លោកនាយកប្រតិបត្តិក្រុមហ៊ុន Apple បានផ្សាភ្ជាប់នូវទំនាក់ទំនងល្អ ជាមួយនឹងក្រុមហ៊ុនផ្ដល់ សេវាកម្មធំបំផុត នៅក្នុងពិភពលោក China Mobile ក្រោមកិច្ចព្រមព្រៀងទទួលលក់ iPhone ។ ដោយឡែកនៅពេលនេះមាន លេចធ្លាយព័ត៌មានមកថា ក្រុមហ៊ុន Apple ចង់ពង្រីកទីផ្សារថ្មី បន្ថែមទៀតនៅក្នុងប្រទេស
តួកគី។
យោងតាមប្រភពព័ត៌មាន មិនច្បាស់ការមួយ បានឲ្យដឹងថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple រួមនឹងបុគ្គលិកជាន់ខ្ពស់មួយចំនួន ត្រៀមធ្វើដំណើរទៅកាន់ ប្រទេសតួកគីដើម្បីជួប នឹងលោកនាយករដ្ឋមន្ត្រីតួកគី Recep Tayyip Erdogan ដើម្បីពិភាក្សាលើក កិច្ចព្រមព្រៀងលក់ iPad ដែលមានតម្លៃ ៤ពាន់លានដុល្លារអាមេរិក និងបើក Apple Store ដំបូងសម្រាប់ ប្រទេសមួយនេះ។
តួកគីត្រូវបានគេរាយការណ៍មកថា កំពុងតែស្រាវរកគម្រោងនាំយក iPad របស់ក្រុមហ៊ុន Apple សម្រាប់ការសិក្សា នៅក្នុងស្ថាប័នរដ្ឋ ហើយបើសិនជាគម្រោងដែល Tim Cook គ្រោងនឹងទៅមែននោះ ជឿជាក់ថាភាគីទាំងពីរ អាចនឹងពិភាក្សាគ្នាត្រូវ និងទទួលបានលទ្ធផលល្អ៕
ប្រភពពីៈhttp://www.lookingtoday.com
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment