មានការផ្លាស់ប្តូរយ៉ាងច្រើនទៅលើរាងកាយរបស់មនុស្សស្រីនៅពេលពួកគេរាំងរដូវ ហើយក៏ប៉ះពាល់ទៅលើផ្លូវភេទ និងចំណង់ផ្លូវភេទផងដែរ។ មូលហេតុដែលការរួមភេទមានការឈឺចាប់ខ្លាំងក្រោយពីរាំងរដូវគឺជាសំណួរដែលស្ត្រីភាគច្រើនតែងតែចោទសួរជាញឹកញាប់បំផុត។ អ្នកអាចអានអំពីមូលហេតុ និងដំណោះស្រាយរបស់យើងដូចខាងក្រោមនេះបាន។ ការផ្លាស់ប្តូរកើតមាននៅក្នុងជញ្ជាំងទ្វារមាស, ទឹករំអិលក្នុងទ្វារមាស និងការឈានដល់ចំនុចកំពូលដែលវាប្រហែលជាធ្វើអោយការរួមភេទគ្មានផាសុខភាព និងឈឺចាប់។
- ការស្ងួតទ្វារមាសគឺជាបញ្ហាដែលកើតមានជាញឹកញាប់បំផុតក្នុងពេលរ៉ាំងរដូវ។ ជញ្ជាំងទ្វារមាសប្រហែលទៅជាស្តើង ហើយអ្នកប្រហែលជាធ្លាប់មានបញ្ហារមាស់, ក្រហាយ និងហូរឈាមក្នុងពេលរួមភេទ។ ការស្ងួតទ្វារមាសនឹងធ្វើអោយកកិតដែលអាចបង្កជាការឈឺចាប់ខ្លាំងក្លាបាន។ ការប្រើប្រេងរំអិលជួយសម្រួលដល់ការស្ងួតនេះ។
- ក្នុងដំណាក់កាលក្រោយរាំងរដូវរួច ស្ត្រីអាចនឹងឈានដល់ចំនុចកំពូលតិចតួច និងមិនសូវជាខ្លាំងក្លាឡើយ ហើយពួកគេប្រហែលជាត្រូវការពេលច្រើនដើម្បីទទួលអារម្មណ៍ស្រើបស្រាលបាន។ ដំណោះស្រាយតែមួយគត់ចំពោះរឿងនេះគឺឧស្សាហ៍រួមភេទអោយបានច្រើនដងដើម្បីជួយសម្រួលដល់សាច់ដុំស្បូន, ទ្វារមាស និងផ្លោកនោមអោយបាននៅល្អ ព្រមទាំងបង្កើនការចេញទឹករំអិល។ - ករណីខ្លះ ស្ត្រីប្រហែលជាមានជំងឺនៅទ្វារមាស។ បញ្ហាបែបនេះ ពួកគេអាចនឹងមានការតឹងក្នុងសាច់ដុំទ្វារមាស ដោយសារតែសម្ពាធ ឬខ្លាចឈឺចាប់ពីការរួមភេទ។ រឿងនេះអាចចៀសវាងបានតាមរយៈជួយនាងអោយមានអារម្មណ៍ល្អ និងរំងាប់អារម្មណ៍។
- មូលហេតុផ្សេងៗទៀតដូចជា បញ្ហាទំនាក់ទំនង, ការមានជំងឺ, ការផ្លាស់ប្តូរអ័រម៉ូន និងការអស់កម្លាំងសុទ្ធតែអាចបង្កអោយបាត់បង់ចំណង់ផ្លូវភេទបានទាំងអស់។ រឿងនេះនឹងប្រែក្លាយអោយការរួមភេទនោះហាក់បីដូចជាឈឺចាប់ខ្លាំងអញ្ជឹងដែរ។
- ការថយចុះនៃកម្រិតអ័រម៉ូន Estrogen ក្រោយពីរាំងរដូវរួចធ្វើអោយជញ្ជាំងទ្វារមាសស្តើង និងស្ងួត ដែលវាបណ្តាលអោយឈឺចាប់ធ្ងន់ធ្ងរក្នុងពេលរួមភេទបាន។ ការព្យាបាលដោយប្រើអ័រម៉ូនជំនួសអាចសម្រួលដល់បញ្ហានេះបាន។
- បើសិនជាអ្នកកំពុងតែប្រើថ្នាំផ្តាសាយ, ថ្នាំអាឡែហ្ស៊ី, ថ្នាំបំបាត់ការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងអ័រម៉ូណEstrogen ចំណង់ផ្លូវភេទរបស់អ្នកប្រហែលជាត្រូវប៉ះពាល់ ហើយក៏អាចធ្វើអោយទ្វារមាសស្ងួតបានដែរ។ គ្រូពេទ្យប្រហែលជាអាចផ្តល់ជាដំបូន្មានក្នុងការផ្លាស់ប្តូរថ្នាំអ្នកបាន។
- ការកង្វះភាពស្រើបស្រាលក៏អាចបណ្តាលអោយឈឺចាប់ក្នុងពេលរួមភេទក្រោយពីរាំងរដូវរួចដែរ។ អ្នកអាចនិយាយជាមួយដៃគូអំពីរឿងនេះ ព្រមទាំងស្វែងរកមធ្យោបាយបង្កើនសម្រើបផ្លូវភេទវិញ។ ក្នុងពេលរាំងរដូវ ស្ត្រីម្នាក់នឹងមានការប្រែប្រួលជាច្រើន ហើយបើសិនជានាងឈឺចាប់ខ្លាំងក្នុងពេលរួមភេទក្រោយរ៉ាំងរដូវមែន វាអាចជារឿងមួយស្មុគស្មាញយ៉ាងខ្លាំង។ បើសិនជាការឈឺចាប់ទៅជាធ្ងន់ធ្ងរបំផុតនោះ អ្នកត្រូវតែនិយាយប្រាប់គ្រូពេទ្យ ហើយធ្វើទៅតាមដំបូន្មានរបស់គាត់។ ជាមួយនឹងការស្ទាបស្ទង់ខាងជំងឺរោគស្ត្រីអោយបានត្រឹមត្រូវ វាងាយនឹងធ្វើអោយយើងអាចរីករាជាមួយជីវិតផ្លូវភេទយ៉ាងពេញលេញទោះបីជាក្រោយពេលរ៉ាំងរដូវហើយក៏ដោយ៕
ប្រភពពីៈhttp://health.com.kh

0 comments:
Post a Comment