បុរសម្នាក់ក្នុងចំណោមប្រាំនាក់ឃើញថាមានបញ្ហាខ្សោយខាងចំណង់ផ្លូវភេទ ដែលជាហេតុធ្វើអោយពួកគេអាចធ្វើអ្វីៗបានទាំងអស់ ប៉ុន្តែអត់តែមួយគឺរួមភេទ។ តើមានឆ្ងល់ទេថា អ្វីខ្លះទៅធ្វើអោយពួកគេមិនចង់រួមភេទបែបនេះ? ដំណោះស្រាយសម្រាប់បុរសខ្សោយផ្លូវភេទមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងមូលហេតុរបស់វា។ ការចាស់ទៅតាមអាយុគឺជាកត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទបាត់បង់បន្តិចម្តងៗ ប៉ុន្តែវាក៏នៅតែមានហេតុផលផ្សេងៗទៀតដែរ។
ចំណង់ផ្លូវភេទមានការប្រែប្រួលមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះញៀននឹងរួមភេទ ហើយអ្នកខ្លះទៀតបែរជាមិនចាប់អារម្មណ៍អំពីការរួមភេទទៅវិញ។ ការព្យាបាលភាពខ្សោយផ្លូវភេទអាស្រ័យទៅតាមមូលហេតុរបស់វា។
ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើអោយចំណង់ផ្លូវភេទចុះខ្សោយ ហើយក៏តែងតែកើតមានជាញឹកញាប់បំផុតដែរ ប៉ុន្តែយើងមានដំណោះស្រាយសម្រាប់មូលហេតុទាំងនេះ។
ជំនួយនៃអ្នកថែទាំសុខភាពសម្រាប់បញ្ហាជំងឺលើរាងកាយ៖ ជំងឺលើរាងកាយដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, កូឡេស្តេរ៉ុលឡើងខ្ពស់, ដំណោះស្រាយនៃអាការៈសក់ជ្រុះ និងការប្រើថ្នាំដូចជា ថ្នាំសម្រាប់អ្នកជំងឺអេដស៍ សុទ្ធតែធ្វើអោយចំណង់ផ្លូវភេទថយចុះបានទាំងអស់។
ចំពោះដំណោះស្រាយ៖ ចូរស្វែងរកជំនួយនៃអ្នកថែទាំសុខភាពបើសិនជាអ្នកកំពុងតែមានបញ្ហាផ្លូវភេទទាក់ទងនឹងជំងឺរ៉ាំរ៉ៃណាមួយ។ ការប្រើថ្នាំប្រភេទអ័រម៉ូនចំពោះបញ្ហាជំងឺអ័រម៉ូន៖ អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះទំនងជាមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងចំពោះចំណង់ផ្លូវភេទរបស់បុរស។ កម្រិតអ័រម៉ូនថយចុះនោះពេលបុរសមានអាយុកាន់តែច្រើន, កំពុងមានជំងឺរ៉ាំរ៉ៃ, កំពុងប្រើថ្នាំព្យាបាលជំងឺ និងប្រើថ្នាំផ្សេងៗទៀត។ លើសពីនេះទៅទៀត អ័រម៉ូនទីរ៉ូអ៊ីត និងការឡើងខ្ពស់នៃអ័រម៉ូន Prolactin ក៏ប្រហែលជាធ្វើអោយចំណង់ផ្លូវភេទបុរសថយចុះដែរ។ ដំណោះស្រាយ៖ អ្នកឯកទេសខាងថែទាំសុខភាពនឹងចេញថ្នាំប្រភេទអ័រម៉ូនតេស្តូស្ទើរ៉ូន អាចជាថ្នាំចាក់, បង់បិទស្បែក ឬប្រភេទជែលសម្រាប់លាបលើទ្រូង, ស្មា និងពោះ។ ពិគ្រោះប្រឹក្សាខាងផ្លូវចិត្ត ឬការព្យាបាលផ្លូវភេទសម្រាប់បញ្ហាផ្លូវចិត្ត៖ ភាពស្ត្រេស និងថប់អារម្មណ៍ដែលកើតឡើងនៅកន្លែងធ្វើការ, បញ្ហាទំនាក់ទំនង, អស់កម្លាំង, ខឹង, ការបំពានផ្លូវភេទ និងបញ្ហាគ្រួសារសុទ្ធតែធ្វើអោយចំណង់ផ្លូវភេទថយចុះទាំងអស់។ ដំណោះស្រាយ៖ ដំណោះស្រាយសម្រាប់បញ្ហាបែបនេះគឺការព្យាបាលលើផ្លូវភេទ ឬការពិគ្រោះយោបលដើម្បីអោយផ្លូវភេទរស់ឡើងវិញ ថ្នាំ Dopamine-stimulating ប្រើចំពោះអ្នកមានអ័រម៉ូន Dopamine ថយចុះ៖ ការឆ្លើយតបខាងផ្លូវភេទចាប់ផ្តើមចេញពីខួរក្បាល។ សារធាតុមួយប្រភេទឈ្មោះថា Dopamine គឺជាអ្នកបញ្ជូនសញ្ញាក្នុងខួរក្បាលដើម្បីឆ្លើយតបនឹងផ្លូវភេទ ដូច្នេះបើសិនជាសារធាតុមួយនេះថយចុះ វាប្រាកដជាប៉ះពាលដល់ចំណង់ផ្លូវភេទបុរសជាមិនខាន។ ដំណោះស្រាយ៖ ការប្រើថ្នាំ Dopamine-stimulating តម្រូវអោយប្រើប្រាស់លើបុរសដែលមានបញ្ហា កង្វះចំណង់ផ្លូវភេទខ្លាំងហួសហេតុពេក។ ចំណង់ផ្លូវភេទថយចុះអាចក្លាយទៅជារឿងធ្ងន់ធ្ងរបាន។ ដូច្នេះពួកគេត្រូវតែស្វែងរកមូលហេតុរបស់វាអោយឃើញតាមរយៈការពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងកំណត់អំពីដើមហេតុនៃការបាត់បង់ចំណង់ផ្លូវភេទនោះ ព្រមទាំងណែនាំនូវវិធីជាច្រើនដើម្បីគ្រប់គ្រងជីវិត ព្រមទាំងអោយចំណង់ផ្លូវភេទកើនឡើងវិញបាន៕
ប្រភពពីៈhttp://health.com.kh

0 comments:
Post a Comment