជាជនច្រើន (តម្រូវការខ្ពស់) មាន ចិន ឥណ្ឌា ហ្វីលីពីន និងបណ្ដាប្រទេសមួយចំនួនទៀត។
ទោះបីកើតមានមន្ទិលសង្ស័យច្រើនយ៉ាងណាក្ដី ក៏មិនទាន់មានប្រភពណាមួយលាតត្រដាងពីលក្ខណៈសម្បត្តិ (spec) លំអិតក្រៅពីទំហំអេក្រង់ទេ។
ចាំមើល បើHP ចេញSmartphone តម្លៃទាបមែននោះ តើលក្ខណៈពិសេសមានអ្វីខ្លះ?
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment