ខណៈពេលដែលឆ្នាំចាស់ ២០១៣ ជិតកន្លងទៅឈានចូលឆ្នាំ ២០១៤ នៅតែប៉ុន្មានថ្ងៃខាងមុខនោះ លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ Apple បានសន្យាចំពោះបុគ្គលិកជាច្រើនថា នឹងបន្តដឹកនាំក្រុមហ៊ុនឱ្យមានការអភិវឌ្ឍន៍ ដោយនឹងសម្រេចគម្រោងដ៏ធំនៅឆ្នាំ២០១៤។
ទោះជាយ៉ាងណា លោក Cook ពុំបញ្ជាក់ច្បាស់អំពីផលិតផលថ្មីនៅឆ្នាំ២០១៤ ថាជាអ្វីនោះទេ តែបានថ្លែងលើកឡើងថា អតិថិជនមុខជានឹងមានការពេញចិត្តពេញថ្លើមជាមួយ device ថ្មីជាមិនខាន។
ទន្ទឹមនោះ មានការរំពឹងថា គម្រោងធំរបស់ Apple សង្ឃឹមច្រើនអាចជានាឡិកាដៃ iWatch ដែលមានអេក្រង់កោងហើយមាន ២ទំហំគឺ (១,៣អ៊ីញ និង ១,៧អ៊ីញ) ទូរទស្សន៍ HDTV ក៏អាចជា iPad ទំហំធំជាងបច្ចុប្បន្នពោលគឺអេក្រង់ ១២អ៊ីញ និង ១២,៩អ៊ីញ ដែលគាំទ្រកម្រិត resolution 2K និង 4K។
គំរូ iWatch
Apple HDTV
iPad ទំហំធំជាងបច្ចុប្បន្ន ១២អ៊ីញ ឬ ១២,៩អ៊ីញ
iPhone 6 ដែលល្បីបំពាក់ បច្ចេកវិទ្យា Eye-ID retina scan
ប្រភពពីៈhttp://news.sabay.com.kh
Tuesday, December 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment