Tuesday, December 24, 2013

នៅពេល​រីក​គី​ចង់​ណាត់ជួប​ជាមួយ​សង្សារ​របស់​គេ ឧបសគ្គ​ដ៏​ចំបង​នោះ​គឺថា​គេ​ត្រូវធ្វើ​យ៉ាងណា​យក​ឈ្នះ​ភាព​ធាតុ​របស់​ក្បាលពោះ​របស់​គាត់​សិន​។ មែន​ហើយ ក្តីសង្ឈឹម​នៃ​ការ​ណាត់​ជួប​សង្សារ​នោះ​គឺ​នៅពេល​ម្ខាង​ដែល​យល់​ថា​ទម្ងន់​មិនល្អ​នោះ​តែងតែ​ចង់អោយមាន​រាង​ស្លីម​វិញ​។ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រួមភេទ​ដោយ​ខ្លួន​ធាត់​គឺជា​ប្រធានបទ​ថ្មី​មួយ​ដែល​ត្រូវបាន​ណែនាំ​ដោយ គ្រី​ស្តេ អាឡី (Kristie Alley) អ្នកជំនាញ​ខាង​កាយសម្បទ្ទា​។ លោក​បាន​និយាយថា មនុស្ស​ដែល​ធាត់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា ជាពិសេស​ការ​រួមភេទ​តែម្តង ដូច្នេះ​ហើយ​ការ​សម្រក​ទម្ងន់​អាច​ជួយ​អោយ​អ្វីៗ​កាន់តែ​ប្រសើរ​ជាង​មុន​បាន​។ ការ​ធាត់​មិន​ខុស​ពី​ជីវិត​ផ្លូវភេទ​ធម្មតា​នោះទេ គឺ​អាច​រួម​ភេទ​បាន​។ ប៉ុន្តែ​ចំនុច​តែមួយគត់​ដែល​មាន​លក្ខណៈ​ខុស​គ្នា​នោះ​គឺថា មនុស្ស​ទាំង​ពីរ​នាក់​ដែល​ចូលរួម​នោះ​គឺជា​មនុស្ស​ធាត់​ជ្រុល ឬ​ធាត់​លើស​ទម្ងន់​ធម្មតា ឬ​ធាត់​សម្បូរ​ខ្លាញ់​ធម្មតា​។ ​ការ​រួមភេទ​ដោយ​ខ្លួន​ធាត់​កំពុង​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក​សម្រាប់​លើក​មក​ពិភាក្សា​កាន់តែ​ច្រើនឡើងៗ​ហើយ​ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​រកឃើញ​ថា​អាយុ​សម្រាប់​ការ​រួមភេទ​របស់​ពួកគេ​គឺ​មាន​អតិ​ភាព​ភាគច្រើន​។ ដូច្នេះ​ហើយ​ការ​រួមភេទ​ដោយ​ខ្លួន​ធាត់​ទំនងជា​កើតឡើង​ច្រើន​ជាង​។ ករណី​នេះ​ធ្វើឡើង​ជាម​យ​យ​នឹង​ការ​មិនសូវ​គោរព​ខ្លួនឯង និង​ផ្តត់គំនិ​តមួយ​ដែល​និយាយថា បើសិន​ជា​អ្នក​ធាត់​មានន័យថា​អ្នក​គ្មាន​សំណាង​បាន​ស្នេហា​ឡើយ​។ រឿង​នេះ​ក៏​បញ្ជាក់​អោយដឹង​ដែរ មនុស្ស​យើង​យល់ព្រម​នូវ​អ្វី​ដែល​ពួកគេ​មាន​នៅក្នុង​ដៃ​ដោយសារតែ​ពួកគេ​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុងការ​បាត់បង់​អ្វីៗ​ទាំង​អស់​វិញ​។ បញ្ហា​អស់ទាំង​នេះ​ហើយ​ទើប​ធ្វើអោយ​ពួកគេ​មាន​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​, ប៉ះទង្គិច​ខាង​ផ្លូវចិត្ត និង​ជា​ហេតុផល​មួយ​ដែល​ធ្វើអោយ​បំពាន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដល់​ទំនាក់ទំនង​ពួកគេ​។ ​តើ​ការ​ដែល​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​រូបសម្បត្តិ​រាងកាយ​មាន​លក្ខណៈ​សំខាន់​ដូច​ម្តេចទៅ​? អ្នកឯកទេស ក៏​ដូចជា​អ្នក​ណែនាំ​ជាច្រើន​សុទ្ធតែ​ជា​អ្នកផ្តល់យោបល​អំពី​រឿង​នេះ​។ ឧទាហរណ៍ បុរស និង​ស្ត្រី​ជាច្រើន បាន​ទៅ​ស្ពា និង​ហាត់​កីឡា​កាយសម្បទា​ដើម្បី​សុខភាព ព្រមទាំង​ដើម្បី​អោយ​រាងកាយ​មើលទៅ​ល្អ​ស្អាត​។ ពួកគេ​ធ្វើ​នេះ​ក្នុង​ជំនឿ​មួយ​ថា វា​នឹង​និន្នាការ​ដើម្បី​ទទួលបាន​រូបសម្បត្តិ​ខាង​ក្រៅ​របស់​គេ​អោយ​គាន់​តែមាន​សារៈសំខាន់​បំផុត​សម្រាប់​សេចក្តីស្នេហា​។ ម្យ៉ាងវិញទៀត អ្នកឯកទេស​ជាច្រើន​និយាយថា សព្វថ្ងៃនេះ ការ​ដែល​មាន​ទស្សនៈ ឬ​ផ្នត់គំនិត​ចង់​បាន​ខ្លាំង​នូវ​រូបរាង​កាយ​ដ៏​ល្អឥតខ្ចោះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។ ​លើសពីនេះទៅទៀត វា​ហាក់បីដូចជា​អ្នក​ដែល​ពិតជា​នឹង​ចង់​សម្រក​ទម្ងន់​មែន​នោះ​ប្រាកដជា​មិន​ចូលចិត្ត​នូវ​គំនិត​នៃ​ការបង្កើត​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ជាមួយ​មនុស្ស​ធាត់​ឡើយ​។ ​សរុបសេចក្តី​មក វា​ហាក់បីដូចជា​មនុស្ស​ដែល​ធាត់​ជ្រុល និង​ធាត់​លើស​ទម្ងន់​ធម្មតា​ពិតជា​ធ្វើអោយ​ពួកគេ​ខ្លាច​សង្គម ជា​ពិសេស​សង្គម​ជីវិត​ផ្លូវភេទ​តែម្តង​។ រឿង​នេះ​ច្រើន​តែ​មាន​លក្ខណៈ​ច្បាស់លាស់​លើ​ស្ត្រី​ដែល​ស្ថិត​ក្នុង​សម្ពាធ​បែប​នេះ​គ្រប់ពេល​។ ប៉ុន្តែ​ជម្រើស​ទាំងអស់​គឺ​ស្ថិត​នៅ​ដៃ​របស់​អ្នក​ទេ ថា​តើ​អ្នក​ចង់​អោយ​សុខភាព​ល្អ មាន​រូបសម្បត្តិ​ស្អាតបាត និង​សមរម្យ ឬក៏​អត់​៕ ប្រភពពីៈhttp://health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,