ភាពស្និទ្ធស្នាលតាមផ្លូវកាយគឺជារឿងសំខាន់សម្រាប់ទំនាក់ទំនងស្នេហាគ្រប់ប្រភេទ។ អ្វីដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពេលរួមភេទគឺជាមធ្យោបាយតែមួយគត់ក្នុងការង្ហាញនូវសេចក្តីស្រឡាញ់ចំពោះដៃគូររបស់ពួកគេ។ ឥឡូវនេះ បើសិនជាការរួមភេទកំពុងតែមានបញ្ហា វាក៏គួរតែដល់ពេលដើម្បីកែប្រែរឿងខ្លះហើយ។ ខាងក្រោមនេះគឺជាមធ្យោបាយល្អ១០យ៉ាងដើម្បីជួយអោយខាងប្រុសសប្បាយចិត្ត៖
បរបោសអង្អែលមុនពេលរួមភេទ៖ ចូរសបន្ធូរអារម្មណ៍ខ្លួនឯង និងខាងប្រុសតាមរយៈការផ្តល់អោយគ្នាននូវការម៉ាស្សារាងកាយយ៉ាងល្អមួយ។ រឿងនេះប្រហែលជាមានប្រយោជន៍ក្នុងការទទួលបានសម្រើបផ្លូវភេទ។ វាគឺជារឿងល្អដើម្បីអាចឈានដល់ការរួមភេទបាន។ មនុស្សដែលចេះច្នៃបរិយាកាសកាន់តែល្អបានមួយចំនួន ពិតជាអាចធ្វើអោយមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរួមភេទរបស់ពួកគេ។
ផ្តល់នូវភាពភ្ញាក់ផ្អើល៖ ភាពភ្ញាក់ផ្អើលច្រើនតែកើតចេញពីក្នុងប្រអប់ ហើយក៏អាចជារបស់ណាមួយដែលប្រើតេឡេបញ្ជាផងដែរ។ ដូច្នេះចូរប្រើគំនិតរបស់អ្នកគិតគូរពីរឿងនេះទៅ។
ផ្លាស់ប្តូររឿងមួយចំនួនរបស់អ្នក៖ ចូរផ្លាស់ប្តូររបៀបស្លៀកពាក់មួយចំនួនអោយមើលទៅសិចស៊ីដើម្បីផ្តល់ភាពស្រើបស្រាលដល់ខាងប្រុសបាន។ ចូរបាញ់ទឹកអប់ជាមួយនឹងការផាត់មុខតិចតួច ដើម្បីអោយប្តីមើលអ្នកទៅឃើញថាមានអារម្មណ៍ចង់រួមភេទតែម្តង។
បង្កើតបរិយាកាស៖ ចូរបិទទូរទស្សន៍ពេលប្តីដើរចូលក្នុងផ្ទះ។ ចូរចាក់ចម្រៀងកំដរអារម្មណ៍ និងបើកភ្លើងរឹមៗខ្លះទៅ។ ដុតទានក្នុងបន្ទប់។ សកម្មភាពទាំងនេះគួរតែមិនមែនជារឿងធុញទ្រាន់ ប៉ុន្តែវាគ្រប់គ្រាន់នឹងអោយគាត់ភ្ញាក់ផ្អើល។
ចាក់ស្រាពីរកែវទុក៖ ចូរដាក់ដបស្រា និងក្រដាសពណ៌តូចៗខ្លះលើគ្រែទៅ ព្រមទាំផ្តល់ពេលវេលាអោយប្តីទទួលបានភាពស្រស់ស្រាយផង។
ចាត់ទុកថាវាគឺជាពេលវេលាដំបូង៖ មិនត្រូវខ្មាស់អៀនក្នុងការសាកល្បងឡើយ។ ការរួមភេទអាចនឹងកើតឡើងជាប់រហូតបាននៅពេលអ្វីៗធ្វើទៅតាមទម្លាប់ ឬសកម្មភាពដែលធ្វើរាល់ថ្ងៃ។ គូស្វាមីភរិយាភាគច្រើនតែងភ្លេចថា ការរួមភេទមិនមែនគ្រាន់តែជាសកម្មភាពនៃការទទួលបានភាពរីករាយប៉ុណ្ណោះនោះទេ ប៉ុន្តែមានរឿងខ្លះគួរតែប្រើអារម្មណ៍ដឹងដែរ។ ម្នាក់គួរតែស្វែងរកការស្រមើស្រមៃ ឬចង់បានរបស់គ្នាទៅវិញទៅមកដើម្បីអោយប្តីសប្បាយចិត្តពេលឡើងគ្រែ។
ក្រៅពីនេះ មធ្យោបាយដ៏ល្អបំផុតដើម្បីអោយបុរសសប្បាយចិត្តពេលឡើងគ្រែគឺផ្តល់នូវការរួមភេទនៅពេលព្រឹកយ៉ាងល្អបំផុតមួយ។ នេះគឺជារឿងដ៏ល្អបំផុតដែលស្ត្រីជាប្រពន្ធអាចធ្វើបានដើម្បីអោយប្តីរបស់គាត់សប្បាយចិត្តពេញមួយថ្ងៃបាន។ ប្តីច្រើនតែអស់អារម្មណ៍ពេលប្រពន្ធរបស់គាត់ធ្វើខ្លួនដូចជារូបចម្លាក់ពេលនៅលើគ្រែ។ ដូច្នេះចូរចូលរួមធ្វើរឿងនេះអោយកាន់តែសប្បាយចិត្តឡើង។
មិនខ្វល់នូវការមិនអាចផ្ចង់អារម្មណ៍បាន៖ ភាគច្រើនសមាជិកគ្រួសារ, កូនៗ និងទម្លាប់ការងារប្រចាំថ្ងៃផ្សេងៗទៀតតែងធ្វើអោយអ្នកមិនអាចបង្ហាញខ្លួននៅលើគ្រែបាន។
ចូរចៀសវាងនូវការងារដែលមិនអាចផ្ចង់អារម្មណ៍អស់នេះអោយបានក្នុងពេលរួមភេទ។ ការរួមភេទមិនមែនគ្រាន់តែសម្តែងនូវសកម្មភាពរួមភេទតែមួយមុខនោះទេ ប៉ុន្តែវាគ៏ជាការផ្តល់នូវខ្សែភ្នាក់ដាក់គ្នា និងរបៀបចែចង់គ្នាទៅវិញទៅមក។ ដូច្នេះទាំងអស់នេះគឺជាភាពខុសគ្នាមួយរវាងការបង្កើតស្នេហា និងការរួមភេទ៕
ប្រភពពីៈhttp://health.com.kh
0 comments:
Post a Comment