បញ្ហាផ្លូវភេទអាចបង្កជារឿងធំដុំបាននៅពេលវាធ្វើអោយមានបញ្ហាដល់ជីវិតផ្លូវភេទរបស់មនុស្សទាំងពីរនាក់។ បញ្ហាផ្លូវភេទមួយចំនួនរបស់បុរសមានដូចជា បញ្ហានៃការបាញ់ទឹកកាមដូចជា ឆាប់ចេញទឹកកាមពេក, បាញ់ទឹកកាមបញ្ច្រាស់ទៅផ្លោកនោមវិញ, មិនអាចបាញ់ទឹកកាមចេញ និងមិនមានចំណង់ផ្លូវភេទតែម្តង។ ទោះបីជាបញ្ហាផ្លូវភេទទាំងនេះងាយស្រួលក្នុងការព្យាបាលក៏ដោយ ក៏បុរសភាគច្រើនមិនព្រមយករឿងនេះទៅនិយាយប្រាប់គ្រូពេទ្យដោយបើកចំហរដែរ។ ដូច្នេះ ការយល់ដឹងអំពីបញ្ហាផ្លូវភេទរបស់បុរសអាចជួយអោយពួកគេដោះស្រាយវាបានល្អវិញ។
ការងាប់លិង្គ
ការងាប់លិង្គគឺជាការអសមត្ថភាពរបស់លិង្គក្នុងការឡើងរឹង ឬថែរក្សាភាពរឹងនោះអោយបានយូរសម្រាប់ការរួមភេទ។ ការងាប់លិង្គប្រហែលជាបណ្តាលមកពីមូលហេតុផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាផ្លូវកាយអាចជាជំងឺ Peyroine’s Disease ដែលវាបន្សល់នូវជាលិកាសន្លាកក្នុងលិង្គ។ ជំងឺផ្លូវចិត្តមួយចំនួនដូចជា បាក់ទឹកចិត្ត, ភ័យខ្លាច, ថប់អារម្មណ៍ ឬស្ត្រេសក៏ធ្វើអោយងាប់លិង្គបានដែរ។
បញ្ហានៃការបាញ់ទឹកកាម
ការឆាប់ចេញទឹកកាមពេក
បាញ់ទឹកកាមមិនបាន
បាញ់ទឹកកាមបញ្ច្រាសទៅផ្លោកនោមវិញ
ក្នុងចំណោមបញ្ហាផ្លូវភេទដែលទាក់ទងនឹងការបាញ់ទឹកកាមទាំងបីខាងលើនេះ ការឆាប់ចេញទឹកកាមពេកគឺជាបញ្ហាដែលកើតមានញឹកញាប់ជាងគេបំផុត។ ការឆាប់ចេញទឹកកាមពេក ឬក្រចេញទឹកកាមកើតឡើងនៅពេលបុរសមិនអាចស្វែងរកដៃគូរួមភេទដែលធ្វើអោយពួកគេទាក់ទាញអារម្មណ៍, ធ្លាប់មានការប៉ះទង្គិចផ្លូវចិត្ត ឬទាក់ទងនឹងសាសនា។ ការបាញ់ទឹកកាមបញ្ច្រាសឡើងទៅផ្លោកនោមវិញច្រើនតែកើតលើបុរសដែលមានជំងឺទឹកនោមផ្អែមសរសៃប្រសាទ។ វាក៏ប្រហែលជាកើតឡើងលើអ្នកជំងឺដែលវះកាត់ផ្លោកនោមដែរ។
មិនមានចំណង់ផ្លូវភេទ
បញ្ហាផ្លូវភេទមួយនេះប្រហែលជាបណ្តាលមកពីការបាក់ទឹកចិត្ត, មានជំងឺ, ទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់, មានបញ្ហាទំនាក់ទំនង និងផលរំខានរបស់ថ្នាំ។
បញ្ហាផ្លូវភេទក្នុងការព្យាបាលជំងឺបុរស
បញ្ហាផ្លូវភេទជាច្រើនរបស់បុរសអាចព្យាបាលបានតាមរយៈការរកអោយឃើញនូវមូលហេតុខាងផ្លូវកាយ និងផ្លូវចិត្តដែលជាបញ្ហានោះ។ ការព្យាបាលមានដូចជា៖
ការព្យាបាលជំងឺ៖ ការព្យាបាលនេះតម្រូវអោយមានការលុបបំបាត់បញ្ហាជំងឺដែលធ្វើអោយមានបញ្ហាផ្លូវភេទ។
ការព្យាបាលផ្លូវចិត្ត៖ ការព្យាបាលប្រភេទនេះត្រូវបានផ្តល់ដោយអ្នកប្រឹក្សាដែលមានការបណ្តុះបណ្តាលត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានៃការថប់អារម្មណ៍, ភាពភ័យខ្លាច, ឬការយល់ថាខ្លួនឯងមានកំហុសជាដើម។
ថ្នាំអ័រម៉ូន៖ បុរសដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាបប្រហែលជាអាចមានសង្ឃឹមឡើងវិញតាមរយៈការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូន។
ជំនួយផ្នែកមេកានិច៖ ឧបករណ៍សម្រាប់បូម និងការដាក់ឧបករណ៍ក្នុងលិង្គប្រហែលជាធួយអោយបុរសបំបាត់អាការៈងាប់លិង្គបាន។
ការទំនាក់ទំនង និងអប់រំ៖ បុរសម្នាក់អាចអប់រំខ្លួនឯងបានអំពីការរួមភេទ និងឥរិយាបថនៃការួមភេទ ដូច្នេះពួកគេនឹងជំនះបាននូវរាល់ការភ័យខ្លាច និងភាពអសន្តិសុខ។ ការនិយាយជាមួយដៃគូអំពីអ្វីដែលនាងត្រូវការប្រហែលជាជួយអោយអ្នករួមភេទបានកាន់តែស្រួលជាងមុនទៀត៕
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment