រយៈពេលប្រហែលមួយឆ្នាំក្រោយសម្រាលកូនរួច ស្ត្រីអាចនឹងមានចំណង់ផ្លូវភេទថយចុះច្រើនជាងមុនពេលនាងមានផ្ទៃពោះ ជាពិសេសរយៈពេល ៤ ទៅ ៦សប្តាហ៍ដំបូង។ ការសិក្សាមួយរបស់ជនជាតិអូស្ត្រាលីបានរកឃើញថា មានស្ត្រីមិនដល់ ២០%ទេដែលសកម្មខាងរួមភេទរយៈពេល ៤សប្តាហ៍ក្រោយសម្រាលកូនរួច។ វាគ្មានអ្វីដែលអាចនិយាយថា ធម្មតា ឬត្រឹមត្រូវចំពោះពេលវេលាដែលត្រូវវិលមករកសកម្មភាពផ្លូវភេទវិញនោះទេ គឺអាស្រ័យទៅលើអារម្មណ៍របស់អ្នក និងដៃគូទាំងអស់គ្នាតែម្តង។
អ័រម៉ូនជាច្រើនរបស់មនុស្សីពេលបំបៅដោះកូនត្រូវបានប៉ះពាល់ក្នុងរយៈពេលពួកគេកំពុងតែបំបៅដោះកូន។ ចំពោះស្ត្រីដែលមិនបំបៅដោះកូនទេ កម្រិតអ័រម៉ូននឹងមានស្ថេរភាពវិញរយៈពេល ៤ ទៅ៦សប្តាហ៍ក្រោយពីសម្រាលកូនរួច។
ទោះបីជាក្រោយពីកម្រិតអ័រម៉ូនដែលបានវិលមករកសមភាពដើមវិញក៏ដោយ ក៏ស្ត្រិភាគច្រើននៅតែប្រាប់ថាចំណង់ផ្លូវភេទរបស់ពួកគេមិនសូវមានដូចកាលពីមិនទាន់មានផ្ទៃពោះដដែលដោយសារតែមានបញ្ហាផ្លូវចិត្ត។ ឧទាហរណ៍ ស្ត្រីដែលក្លាយទៅជាម្តាយរបស់គេជាលើកដំបូងក្នុងទីក្រុង Melbourne បានអោយដឹងថា ជាមធ្យមចំណង់ផ្លូវភេទរបស់ពួកគេត្រូវថយចុះ ហើយការវិលត្រឡប់ទៅរកការរួមភេទក៏មិនសូវមានជាញឹកញាប់ក្នុងរយៈពេល ៦ខែក្រោយសម្រាលកូនរួចដូចកាលពីពួកគេមិនទាន់មានផ្ទៃពោះដែរ។ ស្ត្រីជាច្រើនមានអារម្មណ៍អស់កម្លាំង, ត្រូវការចំនាយពេលផ្លាស់ប្តូរជីវិតក្លាយទៅជាម្តាយគេ និងធ្លាប់មានបញ្ហាជាមួយទំនាក់ទំនងក្នុងគ្រួសារ ដែលវាសុទ្ធសឹងតែជាការយល់ដឹងអំពីការប្រែប្រួលក្នុងរាងកាយ ឬទទួលរងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។ បញ្ហាអស់ទាំងនេះជាទូទៅនឹងកាត់បន្ថយចំណង់ផ្លូវភេទរបស់មនុស្សស្រីបាន។
ចំណង់ផ្លូវភេទរបស់បុរសក៏ប្រហែលជាផ្លាស់ប្តូរដែរក្រោយពីដៃគូរបស់ខ្លួនសម្រាលកូន។ ប៉ុន្តែបុរសខ្លះបែរជាមានចំណង់ផ្លូវភេទកើនឡើងទៅវិញ នេះប្រហែលជាពួកគេត្រូវបានទាក់ទាញតាមរយៈការផ្លាស់ប្តូររបស់រាងកាយដៃគូ ឬដោយសារតែសប្បាយចិត្តអំពីការចាប់កំណើតរបស់កូន។ ទោះបីជាយ៉ាងណាក៏ដោយ បុរសក៏ធ្លាប់មានបញ្ហាចំណង់ផ្លូវភេទថយចុះដែរដូចជា បារម្ភអំពីការឈឺចាប់របស់ដៃគូ ឬការគ្មានផាសុខភាពក្នុងពេលរួមភេទនៅពេលមានសមាជិកថ្មីនៅជិតបែបនេះ។
ប្រភពពីៈhttp://health.com.kh
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment