Monday, December 23, 2013

ច​លន​ការ​នៃ​ការឡើង​រឹង​នៃ​លិង្គ​គឺ​មាន​សភាព​សាំញ៉ាំ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, វា​ជា​រឿង​សំខាន់​ដើម្បី​ចាំ​ថា ទោះបីជា​ការឡើង​រឹង​អាស្រ័យ​ទៅលើ​កត្តា​ណាក៏ដោយ​, ប៉ុន្តែ​ការគ្រប់គ្រង​ដោយ​ឆន្ទះ​គឺ​មិនមែន​ជា​រឿង​ដែល​នៅក្នុង​ចំនោម​រឿង​ទាំងនោះ​ទេ​។​ ​លិង្គ​ឡើង​រឹង​គឺជា​លទ្ធផល​នៃ​ដំណើរការ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ខួរក្បាល​, សរសៃឈាម​, សរសៃ​វិញាណ និង​អរ​ម៉ូ​ន ជាពិសេស​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។​ ​នៅពេល​ដែល​បុរស​ចាប់អារម្មណ៍​នឹង​រឿង​ផ្លូវភេទ​, ខួរក្បាល​ក្លាយ​ជា​មានប្រតិកម្ម​ដែល​បណ្តាល​អោយ​សរសៃវិញាណ​នៅ​លិង្គ​បញ្ចេញ​សារធាតុ​គីមី ដែល​ធ្វើអោយ​រីក​សរសៃឈាម​នៅ​នឹង​លិង្គ​។​ ​ការរីក​សរសៃឈាម​នេះ​នាំ​អោយ​ឈាម​មក​បំពេញ​នៅ​នឹង​លិង្គ​។​ ​នៅពេល​ដែល​លិង្គ​ក្លាយ​ជា​រឹង​នោះ​, សរសៃឈាម​វ៉ែន​ដែល​ជា​ធម្មតា​បង្ហូរឈាម​នៃ​លិង្គ ត្រូវបាន​សង្កត់ជាប់ នេះ​ភាគច្រើន​នៃ​ឈាម​ចូលទៅ​ក្នុង​លិង្គ​មិន​អាច​ហូរ​ចេញ​មក​វិញ​បាន​។​ ​វា​គឺជា​ការរីក​ធំ និង​កង្វះ​ការហូរ​ចេញ​នៃ​សរសៃឈាម​វ៉ែន​ដែលនាំអោយ​លិង្គ​ឡើង​រឹង​។​ ​ក្រោយ​ពី​ការបញ្ចេញ​ទឹកកាម​, ឈាម​ដែល​ត្រូវបាន​ប្រមូលផ្តុំ​ក៏​បាន​ហូរ​ចេញពី​លិង្គ ដែល​ធ្វើអោយ​លិង្គ​វិវត្តមក​នៅ​ទំហំ​ធម្ម​តា​វិញ​។​ ​វា​ជា​រឿង​ដែល​គួរអោយ​ចាប់អារម្មណ៍​ដែល​ក្រោយ​ពី​បញ្ចេញ​ទឹកកាម​, ប្រព័ន្ធ​ប្រសាទ​បាន​បិទផ្លូវ​ចន្លោះ​បំពង់​បង្ហូរ​នោម និង​ប្លោកនោម ដែល​ការពារ​ទឹកកាម​មិនអោយ​លាយឡំ​ជាមួយ​នឹង​ទឹកនោម​។​ ​ប្រភេទ​នៃ​ការឡើង​រឹង​នៃ​លិង្គ​ ​ដោយ​មិន​រាប់​ពី​ការឡើង​រឹង​នៃ​លិង្គ​ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​រួម​ភេទ​, ការឡើង​រឹង​នៃ​លិង្គ​មាន​៣​ប្រភេទៈ​ ការឡើង​រឹង​នៃ​លិង្គ​ដោយសារ​រ៉េ​ផ្លិចៈ វា​កើត​មាន​ជា​ទូទៅ​ចំពោះ​កុមារ​តូចៗ​។ វា​ជា​សកម្មភាព​អ​ឆន្ទះ ហើយ​ដោយ​មិន​មាន​ការភ្ញោ​ច​ពី​ផ្លូវភេទ​។ ក្នុង​ចំនោម​មនុស្ស​ពេញវ័យ​, វា​អាច​កើតមាន​ដោយសារ​ការ​កកិត​នឹង​សម្លៀក​បំពាក់ ឬ​រំ​ញ័រ​ដោយ​ការ​ជិះ​យានជំនិះ​ជាដើម​។ ដោយសារ​តែ​ប្រភេទ​នៃ​ការឡើង​រឹង​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​មជ្ឈមណ្ឌល​សរសៃវិញាណ​នៅ​ផ្នែក​ខាងក្រោម​នៃ​ឆ្អឹងខ្នង និង​មិន​តម្រូវ​អោយ​ចូល​ទៅ​កាន់​ខួរក្បាល​នោះ​, បុរស​ដែល​គ្រោះថ្នាក់​ឆ្អឹងខ្នង​ដែល​មិន​ត្រូវបាន​ប៉ះពាល់​ទៅ​នឹង​តំបន់​នេះ ក៏​អាច​មាន​ការឡើង​រឹង​នៃ​លិង្គ​ដោយសារ​រ៉េ​ផ្លិច​នេះ​ផង​ដែរ​។​ ការឡើង​រឹង​នៃ​លិង្គ​ដោយសារ​ចិត្តសាស្ត្រៈ វា​កើតមានឡើង​នៅពេល​ដែល​បុរស​គិត​ពី​រឿង​ផ្លូវភេទ​។​ ការឡើង​រឹង​នៃ​លិង្គ​នៅពេល​យប់ៈ វា​មិន​ត្រូវបាន​គេ​យល់​ច្បាស់​នោះទេ​។ ប៉ុន្តែ​វា​ត្រូវបាន​គេ​ដឹងថា បុរស​ដែល​មាន​សុខភាព​ល្អ​នៅ​គ្រប់​វ័យ​ទាំងអស់ មាន​ការឡើង​រឹង​៣ ទៅ​៤​ដង​ក្នុង​មួយ​យប់ៗ៕

 ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,