មានការចាប់អារម្មណ៍ជាខ្លាំង នៅពេលថ្មីៗនេះក្រុមហ៊ុនបណ្តាញទូរសព្ទ Smart បានវិលទៅរកការអនុវត្តគម្រោងចាស់របស់ខ្លួនឡើងវិញ ដូចជាការផ្តល់នាទីបន្ថែម និងការដូរយកទឹកប្រាក់បន្ថែមសម្រាប់ការនិយាយក្នុងប្រព័ន្ធជាដើម។
ការណ៍នេះកើតឡើងក្រោយពេលដែល រដ្ឋាភិបាលបានប្រកាសទុកជានិរាករណ៍សេចក្ដីប្រកាសអន្តរក្រសួងលេខ ២៣២ ដែលតម្រូវឲ្យក្រុមហ៊ុនទូរសព្ទទាំងឡាយកំណត់តម្លៃសេវាទូរសព្ទអប្បបរមា និងការបញ្ឈប់ការផ្តល់នាទីបន្ថែម ដើម្បីចៀសវាងការប្រកួតប្រជែងមិនស្មោះត្រង់។
តាមបុគ្គលិកបម្រើការនៅក្រុមហ៊ុន Smart មួយរូបដែលសុំមិនបញ្ចេញឈ្មោះក៏ទទួលស្គាល់ពីព័ត៌មាននេះដែរ ប៉ុន្តែមិនបានផ្តល់ការបញ្ជាក់លម្អិតនោះទេ។
បើមានព័ត៌មានបន្ថែមទៀតជុំវិញរឿងនេះ Sabay នឹងចុះផ្សាយជូនជាបន្តបន្ទាប់។
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment