ក្នុងចំណោមក្រុមកីឡា៣ប្រភេទរួមមាន វ៉ូវីណាម កេមប៉ូ និងប៉េតង់ ដែលសុទ្ធតែកីឡាឆ្នើមយកមេដាយមាសកាលស៊ីហ្គេម២០១១នោះគឺមានតែ កេមប៉ូ មួយគត់ដែលគ្មានសមត្ថភាពយកបានលទ្ធផលល្អជាថ្មីម្ដងទៀតនៅស៊ីហ្គេម២០១៣ ដែលទើបបញ្ចប់កាលសប្ដាហ៍មុន។
កាលពីរឆ្នាំមុន កេមប៉ូកម្ពុជា បង្ហាញមុខជាលើកដំបូងជាមួយបទពិសោធន៍ដ៏ក្មេងខ្ចីកាលស៊ីហ្គេមនៅ ឥណ្ឌូណេស៊ី បានត្រល់វិញជាមួយមេដាយ មាស១ ប្រាក់១ និងសំរឹទ្ធ៦ ហើយបានទទួលការចាប់អារម្មណ៍ខ្លាំងកាលនោះ។ យ៉ាងណាក្ដីចំណាប់អារម្មណ៍លើកីឡាមានប្រភពមកពីឥណ្ឌូណេស៊ីមួយនេះ បានធ្លាក់ចុះជាលំដាប់បន្តិចពីបណ្ដាសារព័ត៌មានក្នុងស្រុកនិងក្រុមអ្នកនិយមតាមដានកីឡាជាតិនៅពេលដែល ការប្រជែងមេដាយរបស់កេមប៉ូកម្ពុជានៅស៊ីហ្គេម ដែលទើបបញ្ចប់ក្ដៅៗនៅមីយ៉ាន់ម៉ា បានធ្លាក់ចុះចំនួនមេដាយយ៉ាងគំហុក ពោលទទួលបានមេដាយសំរឹទ្ធ៣គ្រឿងប៉ុណ្ណោះ។
ដោយឡែក វ៉ូវីណាម នៅតែអាចរក្សាទឹកដៃមិនឲ្យធ្លាក់ចុះ ដោយការយកបាន មេដាយមាស២ ប្រាក់១និងសំរឹទ្ធ៧សរុប១០ ខណៈដែលកាលស៊ីហ្គេម វ៉ូវីណាម កម្ពុជាយកបានមេដាយ មាស២ ប្រាក់៧ និងសំរឹទ្ធ៣។ ងាកទៅប៉េតង់វិញនៅតែយកបានមាសដូចឆ្នាំ២០១១ដដែល គ្រាន់តែខុសវិញ្ញាសា ដែលកាល២០១១ឈ្នះវិញ្ញាសាវាយគូបុរសដោយកីឡាករ ឱ ចាន់ដារ៉ែន និង យឹម សោភ័ណ្ឌ ខណៈឆ្នាំនេះឈ្នះវិញ្ញាសាវាយយកពិន្ទុឯកត្តជនដោយកីឡាការិនីឆ្នើម កែ ឡេង។ ឆ្នាំនេះ ប៉េតង់ ឈ្នះមេដាយមាស១ ប្រាក់៤និងសំរឹទ្ធ៣សរុប៨មេដាយ និងបានកើនឡើងលើសពី២០១១ដែលបាន មាស១ ប្រាក់១ និងសំរឹទ្ធ៤។
ទន្ទឹមនឹងនេះក្រៅពីប្រភេទកីឡាដែលបាននិយាយត្រួសៗខាងលើ គឺនៅមាន ចំបាប់ ដែលបានបង្កើនប្រជាប្រិយភាពទៅក្នុងស្រទាប់អ្នកអ្នកចូលចិត្តតាមដានកីឡាខ្មែរមិនស្ទើរទេនៅស៊ីហ្គេមលើកនេះ។ ចំបាប់ បានបើកកំណត់ត្រាដ៏សម្បើមឲ្យកម្ពុជា នៅស៊ីហ្គេមទី២៧នេះ គឺការយកមេដាយមាសបានរហូតដល់៤ ដោយមិនទាន់រាប់មេដាយប្រាក់២និងសំរឹទ្ធ៤ផ្សេងទៀតផង ហើយនេះជាលទ្ធផលដែលនៅមិនទាន់មានប្រភេទកីឡាណាមួយធ្វើបាននៅឡើយគិតចាប់ពីកាលក្រុម កម្ពុជា វិលទៅកាន់ស៊ីហ្គេមវិញដំបូងនៅឆ្នាំ១៩៩៥ ក្រោយការដួលរំលំរបបវាលពិឃាដអាវខ្មៅ។
គិតជាទូទៅស៊ីហ្គេមឆ្នាំនេះក្រុម កម្ពុជា បានបង្កើនបរិមាណមេដាយសរុប ពិសេសគឺការយកបានមេដាយមាសឲ្យកើនឡើងទ្វេដងធៀបនឹងស៊ីហ្គេម២០១១។ ជាការដោះដូរនឹងការបញ្ជូនអត្តពលិកលើសកាល២០១១ប្រមាណ៣០ទៅ៤០នាក់នោះ កម្ពុជា យកបានមេដាយមេដាយ មាស៨ ប្រាក់១១ និងសំរឹទ្ធ២៨សម្រាប់ស៊ីហ្គេមលើកនេះ ខណៈកាល២០១១ឈ្នះ មាស៤ ប្រាក់១១ និងសំរឹទ្ធ២៤៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:
Post a Comment