ការរួមភេទពេលដែលអ្នកមករដូវ វាមិនខុសគ្នានឹងអ្វីផ្សេងៗទៀតនៃជីវិតរបស់អ្នកឡើយ ព្រោះវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ កាលណាអ្នកយល់ដឹងអំពីច្បាប់ទម្លាប់នៅជុំវិញខ្លួនកាន់តែច្រើន អញនកនឹងអាចបើកចិត្តដើម្បទទួលយកឱកាសថ្មីៗបានយ៉ាងស្រួល។ រឿងនេះមានន័យថា អ្នកនឹងអាចស្វែងរកការរួមភេទនៅពេលមករដូវបាន។ តើអ្នកមិនទាន់អាចរកវាឃើញនៅឡើយទេមែនទេ? ខាងក្រោមនេះគឺជាក្បួនណែនាំសម្រាប់អ្នកហើយ។
អ្នកនឹងមានរដូវរយៈពេលខ្លី
ឥឡូវនេះវាមិនមែនជាក្តីស្រមៃរបស់ស្ត្រីគ្រប់ៗគ្នាទេមែនទេ? ក្នុងពេលដែលមិនមានការរំខានដោយការមករដូវ សាច់ដុំធ្វើចលនាដោយអឆន្ទះស្តើងៗនៅតាមជញ្ជាំងស្បូន សម្រាប់ធ្វើអោយមានលំហូរឈាមចេញមកខាងក្រៅពី ៣ ទៅ៥ថ្ងៃ។ នៅពេលអ្នកទទួលបានចំនុចកំពូលក្នុងពេលរួមភេទខណៈពេលមករដូវបែបនេះ សាច់ដុំនោះនឹងរឹងជាប់យ៉ាងខ្លាំង ហើយវានឹងរុញឈាមចេញពីខាងក្រៅលឿនជាងមុនអាចរយៈពេល ១ ទៅ ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ វាដល់ពេលដែលអ្នកត្រូវឈប់បារម្ភអំពីឈាមត្រូវចូលទៅក្នុងខ្លួនរបស់អ្នកទៀតហើយ។
វានឹងបន្ថយការឈឺចាប់
ការឈឺចាប់ដោយការរមួលសាច់ដុំមិនមែនគ្រាន់តែកើតឡើងដោយឯងៗនោះទេ តែវាជាអាការៈមួយហួសពីការឈឺចាប់ទៅទៀត។ វាមានការឈឺចាប់ខ្លាំងណាស់ដោយសារតែស្ត្រេសដែលការមករដូវដាក់សម្ពាធលើមនុស្សស្រី។ ការឈានដល់ចំនុចកំពូឡនឹងជួយបញ្ចេញអ័រម៉ូនដែលធ្វើអោយអារម្មណ៍ល្អច្រើនចូលទៅក្នុងរាងកាយដើម្បីជួយកាត់បន្ថយការឈឺចាប់ និងមានអារម្មណ៍កាន់តែល្អក្នុងពេលនោះដែរ។
ការរួមភេទអាចធ្វើអោយអ្នកមានអារម្មណ៍កាន់តែល្អ
ស្ត្រីមួយចំនួនមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ។ ចំណែកអ្នកខ្លះទៀតបានដឹងអំពីរឿងនេះរួចមកហើយ តែនៅទេមានមនុស្សមួយចំនួនទៀតមិនដែលបានដឹងអំពីរឿងនេះទេ។ ចំនុចដ៏ល្អបំផុតសម្រាប់អ្នកត្រូវតែរកអោយឃើញអំពីរឿងនេះ! តើអ្នកមិនចង់អោយដឹងថាហេតុអ្វីបានជាវាកើតឡើងបែបនេះដែរទេ? វាគឺជាការប្រែប្រួលអ័រម៉ូនដែលរាងកាយរបស់អ្នកធ្លាប់មាន ដែលធ្វើអោយអ្នកមានអារម្មណ៍ថាចូលចិត្តការរួមភេទ។
មធ្យោបាយដើម្បីធ្វើវាអោយបានត្រឹមត្រូវ
ប្រើប្រាស់សម្លៀកបំពាក់៖ ចាប់តាំងពីអ្នកមិនចង់អោយពូករបស់អ្នកគគ្រិចមក ចូរប្រាកដថាអ្នកបានផ្លាស់ប្តូរខោទ្រនាបរួចហើយនៅពេលកំពុងតែធ្វើរឿងនេះ។
ដាក់ក្រដាស់អនាម័យនៅជិតខ្លួន៖ នៅពេលអ្នកមិនមានប្រើសម្លីអនាម័យក្នុងពេលមករដូវ អ្នកនឹងដឹងថាវាមានអារម្មណ៍រីករាយខ្លាំងប៉ុណ្ណាហើយ។ ដូច្នេះបើសិនជាអ្នកមានយល់ថាខ្លួនឯងមានបញ្ហាថប់អារម្មណ៍ ត្រង់ឈាមនឹងហូរចេញនៅពេលអង្គុយ ចូរដាក់ក្រដាស់អនាម័យនៅជិតខ្លួនទៅ។
ប្រើស្រោមអនាម័យ៖ ការពាក់ស្រោមអនាម័យគឺជារឿងសំខាន់បំផុតបើសិនជាអ្នកជាមនុស្សមានដៃគូស្នេហាច្រើន។ ជំងឺកាមរោគឆ្លងយ៉ាងងាយតាមរយៈឈាមជាងទឹកសារីរៈ។ ដូច្នេះចូរចៀសវាងការរួមភេទដោយគ្មានប្រើស្រោមអនាម័យ។
ស្ត្រីជាច្រើននាក់អាចនឹងគ្មានផាសុខភាពជាមួយនឹងការរួមភេទរបស់ពួកគេនៅពេលមករដូវ។ បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ចូរចាំថា ទោះបីជាដៃគូរបស់អ្នកចង់ព្យាយាមបែបនេះ អ្នកត្រូវតែមានបំណងចង់ធ្វើវាដោយសេចក្តីរីករាយ៕
ប្រភពពីៈhttp://health.com.kh
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment