Tuesday, December 24, 2013

យប់​ដំបូង​សម្រាប់​ស្ត្រី​ម្នាក់​គឺ​ជា​យប់​មួយ​ដែល​ពោរពេញ​ទៅដោយ​ការ​ថប់​អារម្មណ៍ បេះដូង​ដើរ​ញាប់ និង​តែង​ស្រមៃ​ថា​នឹង​មាន​រឿង​អ្វី​កើតឡើង​។ រឿង​ដំបូង​ដែល​កើតឡើង​ក្នុង​ចិត្ត​មនុស្ស​ស្រី​គឺថា វា​ប្រហែលជា​មាន​ការឈឺចាប់​ខ្លាំង ហើយ​វា​ក៏​នឹង​មិន​អារម្មណ៍ល្អ​ដែរ​។ ជំ​ហ៊ាន​ដែល​មិន​ត្រឹមត្រូវ​មួយ​អាច​បណ្តាល​អោយ​យប់នោះ​ទៅ​ជា​យប់​ដែល​អាក្រក់ ហើយ​អ្វីៗ​អាច​ទៅជា​រឿង​មួយ​អៀនខ្មាស់​ច្រើន ដូច្នេះ​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ពិចារណា​នូវ​មធ្យោបាយ​ដូចខាងក្រោម​នេះ​ទៅ​។​ ​និយាយ​គ្នា​ ​ចូរ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​រួមភេទ​ពីមុន ហើយ​ចាំ​យល់​ដឹង​អោយ​បាន​ជ្រៅជ្រះ​លើ​ល្បែង​លើ​គ្រែ​នេះ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​និយាយ​ជាមួយ​អ្នក​ប្រឹក្សា​, គ្រូពេទ្យ ឬ​ដៃគូរ​របស់​អ្នក​អំពី​រឿង​នេះ​បានដែរ​។ ប៉ុន្តែ​ខណៈ​ពេល​កំពុង​និយាយ​ជាមួយ​ដៃគូ អ្នក​មិនគួរណា​សាង​កំហុស​នៃ​ការប្រឆាំង​មិន​រួមភេទ​ជា​មុន​ឡើយ​។ គ្រាន់តែ​និយាយ​គ្នា​អំពី​បញ្ហា​របស់​អ្នក​ដែល​អ្នក​ប្រហែលជា​ត្រូវ​ប្រឈមមុខ​។ រឿងនេះ​នឹង​ធ្វើអោយ​អ្វីៗ​ប្រសើរ​ឡើង​វិញ​បាន​។​ ​ការ​ហូរឈាម និង​ឈឺចាប់​ ​វា​គ្មាន​រឿង​អ្វី​ដែល​ថា​ប្រើ​ស្ករ​មក​រុំ​លើ​របស់​អស់​នេះ​ឡើយ តែ​ដោយសារ​តែ​អ្នក​បាត់បង់​ព្រហ្មចារីយ៍​ទៅវិញ​ទេ មានន័យ​ថា​អ្នកនឹង​ឈឺចាប់ ព្រមទាំង​ហូរឈាម​ទៀតផង​។ រឿង​នេះ​មិនមែន​មានន័យថា បទពិសោធន៍​នៃ​ការ​រួមភេទ​របស់​អ្នក​នឹង​ត្រូវ​មាន​ការឈឺ​ចាប់​រហូត​នោះ​ឡើយ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​គឺ​សម្រួល​អារម្មណ៍​ដោយ​ប្រើ​វិធី​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​វិញ​។ អ្នក​ត្រូវ​តែ​ចាំ​ក្នុង​ចិត្ត​ថា ទោះ​បី​ជា​ដៃគូ​ខាង​ប្រុស​របស់​អ្នក​មាន​ការ​ថប់​អារម្មណ៍ និង​ខ្លាច​ស្មើ​គ្នា​ក៏​ដោយ នេះ​ដោយសារ​តែ​គេ​ដឹង​អំពី​បញ្ហា​របស់​មនុស្ស​ស្រី​ដែរ​នៅពេល​បាត់បង់​ព្រហ្ម​ចារីយ៍​។​ ​មិន​ត្រូវ​សួរ​ខ្លួនឯង​ឡើយ​ ​សំណួរ​ដែល​ច្រើនតែ​សួរ​ជា​ញឹកញាប់ និង​កើត​មាន​ក្នុង​ចិត្ត​របស់​ស្ត្រី​នោះ​គឺថា​ដៃគូរ​របស់​នាង​ចូលចិត្ត ឬក៏​អត់​។ ពិត​ណាស់​វា​គឺជា​សំណួរ​មួយ​យ៉ាង​សំខាន់​ដោយសារតែ​ទំនាក់ទំនង​បាន​បំផ្លាញ​ដោយសារតែ​ការ​កង្វះ​ការសប្បាយ​ខាង​ផ្លូវកាយ ប៉ុន្តែ​ចូរ​រំងាប់​អារម្មណ៍​សិន​ទៅ​។ ការសប្បាយ​ខាង​ផ្លូវភេទ​គឺជា​សំណួរ​មួយ​ដ៏​ធំ​សម្រាប់​មនុស្ស​ទាំង​ពីរ​ភេទ ហើយ​អ្នក​គ្រាន់​តែ​នឹង​ធ្វើអោយ​ខ្លួនឯង​ភ័យ​ដោយសារ​តែ​ការគិត​ច្រើន​អំពី​រឿង​នេះ​ប៉ុណ្ណោះ ដូច្នេះ​ចូរ​គិត​អ្វី​ងាយៗ​វិញ​ទើប​ល្អ​ជាង​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​ការភ័យខ្លាច​មួយ​នេះ​គ​សួរ​ដៃគូ​នូវ​អ្វី​ដែល​គេ​ចូល​ចិត្ត​នៅ​លើ​គ្រែ បន្ទាប់មក គ្រាន់តែ​ធ្វើ​ទៅ​តាម​អ្វី​ដែល​គេ​និយាយ​ទៅ​បាន​ហើយ​។
អ្នក​ក៏​ត្រូវតែ​ព្យាយាម​ទទួល​វា​យ៉ាង​សុភាពរាប់សា​រដែរ ព្រោះ​ការ​ធ្វើ​អ្វីរ​ហន់​ពេក​អាច​នឹង​ខុស​គម្រោងការ​បាន​។​ ​
មាន​ទំនុកចិត្ត​ ​ការ​មាន​ទំនុកចិត្ត​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ទាំងអស់​ក្នុង​ជីវិត ដូច្នេះ​ហើយ​វា​ក៏​ជា​រឿង​ដូច​គ្នា​ចំពោះ​ជីវិត​ផ្លូវភេទ​ផងដែរ​។ យើង​ដឹង​ថា រឿង​នេះ​ជា​លើកដំបូង​របស់​អ្នក ប៉ុន្តែ​អ្នក​មិនគួរ​អៀន​ច្រើន​អំពី​វា​ឡើយ ចូរ​ព្យាយាម និង​ទុកចិត្ត​លើ​ខ្លួនឯង​វិញ​។
ការដែល​អៀនខ្មាស់​អាច​ធ្វើអោយ​មាន​ភាព​ធុញទ្រាន់​នៅលើ​គ្រែ​បាន ហើយ​ដៃគូ​ខាង​ប្រុស​ពិតជា​មិន​ចូល​ចិត្ត​ឡើយ​។ នៅពេល​អ្វីៗ​ឈានទៅរក​ភាព​ក្តៅគគុក​ហើយ ចូរ​ព្យាយាម និង​គិត​ថា​រឿងនេះ​នឹង​ក្លាយទៅជា​រឿង​ចុងក្រោយ​របស់​អ្នក​។
អ្នក​អាច​ប្រើប្រាស់​សម្លៀកបំពាក់​ខាង​ក្នុង​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ​ចំនួន ហើយក៏​មិន​ចាំបាច់​ភ័យ​ខ្លាច​នឹង​ការពិសោធន៍​វា​ដែរ​។​ ​ធ្វើអោយ​រំជួល​អារម្មណ៍​ ​ចូរ​អោយ​ដៃគូ​ខាង​ប្រុស​ដឹងថា អ្នកត្រូវការ​គេ ព្រោះ​ពួកគេ​ចូលចិត្ត​អារម្មណ៍​បែប​នេះ​ណាស់​។
ចូរ​កាន់​ដៃ​គេ ហើយ​អោប​, យក​ក្រចកដៃ​ចាក់​ខ្នង​របស់គេ​ពេល​អ្នក​កំពុងតែ​មាន​អារម្មណ៍​ស្រើបស្រាល ហើយ​ចូរ​អោយ​គេ​ដឹងថា អ្នក​គឺជា​របស់​គេ​ហើយ​។ ការ​ដែល​ធ្វើខ្លួន​អោយ​រំ​ជួយ​អារម្មណ៍ គឺជា​ទម្លាប់​ល្អ​មួយ​នៅពេល​រួមភេទ ហើយ​អ្នក​នឹងធ្វើ​វា​បាន​យ៉ាង​ល្អ​បើសិន​ជា​អ្នក​អាច​រក្សា​អ្វីៗ​នៅលើ​គ្រែ​ពោរពេញ​ទៅដោយ​ភាព​ក្តៅគគុក​ជាមួយ​ដៃគូ​បាន​៕​

 ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,