បញ្ហានៃការខូចមុខងារផ្លូវភេទច្រើនតែមានលើបុរសប៉ុណ្ណោះ។ តាមពិត ករណីបែបនេះក៏អាចកើតមានលើស្ត្រីបានដែរ។ ជាទូទៅ បញ្ហាខូចមុខងារផ្លូវភេទទាំងបុរស និងស្ត្រីបង្កឡើងដោយជំងឺជាច្រើនទាំងជងឺផ្លូវកាយ និងផ្លូវចិត្ត។
ការខូចមុខងារផ្លូវភេទលើស្ត្រីអាចកើតឡើងគ្រប់វ័យ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះច្រើនតែកើតឡើងក្រោយពេលសម្រាលកូនរួច ឬពេលរាំងរដូវ។ ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទរបស់ស្ត្រីដែលច្រើនតែកើតមានជាញឹកញាប់បំផុត។
គ្មានតណ្ហាផ្លូវភេទ
បញ្ហាផ្លូវភេទជាច្រើនដែលកើតមានលើស្ត្រីគឺជាហេតុផលមួយដែលនាំអោយបាត់បង់ចំណង់ផ្លូវភេទ។ ស្ថិតក្នុងបញ្ហាទាំងនេះ មានកត្តាជាច្រើនអាចប៉ះពាលដែរដូចជា បម្រែបម្រួលអ័រម៉ូន, ជំងឺ និងការព្យាបាល (ឧទាហរណ៍ មហារីក និងការព្យាបាលដោយថ្នាំមហារីក), បាក់ទឹកចិត្ត, មានផ្ទៃពោះ, ស្ត្រេស និងអស់កម្លាំង។ ភាពធុញទ្រាន់នៃទម្លាប់រួមភេទរាល់ដងក៏ធ្វើអោយកង្វះតណ្ហាដល់ការរួមភេទដែរ។
មិនមានការភ្ញោច
ចំពោះមនុស្សស្រី ការដែលមិនអាចធ្វើអោយមានភាពស្រើបស្រាលខាងផ្លូវកាយក្នុងពេលរួមភេទបាន នឹងធ្វើអោយកង្វះដល់ការហូរទឹករំអិលពីក្នុងទ្វារមាសបាន។ ការដែលមិនអាចទទួលបានភាពស្រើបស្រាលក៏ប្រហែលជាមានជាប់ទាក់ទងនឹងការថប់អារម្មណ៍ដែរ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះ ការសិក្សាជាច្រើនកីបានស្រាវជ្រាវទៅលើទំនាក់ទំនងនៃបញ្ហាលំហូរឈាមក្នុងសរីរាង្គផ្លូវភេទរបស់មនុស្សស្រី ដូច្នេះវានឹងអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទទៀត។
ពិបាកឈានដល់ចំនុចកំពូល
ការដែលមិនអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទពិតជាកើតឡើងជាញឹកញាប់បំផុត ហើយយ៉ាងហោចណាស់ក៏មានការប៉ះពាល់លើស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់ដែរចំពោះស្ត្រីទាំងអស់នៅលើពិភពលោកនេះ។ វាអាចបណ្តាលមកពីការមិនមានបទពិសោធន៍ខាងរួមភេទ, កង្វះចំណេះដឹងខាងផ្លូវភេទ, និងកត្តាផ្លូវចិត្តដូចជា យល់ថាខ្លួនមានកំហុស, ថប់អារម្មណ៍ ឬធ្លាប់មានការបំពានខាងផ្លូវភេទពីមុនមក។ កត្តាមួយផ្សេងទៀតដែលធ្វើអោយមិនអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទបាននោះមានដូចជា ការប្រើថ្នាំព្យាបាលជំងឺ និងមានជំងឺរ៉ាំរ៉ៃ។
ឈឺចាប់ក្នុងពេលរួមភេទ
ការឈឺចាប់ក្នុងពេលរួមភេទអាចបង្កឡើងដោយបញ្ហាមួយចំនួនដូចជា ជំងឺ Endometriosis, ដុំសាច់ក្នុងអាងត្រគៀក, គីស, រលាកទ្វារមាស, មានទឹករំអិលទ្វារមាសតិចបំផុត, ជាលិការមានសន្លាកក្រោយពីវះកាត់រួច ឬមានជំងឺកាមរោគ។ រឿងនេះអាចកើតឡើងបានដោយសារតែការខ្លាចពេលរួមភេទ ឬមានការប៉ះទង្គិចផ្លូវចិត្តពីមុនមក៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment