Wednesday, December 25, 2013

ឪពុក​ម្តាយ​ជា​ច្រើន​មាន​ការព្រួយបារម្ភ​ខ្លាច​កូន​របស់​ពួកគេ​នឹង​មាន​ពិការភាព​ពី​កំណើត មួយចំនួន​។ បើទោះបីជា​ទារក​ជាច្រើន​មាន​សុខភាព​ល្អ​ក៏​ដោយ​ក៏​មាន​ប្រហែលជា​ម្នាក់​ក្នុងចំនោម​ទារក​៤០​នាក់​(​ប្រហែល​២.៥% ) ត្រូវ​បាន​កើត​មក​ដោយ​មាន​បញ្ហា​មួយចំនួន​។ បញ្ហា​មួយចំនួន​មាន លក្ខណៈ​ស្រាល ប៉ុន្តែ​ផ្សេងទៀត អាច​បណ្តាលឱ្យ​មាន​ផល​លំបាក​យ៉ាងធ្ងន់ធ្ងរ​ខាង​រាងកាយ ឬ បញ្ញា​។ មាន​បញ្ហា​មួយចំនួន អាច​ត្រូវបាន​រកឃើញ​មុន​ពេល​សម្រាល ប៉ុន្តែ​មិន​ទាំងអស់​នោះ​ទេ​។​ ​ការ​ធ្វើ​តេស្ត​មុន​ពេល​សម្រាល​មួយចំនួន​ត្រូវបាន​ធ្វើ​នៅ​លើ​ស្ត្រី​ទាំងអស់​ដែល​បាន​ធ្វើ​ជា​ទូទៅ​នៅ​លើ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ការ​ធ្វើ​តេស្ត​មុន​សម្រាល​ផ្សេង​ទៀត​អាច​ត្រូវបាន​ធ្វើ​ចំពោះតែ ស្ត្រី​ណា​ដែល​មាន​ឱកាស​ច្រើន​ជាង​ក្នុង​ការ​ដែល​ទារក​អាច​មាន​បញ្ហា​ប៉ុណ្ណោះ​។​ ​អ្នក​អាច​ជ្រើសរើស​បាន​ក្នុងការ​ធ្វើ​តេស្ត​ណា​មួយ​ដោយសារតែ​អ្នក​ចង់​ឱ្យ​ប្រាកដ ថា​កូន​របស់ អ្នក​នឹង​មិន​មាន​បញ្ហា ឬ​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទារក​ដែល​មាន​បញ្ហា ឬ មាន​ជម្រើស​ក្នុង​ការបន្ត ឬ​មិន​បន្ត​ការ​មាន​ផ្ទៃពោះ​នេះ​។ ការ​ធ្វើ​តេស្ត​មុន​ពេល​សម្រាល​គឺជា ជម្រើស​មួយ ហើយ​អ្នក​អាច​ជ្រើស​មិនឱ្យ​មាន​ការ​ធ្វើ​តេស្ត​ណាមួយ​ក៏បាន​។​ ​មុនពេល​មាន​ការ​ធ្វើ​តេស្ត​មុន​ពេល​សម្រាល​អ្នក​នឹងមាន​ឱកាស​ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​តេស្ត​នោះ​ជាមួយ​វេជ្ជបណ្ឌិត ឆ្មប ឬ​អ្នកផ្តល់​ប្រឹក្សា​របស់​អ្នក​។ ប្រភេទ​នៃ​ការ​ធ្វើ​តេស្ត​ដែល​អ្នក​បាន ជ្រើសរើស​នឹង​អាស្រ័យ​លើ​ការផ្តល់​ដំបូន្មាន​ពី​វេជ្ជបណ្ឌិត ឬ​ឆ្មប​របស់​អ្នក​ដោយ​ផ្អែក​លើ​ប្រវត្តិ ជំងឺ ប្រវត្ត​គ្រួសារ និង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។​ ​សំណួរ​មួយចំនួន​ដែល​អ្នក​អាច​សាកសួរ​គឺ​: ​ការ​ធ្វើ​តេស្ត​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​មាន​អ្វីខ្លះ​? ​តើ​អ្វី​ដែល​ការ​ធ្វើ​តេស្ត​នេះ​នឹង​ប្រាប់​ខ្ញុំ​អំពី​កូន​របស់​ខ្ញុំ ? ​តើ​ការ​ធ្វើ​តេស្ត​នេះ​ត្រឹមត្រូវ​យ៉ាងណា ? ​តើ​ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​ធ្វើ​នៅពេលណា ហើយ​ធ្វើ​យ៉ាងដូចម្តេច​? ​តើ​អ្វី​ជា​កត្តា​ហានិភ័យ​នៃ​ការ​ធ្វើ​តេស្ត​នេះ​? ​តើ​អ្វី​ទៅ​ជា​ជម្រើស​របស់ខ្ញុំ​ប្រសិនបើ​ការធ្វើ​តេស្ត​បានបង្ហាញ​កូន​របស់​ខ្ញុំ​មាន​បញ្ហា​? ​ការ​ធ្វើ​តេស្ត​មិនអាច​ធានា​ថា​កូន​របស់​អ្នក​នឹង​ត្រូវ​បាន​កើតមក​មាន​សុខភាព​ល្អ​បាន​ទាំងស្រុង​នោះ​ទេ​ដោយសារតែ​ការ​ធ្វើ​តេស្ត​មុន​ពេល​សម្រាល​អាច​រកឃើញ​បាន​តែ​ប្រភេទ​មួយចំនួន​នៃ ពិការភាព​ពី​កំណើត​តែប៉ុណ្ណោះ​។ ប្រភេទ​សំខាន់​ទាំង​បី​នៃ​បញ្ហា​ដែល​អាច​ត្រូវបាន​រកឃើញ នៅក្នុង​ពេល​មាន​ផ្ទៃពោះ​គឺ​ ​ភាពមិនធម្មតា​នៃ​ក្រូម៉ូសូម ​ពិការភាព​រាងកាយ​ ​លក្ខខណ្ឌ​ហ្សែ​ន​ជាក់លាក់​ណាមួយ​៕ ប្រភពពីៈhttp://www.health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,