Monday, December 23, 2013

El Angel គឺ​ជា​តំបន់​​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ស្ថិត​នៅ​ខេត្ត​ Carchi មាន​ចម្ងាយ​ប្រមាណ​ជា​១៧០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង Quito ប្រទេស​អេក្វាឌ័រ។ ​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​ដោយ​រដ្ឋាភិបាល​ប្រទេស​នេះ ​El Angel កំពុង​ទាក់ទាញ​ទេសចរណ៍​​លើ​រុក្ខជាតិ​ម្យ៉ាង​ដែល​ជា​ប្រភេទ​ផ្កា​ឲ្យ​ឈ្មោះ​ថា “Frailejon” ដែល​កំពុង​ដុះ​រីក​ស្គុះស្គាយ​លើ​កំពូល​ភ្នំ​មួយ​ខ្ពស់​ជាង​នីវ៉ូ​ទឹកសមុទ្រ​ប្រមាណ​​​ជាង ​៣​គីឡូម៉ែត្រ។ដោយ​បាន​​ដាក់​ជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​១៩៩២​ មក រុក្ខជាតិ​ “Frailejon” បាន​​ដុះ​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ ១៦.០០០​ហិចតា​​ដែល​ស្មើ​នឹង​ប្រមាណ​៧០% នៃតំបន់​​ Paramo​ ទាំងមូល​។ វា​ជា​ប្រភេទ​ផ្កា​ដែល​កម្រ​ និង​មាន​ដុះ​​​ច្រើន​បំផុត​សម្រាប់​តែ​តំបន់​នេះ​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​សម្រស់​​ផ្ការីក​ដ៏​ស្រស់​ត្រកាល​​ប្រកប​ដោយ​ភាព​ទាក់ទាញ​គ្រប់​រដូវ​កាល​នោះ Frailejon ក៏​បាន​បង្កប់​ទៅ​ដោយ​សត្វ​​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​បាន​​លាក់ខ្លួន​នៅ​ទី​នេះ ​​​ដែល​​ជា​ទី​ចាប់​​អារម្មណ៍​របស់​​អ្នកទេសចរ​​មក​ពី​គ្រប់​ទិសទី​ គយគន់​ និង​អាច​ផ្ដិត​យក​រូបភាព​យ៉ាង​ជក់ចិត្ត​ផ​​៕ តោះ​នៅ​ចំាំអី​ទៀត​ ទៅ​ទស្សនា​តំបន់​នេះ​ទាំង​អស់​គ្នា!
ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,