Tuesday, December 24, 2013

កំពូល​អ្នក​ប្រដាល់​របស់​អាមេរិក Floyd Mayweather បាន​និយាយ​ថា​​​ជំនួប​តម្លៃ​ខ្លួន​៣០០​លាន​ដុល្លារ​អាមេរិក​ទល់​នឹង​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​​គ្មាន​ថ្ងៃ​កើត​ឡើង​ឡើយ​ដោយសារ​តែ​លោក​មិន​អាច​ធ្វើការ​ជាមួយ​អ្នក​ផ្គូផ្គង​ Bob Arum បាន។ Mayweather ​បញ្ជាក់​ថា​៖ “ជំនួប​រវាង​ខ្ញុំ​នឹង​ Pacquiao គ្មាន​ថ្ងៃ​កើត​ឡើង​ទេ។ មូលហេតុ​គឺ​ថា​ការ​ប្រកួត​មិន​អាច​កើត​ឡើង​បាន​ពីព្រោះ​ខ្ញុំ​នឹង​មិន​​ធ្វើការ​ជាមួយ Bob Arum ឡើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ Pacquiao គឺ​ជា​កីឡាករ​របស់ Bob Arum”។​
ផ្ទុយ​ទៅវិញ កីឡាករ​វ័យ​៣៦​ឆ្នាំ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឬ​ស្មើ​ក្នុង​ការ​ប្រយុទ្ធ​លើ​រេញ​៤៥​ដង​កន្លង​មក ​បង្ហើប​ថា​ជើងឯក​ពិភពលោក​សញ្ជាតិ​អាហ្សង់ទីន​ Marcos Maidana ដែល​ទើប​ឈ្នះ​ខ្សែ​ក្រវាត់ ​ WBA Welterweight ​ថ្មី​ៗ​នេះ​អាច​ជា​​គូ​ប្រកួត​របស់​ខ្លួន​នា​ពេល​អនាគត​ បន្ទាប់​ពី​​ជំនួប​ជាមួយ​ Amir Khan នៅ​ខែ​ឧសភា​ឆ្នាំ​ក្រោយ៕ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,