Tuesday, December 24, 2013

រដ្ឋធានី​របស់​​អ៊ីរ៉ង់​ថ្មី​អាច​នឹង​ត្រូវ​​​សាងសង់​​នៅ​​​ទីតាំង​ថ្មី​​មួយ​នៅ​ពេល​ខាងមុខ ប្រសិន​បើ​សភា​អ៊ីរ៉ង់​យល់​ព្រម​អនុម័ត​លើ​គម្រោង​មួយ​សម្រាប់​ការ​​​​​ផ្លាស់ប្ដូរ​នេះ​មែន​នោះ។ នេះ​បើ​យោង​តាម​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អឺរ៉ង់ IRNA ​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។
ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ សមាជិក​សភា​អ៊ីរ៉ង់​បាន​ពិភាក្សា​ដេញដោល​លើ​​គម្រោង​មួយ​​ ដើម្បី​​អនុម័ត​​​ឲ្យ​មាន​​ការ​​ផ្លាស់ប្ដូរ​ប្រព័ន្ធ​រដ្ឋបាល​​ថ្មី​នៅ​​ទីក្រុង​​បច្ចុប្បន្ន​ទៅ​កាន់​ទីតាំង​ថ្មី​មួយ​ទៀត​នៅ​ពេល​ខាងមុខ។​ គម្រោង​​​​ខាងលើ​ បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​​យល់​​ឃើញ​ថា ទីក្រុង​តេហេរ៉ង់​បច្ចុប្បន្ន​​​កំពុង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើន​ឡើង​ចំនួន​ប្រជាជន​ ការ​បំពុល​បរិស្ថាន ​បទល្មើស​ ការ​ស្ទះ​ចរាចរណ៍​ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​បាន​គំរាមកំហែង​ទីក្រុង​ទាំងមូល​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ គេ​បាន​មើល​ឃើញ​ថា គម្រោង​នេះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​​​រដ្ឋ​ឥស្លាម​នៅ​ដែន​មជ្ឈិមបូព៌ា​មួយ​នេះ​​ ខណៈ​ដែល​នៅ​ពេល​កន្លងមក​ អ្នក​វិភាគ​សេដ្ឋកិច្ច និង​អ្នក​នយោបាយ​របស់​ខ្លួន​​ជា​ច្រើន​​នាក់​ ​បាន​​រិះគន់​​ ដោយ​ស្នើសុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋធានី​របស់​ខ្លួន​ទៅ​ទីតាំង​ថ្មី។ ​ក៏ប៉ុន្តែ ហិរញ្ញវត្ថុ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការ​សាងសង់​រដ្ឋធានី​ថ្មី​ នេះ​ប្រសិន​បើ​សភា​របស់​ខ្លួន​យល់ព្រម​អនុម័ត​លើ​គម្រោង​នេះ​មែន​នោះ។​ បន្ទាប់​ពី​មាន​​​បដិវត្ត​ឥស្លាម​តាំង​ពី​ឆ្នាំ​១៩៧៩​​ មក​ គោលនយោបាយ​​​សេដ្ឋកិច្ច​របស់​​អ៊ីរ៉ង់​​បាន​ធ្វើ​ឲ្យ​រដ្ឋធានី​ដ៏​ធំ​បំផុត​របស់​ខ្លួន​ដែល​​​មាន​ប្រជាជន​ចំនួន ​៩​លាន​នាក់​កំពុង​រស់​នៅ មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ​និង​បាន​ជំរុញ​ឲ្យ​មាន​ចលនា​ចំណាក​ស្រុក​​របស់​​ប្រជាពលរដ្ឋ​យ៉ាង​គំហុក​ពី​ជនបទ​មក​រស់​នៅ​​ក្នុង​ទីក្រុង​មួយ​នេះ៕​​ ប្រភពពីៈhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,