Thursday, December 26, 2013

ប្រភព​ពី​សារព័ត៌មាន​ផ្លូវការ​របស់​​​​កូរ៉េខាងជើង​បាន​រាយការណ៍​ថា លោក​គីម ជុងអ៊ុន​បាន​​ប្រកាស​​ជា​សាធារណៈ​កាល​ពីម្សិលមិញ​​​ដល់​​​យោធា​​ខ្លួន​​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​​នៅ​ក្នុង​សមរភូមិ ​ហើយ​ថា សង្គ្រាម​​មួយ​នឹង​ផ្ទុះឡើង​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​។
​ សូមចុចអាន៖ កូរ៉េខាងជើង​​​​ផ្តុំ​​ទ័ព​ ខណៈ​​កូរ៉េខាងត្បូង​ប្រកាស​​ប្រុង​ជើងការ​ខ្ពស់ ការ​ប្រកាស​របស់​លោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​ភាព​តានតឹង​ជា​ថ្មី​លើ​ឧបទ្វីប​កូរ៉េ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ជុំវិញ​ចំណាត់​ការ​របស់​ប្រមុខរដ្ឋ​ក្មេងខ្ចី​មួយ​នេះ​លើ​ការ​កាត់ទោស​ប្រហារ​ជីវិត​ឪពុកមា​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ តាម​សារព័ត៌មាន​​ផ្លូវការ​របស់​រដ្ឋ​​បាន​បញ្ជាក់​ថា លោក​គីម ជុងអ៊ុន​បាន​ធ្វើ​ដំណើរ​ទៅ​ទីបញ្ជាការ​អង្គភាព​កងពលធំ​លេខ​៥២៦ ​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល​កាល​ពី​ម្សិលមិញ ​​ដែល​​ស្ថិត​នៅ​កំពង់ផែ​ក្រុង​Nampo ​នៅ​ជាប់​ព្រំដែន​​​សមុទ្រ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ព្រមាន​ឲ្យ​កងយោធា​នៅ​សមរភូមិ​ជូមុខ​​​​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។ ​
ពិធី​សមាជជាតិ​កងទ័ព​របស់​កូរ៉ខាងជើង​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ទីក្រុង​សេអ៊ូល​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ពី​​សកម្មភាព​បង្កហេតុ​ណាមួយ​ពី​កូរ៉េខាងជើង​​​​​ ហើយ​ថា​កងយោធា​កូរ៉េខាងត្បូង​ដែល​មាន​អាមេរិក​ជា​សម្ព័ន្ធមិត្ត​នឹង​ធ្វើ​ការ​​វាយបក​ទៅវិញ ប្រសិន​បើ​ទីក្រុង​ព្យុងយ៉ាង​​ផ្ទុះ​សង្គ្រាម​មែន​នោះ៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,