តើអ្នកមានសំណួរទាក់ទងនឹងវិធីពន្យាកំណើតដោយប្រើស្រោមអនាម័យ ដែលគេពេញនិយមបំផុត និងអាចទុកចិត្តបានដែរទេ? អ្វីដែលអាចទុកចិត្តបាន គឺអាស្រ័យទៅវិធីទាំងអស់ដែលគេប្រើស្រោមអនាម័យនោះ។ ស្រោមអនាម័យពិតជាមានគុណវិបត្តិរបស់វាមែន ប៉ុន្តែមនុស្សភាគច្រើនអាចយកឈ្នះគុណវិបត្តិទាំងនេះជាមួយនឹងការអនុវត្ត ឬផ្លាស់ប្តូរនូវអ្វីដែលថ្មីផ្សេង។
ខាងក្រោមនេះគឺជាគុណវិបត្តិមួយចំនួនរបស់ស្រោមអនាម័យ
មនុស្សជាច្រើនតែងរអ៊ូរទាំថា ពួកគេមិនអាចអោយលិង្គរឹងបានទេក្រោយពីពាក់ស្រោមអនាម័យរួច។ ការដែលគ្មានផាសុខភាពបែបនេះច្រើនតែកើតមានលើស្រោមអនាម័យណាដែលក្រាស់ៗ។ ដូច្នេះអ្នកគួរតែសាកល្បងប្រើស្រោមស្រើងជានេះវិញ ព្រោះវាក៏អាចផ្តល់នូវការការពារដូចគ្នាដែរ។
ការពាក់ស្រោមអនាម័យប្រៀបដូចជាកំពុងតែជិះទូកហើយគេយកជើងមករៀរទឹកអញ្ជឹង ព្រោះអារម្មណ៍នេះមិនអាចអោយលិង្គឡើងរឹងបានដូចធម្មតានោះទេ។ មានន័យថាវាទៅបង្អាក់រាល់សកម្មភាពផ្លូវភេទទាំងអស់ ដូចជាការបរបោសអងែ្អលមុនពេលរួមភេទ និងពេលរួមភេទជាដើម។
ស្រោមអនាម័យរបស់បុរសអាចរបូត ឬរហែកពេលប្រើមិនបានត្រឹមត្រូវ។
ការអាឡែហ្ស៊ីនឹងជាតិជ័ររបស់ស្រោមអនាម័យគឺជាបញ្ហាមួយផ្សេងទៀតដែលមនុស្សមិនព្រមប្រើស្រោមអនាម័យ។ អ្នកដែលមានប្រតិកម្មជាមួយនឹងសារធាតុគីមីក្នុងជាតិជ័ររបស់ស្រោមអនាម័យ គួរតែប្តូរមកស្រោមអនាម័យមានជាតិ Polyurethane វិញ។ លើសពីនេះទៅទៀត ទឹករំអិលដែលមានជាតិប្រេង (សម្រាប់បន្ថយសកម្មភាពអាឡែហ្ស៊ី) ដូចជា Body Oils ឬ ឡូសឹន មិនគួរណាប្រើជាមួយស្រោមអនាម័យមានជាតិជ័រឡើយ ព្រោះជាតិប្រេងអាចទៅរំលាយជាតិជ័រនោះតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ហើយក៏អាចបំផ្លាញស្រោមអនាម័យនោះបានដែរ។
ពេលប្រើស្រោមអនាម័យរបស់មនុស្សស្រី អ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែម។ ចូរប្រាកដថា ការសូកបញ្ចូលលិង្គគឺធ្វើឡើងនៅក្នុងស្រោមអនាម័យ មិនមែនក្រោមស្រោមអនាម័យ ឬលើស្រោមអនាម័យដែលនៅចន្លោះរវាងស្រោម និងទ្វារមាសឡើយ។
ស្រោមអនាម័យបង្កើនការកកិត ហើយពេលខ្លះអាចនាំអោយកកិតខ្លាំងទៀតផង ដែលវាជាហេតុនាំអោយពិបាកដល់ការសូកបញ្ចូលលិង្គ។
ការប្តូរមូដែល ឬប្រភេទស្រោមខុសៗគ្នា។ បើសិនជាអ្នកចេះតែមានទម្លាប់ធ្វើបែបនេះជាញឹកញាប់ វាអាចក្លាយជាលេសមួយថាស្រោមអនាម័យមូដែលនេះ ឬមូដែលនោះមិនអាចផ្តល់ការសប្បាយដល់អ្នកបានទេ។
ស្រោមអនាម័យប្រហែលជាផ្តល់នូវការរួមភេទប្រកបដោយសុវត្ថិភាព, បង្ការជំងឺកាមរោគ (STD) និងការមានផ្ទៃពោះដោយចៃដន្យបាន ប៉ុន្តែការប្រើប្រាស់វាតែមួយមុខគឺជាគុណវិបត្តិមួយ។ ចូរចាំថា ស្រោមអនាម័យនីមួយៗអាចប្រើប្រាស់តែម្តងទេ។
បុរសដែលមានបញ្ហាងាប់លិង្គប្រហែលជាមានការពិបាកក្នុងពេលពាក់ស្រោមអនាម័យ។ ការរំខានសកម្មភាពផ្លូវភេទបែបនេះកាន់តែធ្វើអោយការឡើងរឹងកាន់តែពិបាកមួយកម្រិតទៀត។
ស្រោមអនាម័យដែលមានទំហំខុសៗគ្នាប្រហែលជានាំអោយមានការយល់ច្រឡំបាន។ បើសិនជាអ្នកប្រើចំទំហំមិនត្រឹមត្រូវ វាអាចនឹងរបូតចេញពេលរួមភេទបាន។
•ស្ត្រីគួរតែប្រុងប្រយ័ត្នចំពោះស្រោមអនាម័យ ព្រោះក្រចកដៃដ៏មុតស្រួចរបស់ពួកគេអាចធ្វើអោយស្រោមរហែក ឬដាច់បាន។
ការរហែកស្រោមដោយចៃដន្យគឺជារឿងដែលអាចកើតមានបានដែរពេលកំពុងតែហែកកញ្ចប់ស្រោម។
ការប្រតិកម្មនឹងសារធាតុគីមីសម្រាប់សម្លាប់មេជីវិតឈ្មោល ដែលប្រើសម្រាប់ផ្តល់ភាពរំអិលដល់ស្រោមអនាម័យគឺជាក្តីបារម្ភមួយផ្សេងទៀតរបស់អ្នកប្រើស្រោមអនាម័យ។ បើសិនជាអ្នកធ្លាប់មានអាការៈរមាស់ ឬរលាកក្រោយពីរួមភេទរួច ចូរព្យាយាមប្រើស្រោមអនាម័យណាមួយដែលគ្មានជាតិ Nonoxynol-9 ឬ Nonoxynol-11 Spermicide វិញ៕
ប្រភពពីៈhttp://health.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment