សណ្ឋាគារ និងភោជនីយដ្ឋានមួយត្រូវបានសាងសង់ឡើងក្នុងល្អាងភ្នំមួយនៅក្រុង Polignano a Mare ភាគខាងត្បូងប្រទេសអ៊ីតាលី។ យោងតាមសៀវភៅទេសចរណ៍ Fodor Travel Guideល្អាងភ្នំនេះត្រូវបានបោះឆ្នោតថាជាភោជនីយដ្ឋានដែលរ៉ូមែនទិកបំផុតក្នុងពិភពលោក។ សណ្ឋាគារ ២០បន្ទប់ត្រូវបានសាងសង់លើថ្មភ្នំ ដែលបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ ល្អាងភ្នំនេះមានឈ្មោះថា “The Summer Cave” និងបើកបម្រើតែក្នុងរដូវក្ដៅតែប៉ុណ្ណោះ គឺចន្លោះពីខែឧសភា ដល់ខែតុលា។
តុ និងកៅអីជាច្រើនត្រូវបានរៀបចំដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ មកទទួលទានអាហារពេលល្ងាច និងគយគន់ទេសភាពសមុទ្រដ៏ស្រស់ត្រកាល។ បើសិនជាបានទៅញ៉ាំអាហារពេលល្ងាចនៅទីនោះជាមួយមនុស្សជាទីស្រឡាញ់ មិនដឹងជារ៉ូមែនទិកប៉ុណ្ណាទេ…
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment