Monday, December 23, 2013

ជា​ការ​អបអរ​ដល់​​​​​ប្រទេស​កម្ពុជា ដែល​នៅ​ពេល​នេះ​​​ភាព​យន្ត​ខ្មែរ​មួយ​ ត្រូវ​បាន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​ជា​​បេក្ខភាព​​ទាំង​៩ ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​​​ស្វែង​រក​ជយលាភី​ទទួល​ពាន​រង្វាន់​Oscar។ ​​​​​ដោយ​បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​បេក្ខភាព​​ភាពយន្ត​កំពូលៗ​ទាំង​៩ ​ចុងក្រោយ​​ពី​គណៈកម្មការ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សិល្បៈ ​សម្រាប់​ពាន​រង្វាន់​Oscar ភាពយន្ត​កម្ពុជា​ដែល​មាន​ចំណង​ជើង​ថា “The Missing Picture” ឬ “រូបភាព​បាត់” ​​ ផលិត​ដោយ​​លោក រិទ្ធី ប៉ាន់ បាន​ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​បេក្ខភាព​​ខាងលើ ដែល​នឹង​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​​នៅ​ថ្ងៃ​​ទី​១៦​ខែ មករា​ឆ្នាំ​២០១៤​ខាងមុខ។
នេះ​ក៏​ជា​ភាពយន្ត​កម្ពុជា​លើក​ដំបូង​​បំផុត​ ​ដែល​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខភាព​ច្រុង​ក្រោយ​សម្រាប់​​ប្រជែង​យក​ពានរង្វាន់ Oscar នេះ។ ការ​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​ទាំង​៩ នេះ​បាន​ធ្វើ​ឡើង​ក្រោយ​​ពី​ម្ចាស់​ភាពយន្ត​រូប​នេះ បាន​ដាក់​បញ្ចូល​​ភាពយន្ត​ខាងលើ​​​ចូលរួម​ប្រកួត​ក្នុង​​កម្មវិធី Oscars ​កាល​ពី​ពេល​​ថ្មី​កន្លង​ទៅ​ បន្ទាប់​ពី​បាន​ចរាចរ​ លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​រួច​មក។ ក្នុង​​រយៈ​ពេល​៩០​នាទី​​ភាព​យន្ត​នេះ បង្ហាញ និង​ឆ្លុះបញ្ចាំង​​ពី​ជីវិត​ដ៏​ជូរចត់​របស់​ផលិតករ​ក្នុង​របប​ខ្មៅ​ងងឹត​ប៉ុល ពត​ ដែល​​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ភាពយន្ត​ឯកសារ​ធម្មតា ពោល​គឺ​ផលិតករ​មិន​បាន​យក​មនុស្ស​មក​សម្ដែង​នោះ​ទេ ហើយ​តួ​អង្គ​ទាំង​អស់​ត្រូវ​បាន​សូន្យ​ពី​ដី​ឥដ្ឋ​មាន​ទំហំ​ប៉ុន​មេដៃ​​ទៅ​ វិញ។
នៅ​ពេល​កន្លងមក ភាពយន្ត​នេះ​ធ្លាប់​ទទួល​ពានរង្វាន់ Grand Prix នៅ​មហោស្រព​ភាពយន្ត​ក្រុង Cannes ប្រទេស​បារាំង និង​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ជា​ផលិតករ​ល្អ​បំផុត​ ប្រចាំ​ឆ្នាំ​២០១៣​ក្នុង​ទ្វីប​អាស៊ី ​(Asian Filmmaker of the Year) ពី​មហោស្រព​អន្តរជាតិ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ ​​​បេក្ខភាព​ភាព​យន្ត​​៩​ដែល​បាន​ជាប់​ឈ្មោះ​សម្រាប់​ប្រជែង​យក​ពានរង្វាន់ ​Oscar ​រួមមាន​​៖ ​​​ ប្រទេស​កម្ពុជា “The Missing Picture” ​ផលិតករ​ លោក​ រិទ្ធី ប៉ាន់
ប្រទេស​បែលហ្ស៊ិក “The Broken Circle Breakdown” ផលិក​រលោក Felix van Groeningen
ប្រទេស​បូស្នី-ហឺហ្ស៊េហ្គោវីណា “An Episode in the Life of an Iron Picker” ផលិតករ​​លោក Danis Tanovic
ប្រទេស​ដាណឺម៉ាក “The Hunt” ផលិតករ​​ លោក Thomas Vinterberg
ប្រទេស​អាឡឺម៉ង់ “Two Lives” ផលិតករ​ លោក Georg Maas
ទីក្រុង​ហុងកុង “The Grandmaster” ផលិតករ​ លោក Wong Kar-wai
ប្រទេស​ហុងគ្រី “The Notebook” ផលិតករ​ លោក Janos Szasz
ប្រទេស​អីតាលី​ “The Great Beauty” ផលិតករ​ លោក Paolo Sorrentino
ប្រទេស​ប៉ាឡេស្ទីន “Omar” ផលិតករ​ លោក​Hany Abu-Assad 
លទ្ធផល​​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែ មករា​ខាងមុខ និង​​​ប្រគល់​ពាន​នៅ​ថ្ងៃ​ទី​២ ខែ​មីនា​ឆ្នាំ ២០១៤​នៅ​រោង​មហោស្រព Dolby​សហរដ្ឋអាមេរិក៕

ប្រភពពីៈhttp://news.sabay.com.kh 

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,